ក្រុមហ៊ុន Smart Axiata បានចូលរួមជាដៃគូជាមួយ Geeks in Cambodia

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ទូរស័ព្ទចល័តដ៏ឈានមុខគេមួយនៅកម្ពុជាបានចូលរួមជាដៃគូសំខាន់របស់យើងដើម្បីគាំទ្រដល់សកម្មភាពនិងការអភិវឌ្ឍនាពេលខាងមុខរបស់យើងដែលជាផ្នែកមួយនៃការបង្កើនការចូលរួមរបស់ពួកគេនៅក្នុងគំនិតផ្តួចផ្តើមនៃការច្នៃប្រឌិតលើវិស័យឌីជីថលនិងសហគ្រិនបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា!

សំរាប់ Geeks in Cambodia (GIC) យើងចង់ក្លាយទៅជាកន្លែងមួយសម្រាប់អ្នកនិយមលេងអ៊ីនធឺណិតដើម្បីស្វែងយល់អំពីការអភិវឌ្ឍថ្មីៗបំផុតនៅក្នុងទិដ្ឋភាពបច្ចេកវិទ្យានិងវិស័យធុរកិច្ចដែលកំពុងតែងើបឡើងនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា។ គ្រាន់តែក្នុងឆ្នាំនេះ ការវិនិយោគក្នុងទឹកប្រាក់ចំនួន 75 លានដុល្លារអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ  4G LTE របស់ខ្លួន បានធ្វើអោយប្រទេសកម្ពុជាអាចអនុញ្ញាតឱ្យប្រជាជនកម្ពុជាជាច្រើនអាចទទួលបានសេវាអ៊ិនធឺណិតដែលមានគុណភាពខ្ពស់និងមានតំលៃសមរម្យ ដូច្នេះសេវានេះបានជួយលុបបំបាត់គម្លាតឌីជីថលនៅក្នុងប្រទេសកម្ពុជាដោយធ្វើឱ្យល្បឿនអ៊ីនធើណិតកាន់តែលឿនជាងមុនដែលអាចប្រើប្រាស់បាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សេវាថ្មីៗរបស់ក្រុមហ៊ុន Smart មានដូចជា SmartLuy ជាសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ទេរប្រាក់និងធ្វើប្រតិបត្តិការបានតាមទូរស័ព្ទដៃនៅលើប្រព័ន្ធឌីជីថល និង SmartPay ជាប្រព័ន្ធទូទាត់ចល័តមួយដោយប្រើប្រាស់ម៉ាស្ទ័កាតនិម្មិតដើម្បីធ្វើការទិញទំនិញនៅលើ App Store ឬនៅលើកម្មវិធី iTunes បានភ្លាមៗ។ សេវាទាំងអស់នេះបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍លើការអភិវឌ្ឍឌីជីថលក្នុងវិស័យ M-commerce និង e-commerce ដោយផ្តល់អោយពួកគេនូវឧបករណ៍ចាំបាច់ដើម្បីអាចឱ្យពួកគេអាចធ្វើប្រតិបត្តិការបាននៅលើបណ្ដាញអ៊ីនធឺណែត។ តាមរយៈសេវាធានារ៉ាប់រងអាយុជីវិតរបស់ Smart ដែលជាសេវាធានារ៉ាប់រងតាមទូរស័ចល័តដំបូងគេនៅកម្ពុជាក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន BIMA, ឥឡូវនេះក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជានៅក្នុងលក្ខខណ្ឌនៃចំនួនមនុស្សដែលធានារ៉ាប់រង។ លើសពីនេះទៅទៀត ក្រុមហ៊ុន Smart បានបើកដំណើរការក្នុងភាពជាដៃគូជាមួយ Universal Music, Smart Music, ដែលជាកម្មវិធីផ្សាយតន្ត្រីជាលើកដំបូងនៅក្នុងប្រទេស។

ក្រុមហ៊ុន Smart ក៏បានដើរតួនាទីជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងលើការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យានិងវិស័យធុរកិច្ច នៅក្នុងប្រទេសកម្ពុជាតាមរយៈការគាំទ្ររបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ជាច្រើនដូចជា មហោស្រពវិទ្យាសាស្ត្រនឹងវិស្វកម្មនៅកម្ពុជា (STEM) និងកម្មវិធី Mekong Business Challenge កាលពីដើមឆ្នាំនេះ ហើយថ្មីៗនេះទើបតែបានឧបត្ថម្ភកម្មវិធី Hackathon #SVtoPP ដែលបានរៀបចំឡើងដោយអង្គការ Cambodia in Tech និងសន្និសិទឬព្រឹត្តិការណ៍សង្គមផ្សេងៗទៀតជាច្រើនទៀតដែលទាក់ទងទៅនិងវិស័យឌីជីថល។

ដោយបានចូលរួមគាំទ្រព្រឹត្តិការណ៍ទាំងនេះ សហគ្រិនដ៏មានសក្តានុពលឬអ្នកចាប់ផ្ដើមអាជីវកម្មថ្មីៗទាំងឡាយត្រូវបានគេផ្តល់ឱ្យនូវវេទិកាដើម្បីអភិវឌ្ឍនិងផ្សព្វផ្សាយនូវគំនិតរបស់ពួកគេ។ ជាលទ្ធផល ការជួយជ្រោមជ្រែងនេះបានបង្កើតវប្បធម៌នៃការអញ្ជើញបន្ថែមទៀតសម្រាប់អ្នកទាំងឡាយណាដែលចង់ក្លាយជាសហគ្រិនដូចដែលពួកគេបានដឹងស្រាប់ហើយថា ការគាំទ្រសម្រាប់ការអភិវឌ្ឍគំនិតរបស់ពួកគេគឺអាចប្រើប្រាស់បានយ៉ាងងាយស្រួល។

រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះគឺជាផ្នែកមួយនៃក្តីសុបិន្តរបស់ក្រុមហ៊ុន Smart ដែលចង់ឃើញប្រព័ន្ធអេកូឌីជីថលមានការរីកចំរើននៅក្នុងប្រទេសកម្ពុជា និងជួយឱ្យក្រុមហ៊ុន Smart សម្រេចបាននូវភាពជាអ្នកដឹកនាំលើយុទ្ធសាស្រ្តទិន្នន័យរបស់ខ្លួន ដោយបានមើលឃើញពួកគេធ្វើការវិនិយោគយ៉ាងធំធេងទៅលើបណ្តាញទិន្នន័យ។

តទៅមុខទៀត ក្រុមហ៊ុន Smart បានបន្តដើម្បីស្វែងរកវិធីថ្មីដ៏គួរឱ្យរំភើបនៃការពង្រឹងនិងការអភិវឌ្ឍលើប្រព័ន្ធអេកូឌីជីថលនៅកម្ពុជា។ នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Smart នឹងផ្តល់ជំនួយទៅដល់ គម្រោងអំណាន របស់មូលនិធិអាស៊ី ដើម្បីជួយសម្រួលដល់កម្មវិធី Hackathon ដើម្បីបង្កើតជា សៀវភៅអេឡិចត្រូនិកជាភាសាខ្មែរ សម្រាប់កុមារកម្ពុជា។ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ USAID, ក្រុមហ៊ុន Smart ក៏បានផ្ដល់មូលនិធិទៅដល់កម្មវិធី Technovation ប្រចាំឆ្នាំ 2017 ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Development Innovations ដើម្បីជួយជម្រុញដល់នារីក្មេងឱ្យក្លាយទៅជាសហគ្រិនច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ។ ទាំងនេះគឺជាគំនិតផ្តួចផ្តើមមួយចំនួននៅក្នុងចំនោមគំនិតផ្តួចផ្តើមជាច្រើនដែលក្រុមហ៊ុន Smart មានផែនការធ្វើជាដៃគូជាមួយនៅក្នុងឆ្នាំ 2017 ដែលជាផ្នែកមួយនៃរបៀបវារៈឌីជីថលនិងជាផ្នែកទំនួលខុសត្រូវក្នុងសង្គមរបស់ពួកគេ។

ដោយការចូលរួមជាដៃគូជាមួយ GIC, ការគាំទ្ររបស់ក្រុមហ៊ុន Smart នឹងជួយជំរុញការយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យធុរកិច្ចឬគម្រោងសហគ្រិននៅក្នុងប្រទេសកម្ពុជា និងជួយជ្រោមជ្រែងលើទិដ្ឋភាពបច្ចេកវិទ្យានិងវិស័យធុរកិច្ចរបស់ប្រទេសកម្ពុជា។

បើនិយាយអំពីភាពជាដៃគូវិញ លោក Thomas Hundt ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart បាននិយាយថា: «កម្ពុជាគឺជាប្រទេសមួយដែលពោរពេញទៅដោយយុវជនវ័យក្មេងដែលមានទេពកោសល្យជាមួយនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយគំនិតនិងការចង់ដឹងចង់លឺ។ ជាមួយនឹង Geeks in Cambodia យើងនឹងផ្តល់ជូននូវមធ្យោបាយសម្រាប់អ្នកទាំងឡាយណាដែលប្រាថ្នាចង់ក្លាយជាសហគ្រិនដើម្បីអោយបានយល់ដឹងនិងមានលទ្ធភាពដើម្បីធ្វើការអភិវឌ្ឍគំនិតរបស់ពួកគេ។ ភាពជាដៃគូថ្មីនេះពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងដើម្បីជួយដល់អ្នកចាប់ផ្ដើមអាជីវកម្មថ្មីលើវិស័យឌីជីថល ឬ សហគ្រិនបច្ចេកវិទ្យា ដោយការជួយបណ្តុះគំនិតថ្មីៗនិងជំរុញឱ្យមានប្រព័ន្ធអេកូសេដ្ឋកិច្ចនិងឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart តែងតែគាំទ្រគំនិតផ្តួចផ្តើមបែបនេះដើម្បីទាញយកប្រយោជន៍ចូលទៅក្នុងឱកាសយ៉ាងច្រើននៃការបង្កើតថ្មីក្នុងវិស័យឌីជីថល ដែលយើងជឿថានឹងបន្តការរីកចម្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។

សរុបរួមមក យើងពិតជាមានក្តីរំភើបយ៉ាងខ្លាំងដែលចូលរួមក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Smart នេះ។ យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីផ្តល់ឱ្យអ្នកនូវការអភិវឌ្ឍថ្មីៗបំផុតនៅក្នុងទិដ្ឋភាពបច្ចេកវិទ្យានិងវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជានឹងផ្តល់ការរីកចម្រើននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ!