open source

post-image

អបអរសាទរទិវាសេរីភាពនៃកម្មវិធី !

ទិវាសេរីភាពនៃកម្មវិធីគឺជាឱកាសមួយដើម្បីអបអរសាទរកម្មវិធីកូដបើកចំហដោយឥតគិតថ្លៃនិងចំពោះអ្នករួមចំណែករបស់ខ្លួនទាំងអស់។ ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2014 នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍និង ICT (NIPTICT)។

post-image

ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិច : Anonabox រ៉ោតទ័រ

ភាពអនាមិកនៅលើអ៊ីនធឺណិតបានក្លាយទៅជារឿងដ៏ចំលែកមួយ ហើយការត្រួតពិនិត្យគឺបានកើនឡើងនៅក្នុងប្រទេសជាច្រើន។ មនុស្សជាច្រើនកំពុងតែរៀនដើម្បីប្រយុទ្ធប្រឆាំងជានឹងបញ្ហាទាំងអស់នេះ ហើយឧបករណ៍ Anonabox នេះហាក់បីដូចជាដំណោះស្រាយមួយដ៏ជោគជ័យ។

post-image

សង្ខបព្រឹត្តិការណ៍ FOSSASIA រាជធានីភ្នំពេញ ឆ្នាំ 2014

FOSSASIA គឺ​ជា​សហគមន៍​កម្មវិធីកូដ​បើក​ចំហមួយនៅក្នុងតំបន់​អាស៊ី​។ សន្និសីទ FOSSASIA ឆ្នាំ 2014 បាន​ធ្វើ​ឡើង​ថ្ងៃទី 28 ខែកុម្ភៈ​ដល់​ទី 2 ខែ​មីនា​នៅ​ សាកល​វិទ្យា​ល័​យ​ន័​រ​តុ​ន ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​។
ជាមួយ​នឹងវាគ្មិនចំនួន 87 នាក់​មក​ពី​ទូទាំង​ពិភពលោក ​ព្រឹត្តិការណ៍នេះ​បានស្វាគមន៍​អ្នក​ចូល​រួមជាង 839 នាក់ដែលក្នុង​នោះសុទ្ធសឹងតែ​ជា​និស្សិត ​អ្នក​អភិវឌ្ឍន៍​គេហទំព័រ ​និង​ អ្នកដែល មាន​បទ​ពិសោធខាងផ្នែក​បច្ចេកវិទ្យា​​។ ដោយមានចំនួនអ្នកចូល​រួម​ដ៏ច្រើនលើសលុប​ក្នុង​រយៈពេលពីរ​ថ្ងៃ​ដំបូង បានធ្វើអោយព្រឹត្តិការណ៍​ FOSSASIA នេះ​ទទួល​បាន​នូវភាព​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ហើយខ្ញុំ​ក៏​សប្បាយ​រីករាយក្នុង​ការចូលរួម​នៅក្នុងព្រឹត្តិការណ៍នេះដែរ​ !
ប្រធានបទ​សំខាន់​ៗនៅព្រឹត្តិការណ៍​ FOSSASIA ឆ្នាំ 2014 នេះសុទ្ធតែទាក់ទង​ទៅ​នឹង​កម្មវិធី​កូដ​បើកចំហនិងមានជា​កិច្ច​ពិភាក្សា​និង​សិក្ខាសាលា​ដែលផ្តោ​ត​លើ​ដំណោះស្រាយទូរស័ព្ទ ចល័ត ​បច្ចេកវិទ្យា​វេបសាយ ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​ ការអប់រំបើកទូលាយ​និង​ដំណោះស្រាយ​ផែនទីបើកចំហរ​​ ។
ជាមួយ​នឹង​​សម័យ​ប្រជុំ​ផ្សេងៗគ្នាដ៏សំបូរបែប បាន​ធ្វើអោយអ្នកចូលរួម​​អាច​ជ្រើសរើស​ប្រធានបទ​ណាដែល​ពួកគេពេញ​ចិត្តហើយ​ចូលរួមនៅក្នុង​ថ្នាក់​រៀននីមួយៗឬ​នៅ​ក្នុង​សាល​ប្រជុំ​។ ទាំង​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៅក្នុងសម័យប្រជុំដែល​ខ្ញុំ​បាន​ចូលរួម​មានដូចជា : TYPO3 (ជាប​ណ្តា​ញ​ប្រព័ន្ធ​គ្រប់គ្រង CMS មួយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ Word press​) សម័យ​ប្រជុំអំពីកម្មវិធីជំនួយនៅលើ Word Press ដែលអនុញ្ញាត​ឱ្យអ្នក​​អភិវឌ្ឍ​ន៏ការ​យល់​ដឹង​អំពីស្លាកសញ្ញា​និង​ស្វែងរក​ប្រាក់​ចំណេញ​ សម័យ​​ប្រជុំអំពី Piwik (ជាកម្មវិធី​វិភាគនៅលើ​វេបសាយដោយឥត​គិត​ថ្លៃមួយដែល​ស្រដៀង​គ្នា​ទៅ​នឹង​កម្មវិធី​វិភាគនៅលើហ្គូហ្គលដែរ ប៉ុន្តែ​វាមាន​ភាព​ខុស​គ្នានៅក្នុង​​លក្ខណៈ​ពិសេសមួយ​ចំនួន​) សម័យ​ប្រជុំអំពី​ Google Summer of Code (ជា​កម្មវិធី​​សកល​មួយដែលផ្តល់ឪកាសអោយអ្នកអភិវឌ្ឍន៍ជានិស្សិត​ក្រោយ​ថ្នាក់មធ្យម សិក្សា​​ដែលមាន​អាយុ​ចាប់​ពី​18 ឆ្នាំ​ឡើង​ទៅនឹងទទួលបាននូវ​ប្រាក់​អាហារូបករណ៍​ដើម្បី … More

post-image

ព្រឹត្តិការណ៍ FOSSASIA 2014

 
តើ​ Fossasia ជា​អ្វី ?
Fossasia គឺ​ជា​សហគមន៍​កម្មវិធី​ឥត​គិត​ថ្លៃ​នៅ​ក្នុង​តំបន់​អាស៊ី​ដែលការជួបជុំជា​លើក​ដំបូង​បាន​ធ្វើឡើង​នៅ​ក្នុង​ឆ្នាំ 2009 នៅ​ទីក្រុង​ហូជីមិញ​។ ចាប់​តាំង​ពី​ពេល​នោះ​មក​សហគមន៍​នេះបាន​រៀបចំ​សន្និសីទ​នៅ​ក្នុង​ប្រទេស​វៀតណាម​ដោយផ្តោ​ត​លើ​កម្មវិធី​កូដ​បើក​ចំហ​និងដោយ​ឥត គិតថ្លៃ​។ ដូច្នេះ​មក​ដល់​ពេល​នេះ​ព្រឹត្តិការណ៍​ Fossasia កាលពីលើកមុនបាន​ទាក់ទាញ​អ្នក​ចូល​រួម​ជាង 1400 នាក់និង​វាគ្មិន​មក​ពី 24 ប្រទេស​។
ចុះចំនែកឯ Fossasia 2014​ វិញ ​?
សម្រាប់​​ឆ្នាំ 2014 ព្រឹត្តិការណ៍នេះនឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នៅ សាកលវិទ្យាល័យន័​រ​តុ​នចាប់ពី​ថ្ងៃទី 28 កុម្ភៈ​ដល់​ថ្ងៃទី 2 ​ខែ​មីនា ។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​ ជាស​ន្និ​សិ​ទ​និង​ការ​បង្រៀន​ទាក់ទង​ទៅ​នឹង​កម្មវិធី​កូដ​បើក​ចំហ ដំណោះស្រាយ​ទូរស័ព្ទ​ដៃ​ បច្ចេកវិទ្យាលើ​បណ្ដាញអ៊ីនធឺណេត​ ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​ ​ការអប់រំ​បើកទូលាយ និង​ ​ដំណោះស្រាយ​ផែនទី​បើកទូលាយ។
​អ្វីដែលពិសេស​គឺផ្តោ​តលើ​ ​«ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​​បើក​ទូលាយក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ដើម្បីធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌនៃជីវិត​រស់នៅ​របស់អ្នក​ដែល​មានជីវភាព​ក្រីក្រ»​
ព្រឹត្តិការណ៍ប​ច្ចេ​ក​វិទ្យា​បើក​ទូលាយ​នេះ​ត្រូវ​បាន​លៃតម្រូវសម្រាប់​អ្នក​អភិវឌ្ឍន៍កម្មវិធី ​និស្សិត ​និង​ អ្នកចាប់ផ្តើ​មអាជីវកម្ម​ ជាពិសេស​សំរាប់អ្នក​ដែល​ធ្លាប់ប្រើ​ប្រាស់​រួច​ហើយ​ ​ឬក៏ ​អ្នកដែល​មានបំណងចង់​ប្រើ​ប្រាស់​ប្រភព​កម្មវិធីបើក​ចំហ​។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​« ជា​ឱកាស​តែ​មួយ​គត់​ដើម្បី​ចែក​រំលែក​ការ​បង្កើត​ថ្មី​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យា​ប្រភព​បើក​ចំហ​និង​ជួប​ជាមួយ​អ្នក​រួម​ចំនែក​និង​ដៃគូដែល​មាន​សក្តា​នុ​ពល »​។
ប្រសិន​បើ​អ្នក​ចង់ស្វែងយល់បន្ថែមទៀត ​អ្នក​អាច​មើល​ព្រឹត្តិការណ៍ Fossasia កាលពីលើកមុន​នៅ​ទីនេះ :
Mini-Debconf Vietnam
LGM
GNOME.Asia
Hackerspace កិច្ចប្រជុំ​ក្នុង​ប្រទេស​សិង្ហបុរី
More

back to top BACK TO TOP