post-image

មជ្ឈមណ្ឌល ENVISIONING របស់ MICROSOFT

ក្រុមហ៊ុន Microsoft បាន​បង្ហាញ​ផែន​ការ​របស់​ខ្លួន​សម្រាប់​អនាគត​នៃ​ប​ច្ចេ​ក​វិទ្យា​ជាមួយ​នឹង​មជ្ឈមណ្ឌល Envisioning របស់​ខ្លួន​។
ផលិតផល​ដែល​មាន​ស្រាប់​​ក្នុង​ការ​បង្ហាញ​វីដេអូ​ដូច​ខាង​ក្រោម (Kinect​, tablet​,  touchscreen board, SmartGlass software…… ) បង្ហាញ​ពី​របៀប​ដែល​​ប​ច្ចេ​ក​វិទ្យាអាច​ត្រូវ​បាន​អនុវត្ត​និង​បាន​ប្រើ​នៅ​ក្នុង​ស្ថានភាព​ផ្សេង​គ្នា (ផ្ទាល់​ខ្លួន រឺ ​ជំនាញ​វិជ្ជាជីវៈ … ) ។
វីដេអូ​នេះ​មាន​លក្ខណៈ​ជា​គោលគំនិត​ប​ច្ចេ​ក​វិទ្យា​នានា​ដោយ​ផ្អែក​លើ​ប្រតិកម្ម​ជា​មួយការប៉ះពាល់ ​​សំ​លេង ​ឬ​សូម្បី​តែ​កាយវិការ​។
​សូមមើលវីដេអូមួយ​នេះស្តីពីទិដ្ឋភាព​ទូទៅ​នៃ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​នៅ​ក្នុង​ដប់​ឆ្នាំខាងមុខ :

post-image

ប្រអប់ទូរស័ព្ទ iPhone ប្រចាំខែៈ ម៉ូដបញ្ចេញពន្លឺ

ជារៀងរាល់ខែ Geeks in Cambodia បានលើកយកប្រអប់ទូរស័ព្ទរបស់ iPhone មកបង្ហាញជូនដល់ប្រិយមិត្ត។
ក្នុងខែនេះយើងជ្រើសរើសយកម៉ូដដែលទាន់សម័យមកបង្ហាញជូន!

ការដាក់បញ្ចូលពន្លឺក្នុងទីងងឹតអស់រយៈពេលជាច្រើនម៉ោងជាមួយនឹង
រូបភាព luminescent និងអាចសាកថ្មបានជាមួយនឹងប្រភពពន្លឺផ្សេងទៀត។
ផ្តល់នូវការកាពារនិងម៉ូដដ៏ទាន់សម័យទោះបីនៅក្នុងទីងងឹត !

post-image

តើអ្វីទៅជា LINKEDIN នៅក្នុងតំបន់អាស៊ីនោះ ?

បន្ទាប់​ពី​ការ​ប្រកាស​ អ្នក​ប្រើ​ប្រាស់ដ៏ច្រើនលើសលប់​ជាង 1លាន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជាងមួយឆ្នាំទៅហើយ និងប្រទេសម៉ាឡេស៊ីកាលពីខែវិច្ឆិកាមុន Linkedin គឺជាប្រព័ន្ធមួយនៃមុខ ជំនួញបណ្តាញសង្គមនៅក្នុងពិភពលោកដោយទទួលបានអ្នក​ប្រើប្រាស់ដល់ទៅមួយលាន​នាក់ នៅក្នុងប្រទេសសិង្ហបុរី​​ ។ Linkedin បានដើរតួនាទីយ៉ាងសំខាន់នៅអាស៊ីអាគ្នេយ៏នាពេលចុង ក្រោយនេះ ។
វានៅតែពេញនិយមជាខ្លាំងនៅបណ្តាប្រទេសអាស៊ីផ្សេងៗទៀតដូចជាប្រទេសចិន ឥណ្ឌា ជប៉ុន។ តំណាងអោយទ្វីបអាស៊ីគឺជាកិច្ចសន្យាមួយនៅក្នុងទីផ្សារក្នុងការពង្រីក Linkedin ដែលស្ថិតនៅក្នុង លេខរៀងទី២នៃកំណើនអ្នកប្រើប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី Ellyne Phneah​ បានកត់សំគាល់ទៅលើអត្ថបទចុងក្រោយរបស់គាត់នៅក្នុង​​​​ znet.com ដែលថា​ Linkedin នឹងបន្តផ្តោតទៅលើយុត្តិសាស្រ្តអភិវឌ្ឍន៍ទូរស័ព្ទចល័តរបស់​ពួកគេកាលដែល គេអាចយល់ដឹងអំពីអត្ថប្រយោជន៍នៃទូរស័ព្ទចល័តដែលចរាចរណ៍នៅក្នុងតំបន់អាស៊ី ។
ពួកយើងនឹងទទួលបានក្នុងពេលឆាប់ៗនេះជាមួយនិងការយល់ដឹងបន្ថែមទៀតទៅលើ​​ Linkedin នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

post-image

HTC ONE រចនាម៉ូដដោយភាពច្នៃប្រឌិត

ទូរស័ព្ទនេះត្រូវបានជាប់ឆ្នោតថាជាទូរស័ព្ទដ៏​ល្អ​បំផុត​ក្នុង​អំឡុង​ពេលកិច្ចប្រជុំ សមាជពិភពលោកស្តីពីទូរស័ព្ទដៃប្រចាំ​ឆ្នាំ2013 ។
រួម​បញ្ចូល​គ្នា​ជាមួយនិងការ​រចនាដ៏​ស្រស់ស្អាតជាមួយ​និងបច្ចេកវិទ្យាប្រកបដោយ​ការ​ច្នៃ​ប្រឌិតទូរស័ព្ទ HTC ONE ជាទូរស័ព្ទដែលប្រកបទៅដោយ គុណភាពខ្ពស់ ។
ប្រព័ន្ធ​ប្រតិបត្តិកា​រ ​: Jelly Bean 4.1
អូឌីយ៉ូ​ : ប្រដាប់បំពងសំលេងស្តេរ៉េអូនៅខាងមុខភ្ជាប់ជាមួយនិងអំភ្លី​ជាមួយ និង​បច្ចេកវិទ្យា​ HTC BoomSound
អេក្រង់​: ​អេក្រង់ដែលមានកំរិតភាពច្បាស់ Full HD  1080 X 1920 ភីកសែល​)
កាមេរ៉ា​: ឧប​ករ​ណ៏ UltraPixel ចាប់​យក​ពន្លឺ​ច្រើន​ជាង​ម៉ាស៊ីន​ថត​នៅ​លើ​ទូរស័ព្ទ​ទំនើបផ្សេង​ទៀត ។
អង្គចងចាំ ​: ចាប់ពី 32GB ដល់ 64GB
លក្ខណៈ​ពិសេស​: កម្មវិធី​ទូរទស្សន៍ HTC ​Sense​ កម្មវិធី​ប​ណ្តា​ញ​សង្គម HTC BlinkFeed … ។
ទូរស័ព្ទដៃដ៏ល្អនេះ​ពឹង​ផ្អែក​ទៅ​លើ​ការ​រចនាម៉ូតមួយ​ដ៏ស្មុគស្មាញ​​ដែល​ក្រុមឌីសាញ​របស់​ក្រុមហ៊ុន HTC បានពណ៌នា​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម ​:

post-image

DODOHUB ជាបណ្តាញសង្គមថ្មីដ៏ល្អ មួយ

តែបើបណ្តាញសង្គមអាចជួយដល់យើងដើម្បីបង្កើននូវទម្លាប់ល្អរបស់ពួកយើងដោយការប្រមែប្រមូលអ្នកប្រើប្រាស់(លើអ៊ីនធើណេតទាំងនោះ)មកដោះស្រាយបញ្ហាដែលមាន រួមគ្នាធ្វើការដោះស្រាយដល់គ្នាទៅ វិញទៅមកដើម្បីទទួលបានជ័យជំនះ ។
តើវាមានភាពប្រសើរយ៉ាងណាខ្លះ ?
នោះហើយជាអ្វីដែល Dodohub ត្រូវបានបង្កើតឡើងដើម្បីបើកឱកាសឱ្យសង្គមមួយមានការផ្សារភ្ជាប់ ជាមួយនឹងអ្នកប្រើប្រាស់ដែលក្លាយជាទម្លាប់ ។
តើវាដំណើរការយ៉ាងដូចម៉្តេច ?
អ្នកអាចចូលទៅចុះឈ្មោះក្នុងវែបសាយហើយចាប់ផ្តើមបង្កើតទម្លាប់មួយដែលដូចជាអ្នកចង់លេងហ្កេមកំសាន្តមួយ។
លក្ខណៈពិសេសរបស់ Dodohub អាចឱ្យយើងផ្តើមធ្វើការជ្រើសរើសទម្លាប់ដ៏ពេញនិយម ប៉ុន្តែអ្នកក៏អាច បន្ថែមអ្វីដែលថ្មីប្រសិនបើចាំបាច់ ។

បន្ទាប់មកអ្នកក៏អាចបំបែកវាម្តងមួយៗទៅជាទិសដៅប្រចាំសប្តាហ៍

ហើយត្រួតពិនិត្យដំណើការរបស់អ្នកទៅលើទំលាប់នីមួយៗនិងទិសដៅកំណត់

វែបសាយដែលទើបនឹងដាក់ឱ្យដំណើរការក្នុងពេលថ្មីៗនេះគឺវាស្ថិតនៅក្នុងដំណាក់កាលបែលតា ដូច្នេះ យើងងាកមកអាប់ដេតលើកិច្ចការទាំងនេះដែលផ្តល់នូវផលិតភាព។

back to top BACK TO TOP