អាស៊ី Startup នាទីក្រុងសិង្ហបុរីឆ្នាំ២០១៣

យើងមានសេចក្តីរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៏អាស៊ី Startup ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៤និង ទី៥ខែមេសានាក្រុង Biopolis ។

ព្រឹត្តិការណ៏នេះបានរៀបចំដោយ Tech in Asia នៅក្នុសន្និសិទ្ធនេះមានរយៈពេលពីរថ្ងៃដោយមានការចូល រួមពីសំណាក់សហគ្រិន អ្នកវិនិយោគ អ្នក​ផ្សព្វផ្សាយនិងអ្នកចូលចិត្តផ្នែកបច្ចកវិទ្យា។ ការដាក់បង្ហាញ Startup ជុំវិញទូទាំងតំបន់អាស៊ីហើយចំរាញ់យកតែផលិតផលនិងសេវាកម្មណាដែលទើបនឹងបង្កើងឡើងថ្មីៗ ។

ចំពោះ Geeks នៅក្នុងប្រទេសកម្ពុជាគឺយើងជំរុញទៅលើប្រព័ន្ធអ៊ីកូស៊ីស្តែម ស្តាតអាប់ (ប្រព័ន្ធរបកគំហើញ ថ្មីនៃបច្ចេកវិទ្យា) ដែលពួកយើងបានរកឃើញក្នុងព្រឹត្តិការណ៍នេះហើយជាឪកាសមួយដើម្បីចែករំលែកនូវ ការចង់ដឹងនិងបានជួបនូវក្រុមដែលពេញទៅដោយគំនិតច្នៃប្រឌិត​ ។

ព្រឹត្តការណ៍នេះមានលក្ខណៈពិសេសជាច្រើន ឯការធ្វើបទបង្ហាញបាននាំអោយយើងរកឃើញការចាប់ ផ្តើមថ្មីមួយ (New Startup) ដើម្បីអោយមានភាពជឿនលឿនទៅលើក្រុមហ៊ុនតិចណូឡូជីអោយកាន់តែ មានឈ្មោះបោះសំលេងហើយក៏ដើម្បីនឹងស្តាប់នូវរឿងរ៉ាវផ្សេងៗ​មកពីបណ្តាមនុស្សម្នានៅក្នុងសហគមន៍ អាស៊ានផ្នែកបច្ចេកវិទ្យា ។

នៅវេទិការ Startup ​ធ្វើអោយមានការសួរដេញដោលរកនូវផលិតផលរៀងៗ​ខ្លួនដែលបានលើកយកមក​។ ហើយអ្នកដែលឈ្នះក្នុងឆ្នាំនេះត្រូវបានទៅលើ​ក្រុមដែលមកពីក្រុងហុងកុង (Hong Kong Startup) “Lots of Buttons” ដែល​ជាវេបសាយពាណិជ្ជកម្មមួយសំដៅទៅរកការលក់ប៊ូតុងតាមអនឡាញនៅ​ជុំវិញពិភពលោក ។

យើងកំពុងសំលឹងមើលទៅថ្ងៃខាងមុខទៅលើការបោះពុម្ភបន្តបន្ទាប់នៅក្នុងទីក្រុងហ្សាកាតាហើយយើងជឿជាក់ថានឹងមាន​ Startup ជាច្រើនដែលមកពីប្រទេសកម្ពជានៅទីនេះក្នុងឆ្នាំក្រោយ ។