គម្រោងគណនេយ្យទូរស័ព្ទដ៏ល្អបំផុតដែលត្រូវបានទទួលពានរង្វាន់បានទៅលើធនាគារក្នុងស្រុក

កាលពីថ្ងៃទី៤ ខែឧសភា ធនាគារក្នុងស្រុកមួយដែលមានឈ្មោះហៅកាត់ថា អេស៊ីលីដា និងក្រុមហ៊ុន​ Fiserv ដែលជាដៃគូបច្ចេកវិទ្យាត្រូវបានទទួលពានរង្វាន់សម្រាប់ប្រធាន “គម្រោងគណនេយ្យទូរស័ព្ទដ៏ល្អបំផុត” ក្នុងឆ្នាំ២០១២ ។

ពានរង្វាន់នេះត្រូវបានទទួលក្នុងកំលុងពេលកម្មវិធីពានរង្វាន់ធនាគារអាស៊ានអន្តរជាតិអនុវត្តទៅលើ​​​តិចណូឡូជីលើកទី៧ដែលទាក់ទិននិងគម្រោងអេស៊ីលីដាយូនីធី ។
សេវាកម្មធនាគារនេះបានបើកអោយប្រើប្រាស់ដល់អតិថិជនអេស៊ីលីដាដែលជាម្ចាស់​គណនីយូនីធី ហើយអាចដំណើរការបានគ្រប់ប្រភេទនៃទូរស័ព្ទចល័តទាំងអស់ទាំងភាសាខ្មែរនិងភាសាអង់គ្លេស។ អេស៊ីលីដាក៏បានផ្តល់នូវដំណោះស្រាយគណនីទូរស័ព្ទមួយ​ដោយអនុញ្ញាតិអោយដល់គ្រប់អតិថិជន ដែលមិនទាន់មានគណនីនៅឡើយឬក៏អ្នកដែល​មិនទាន់មានការប្រើប្រាស់ សេវាកម្មដែលអាចចូល ទៅការបានដោយសាមញ្ញនិងមានភាពងាយស្រួលហើយពួកគាត់អាចគ្រប់គ្រងវាដោយខ្លួនឯងបាន​។​

លក្ខណៈពិសេសនៃសេវាកម្ម ៖

ការដកសាច់ប្រាក់​ ATM ដោយមិនចាំបាច់មានកាត
របាយការណ៍ហិរញ្ញវត្ថុ
ការសាកសួរសមតុល្យគណនី
សេវាផ្ទេរប្រាក់របស់ធនាគារ
សមត្ថភាពក្នុងការបង់វិក័យប័ត្រ (អគ្គិសនី ទឹក ទូរស័ព្ទ អ៊ីនធើណេត …. )
បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ
អត្រាប្តូរប្រាក់

ដោយការប្រើប្រាស់នូវបច្ចកវិទ្យាអោយមានកំរិតខ្ពស់ធនាបាននូវសុវត្ថិភាព សន្តិសុខខ្ពស់ដល់អតិថិជនទាំងអស់គឺជាគោលបំណងរបស់អេស៊ីលីដាក្នុង ន័យ“បំលាស់ប្តូរសេវាកម្មផ្នែក​ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា” ។