ព្រឹត្តិការណ៍ Startup Asia នៅប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍ Startup Asia បានវិលមក​វិញ​ហើយ ! ព្រឹត្តិការណ៍នៅលើក​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី 7-8 ខែ​ឧសភា​ ដែល​មាន​ប្រធានបទ​​ផ្តោ​ត​ទៅ​លើ​បច្ចេកវិទ្យា Ecosystem ​នៅ​ទូទាំង​តំបន់​អាស៊ី​។

Startup Asia ​គឺ​ជា​សន្និសីទ​បច្ចេកវិទ្យា​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ពីរដង​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​សិង្ហបុរី​និង​ឥណ្ឌូ​នេ​ស៊ី​។ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​គេហទំព័របច្ចេកវិទ្យា​ TechinAsia.com

ព្រឹត្តិការណ៍​នេះ​មានការចូលរួមពី​អ្នកចាប់ផ្តើមអាជីវកម្ម ​អ្នកគ្រប់គ្រង​ឧស្សាហកម្ម ​អ្នក​សរសេរ​ប្លុក ​និង មាន​ស្ថាប័ន​ផ្សេងៗទៀតជា​ច្រើននៅក្នុងជំនួប​ Asian tech Ecosystem ​។

ជា​ធម្មតា​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការលើកឡើងផ្សេងៗ​គ្នាជាច្រើន (នៅ​ក្នុង​សេចក្តី​បន្ថែម​ទៅលើ​សន្និសីទ​)​:

  • Hackathon​: ជាការ​ប្រកួត​ Hack ដែលអ្នកនឹង​ត្រូវបង្កើត​កម្មវិធី​ថ្មី​ជា​មួយ​ក្រុម​របស់​អ្នក​។
    ចុះឈ្មោះ នៅ​ទីនេះ ដោយ​ឥត​គិត​ថ្លៃ
  • Startup Arena: ​: ជួបជាមួយអ្នកចាប់ផ្តើមអាជីវកម្មចំនួន 10​ រូប​​មកពីតំបន់ផ្សេងៗគ្នា ប្រកួត​ប្រជែង​នៅ​ក្នុង​ Startup Arena ដើម្បី​ឈ្នះទឹកប្រាក់ចំនួន 10.000 ដុល្លារ​សហរដ្ឋ​អាមេរិក​។ សូម​ចុច ​ទីនេះ ដើម្បី​ចុះឈ្មោះបស់​អ្នក
  • ការ​ណាត់ជួបវិនិយោគិន​
  • ជួប​ជាមួយ​អ្នក​សរសេរ Blog
  • ការ​តាំង​ពិព័រណ៍​អាជីវកម្មដើម្បី​​បង្ហាញ​ផលិតផល​ថ្មី​និង​បង្ហាញពីផលិតផលឬនិងសេវាកម្ម​របស់​អ្នក​!
  • តាមដាន​ការពង្រីក​ទីផ្សារ ​: ជួប​ជាមួយ​មនុស្សម្នាទាំងឡាយ​និង​ក្រុមហ៊ុនផ្សេងៗ​ដែល​អាច​ជួយ​អោយ​អាជីវកម្មរបស់​អ្នក​រីករាលដាល​ចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ី

សន្និសីទនេះមានការចូលរួមពី​​វាគ្មិន​ដ៏​ល្បីល្បាញ​ជាច្រើន :

  • លោក Teo Ser Luck ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការ​បរទេស​សឹង្ហ​បូរី
  • លោក Dave Morin សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​ Patch
  • លោក Min-Liang ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Razer
  • លោក Dario Meli ជាសហ​ស្ថាបនិក​នៃ Hootsuite និង Quiet.ly
  • លោក Akiko Naka ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ Wantedly
  • លោក Le Hong Minh ជាសហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់ VNG
  • លោក Razmig Hovaghimian ជាសហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់ ViKi
  • លោក Malcolm Rodrigues ជាសហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ MyRepublic
  • លោក Hironao Kunimitsu ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ Gumi
  • លោក Wong Meng Weng ជាសហ​ស្ថាបនិក​និង​ជាអ្នកជំនាញផ្នែកសង្គម​នៃ JFDI
  • លោក Steve Melhuish ជាសហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ PropertyGuru
  • លោក Roger Egan ជាសហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ RedMart
  • លោក Vikram Rupani ជាសហ​ស្ថាបនិកនិងជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​និងជា​ប្រធាន​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ​នៃ RedMart
  • លោក Shin Hasegawa​ ជាប្រធានទីផ្សារនៃ Rakuten
  • លោក Pulkit Jaiswal សហ​ស្ថាបនិក​នៃ​ Garuda Robotics
  • លោក Mingwei Fan ជាសហ​ស្ថាបនិក​នៃ Bio3D
  • លោក Dema Tio  ​ជាសហ​ស្ថាបនិក និង ​ជា​នាយក​ប្រតិបត្តិ​នៃ Vibease

ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​វាគ្មិន​សូម​ចុច នៅ​ទីនេះ

ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ចូលរួម​ព្រឹត្តិការណ៍ Startup Asia ​ប្រទេស​សិង្ហ​បុរី​ អ្នក​អាច​រក​ឃើញ​កម្មវិធី​ពេញ​លេញ នៅ​ទីនេះ និង​ចុះឈ្មោះ​ដើម្បីចូលរួម​ព្រឹត្តិការណ៍​នេះ នៅ​ទី​នេះ ។