post-image

សំលេងម្ចាស់ឆ្នោតកម្ពុជាជាកម្មវិធី ទូរស័ព្ទសំរាប់ជាជំនួយដល់អ្នកបោះ ឆ្នោត

សំ​លេងម្ចាស់ឆ្នោត​កម្ពុជា​ គឺ​ជា​វេទិកា​ប្រមូល​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​។ ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​និងធ្វើ​ឡើងនៅខែ​កក្កដា​នេះ។
វេទិកា​នេះ​មាននៅក្នុងវេ​ប​សាយ​ www.cambodianvotervoice.org ប៉ុន្តែ​វា​ក៏​មាន​នៅក្នុងកម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​អាច​រក​បាន​នៅ​លើ​ឧបករណ៍ Android ។
ដោយ​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និង​អន្តរជាតិ កម្មវិធីនេះ​​អនុញ្ញាត​ឱ្យ​ទទួល​បាន​ព័ត៌មានពី​ការ​បោះ​ឆ្នោត​​និង​ព័ត៌មាន​នយោបាយ​ចុង​ក្រោយ​បំផុតហើយ​លើស​ពី​នេះទៅ​ទៀតគឺដើម្បី​មើល​វីដេអូពី​ការ​បោះ​ឆ្នោត​និង​ស្តាប់​ការផ្សព្វផ្សាយអំពីការ​បោះ​ឆ្នោត​។
វា​ក៏មានសារៈសំខាន់​ផង​ដែរ​ក្នុង​ការ​និយាយ​ថា​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​ការងារ​របស់​អ្នក​ស្មាក់​ចិត្ត​ដែល​ប្រមូល​ព​ត៌​មាន​និងធ្វើការ​អាប់ដេត​ក្នុង​គោលបំណង​ដើម្បី ”លើក​កំពស់​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​និង​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​នយោបាយ​” ​។
អ្នក​អាច​សិក្សា​បន្ថែម​ពី​​គម្រោង​នេះនៅក្នុង​វីដេអូ​ដូច​ខាង​ក្រោម​ :

post-image

ការណែនាំពីឧបករណ៍ CELLUON MAGIC CUBE

ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយណាស់ដើម្បីលើកយកនូវឧបករណ៍​ Celluon Magic Cube ដែលប្រើនៅលើក្តារចុចវានាំមកជាមួយនូវនិម្មិត្តកម្មមួយហៅថា Multi-Touch Mouse ។

តើវាដំណើរការយ៉ាងដូចម្តេច ?
វាមានភាពងាយស្រួលជាងនេះទៅទៀតយើងអាចតភ្ជាប់ CMC (Celluon Magic Cube) ជាមួយនឹងឧបករណ៍ប្លូធូសគ្រប់ប្រភេទដោយផ្គួបពួកវាជាមួយគ្នាដោយមិនចាំបាច់តខ្សែ (ប្រភេទទូរស័ព្ទទំនើប​ Tablet Desktop និង Laptop) ។
បន្ទាប់មកយើងគ្រាន់តែចុចបើកហើយវានឹងដំណើរការទៅលើក្តារចុចតែម្តង​។ CMC​ អាច​ប្រើបានជាមួយនឹង iOS (mini 4)  Android (mini 2.2)​ Mac OS (mini 10) និង Window XP/Vista/7 ។
អ្នកអាចបើកមើលវីដេអូខាងក្រោមនេះបន្ថែមទៀត ៖

post-image

ទូរស័ព្ទ HTC FIRST

ក្រុមហ៊ុនផលិត​ទូរស័ព្ទ​ដៃ​របស់​តៃវ៉ាន់ HTC ​ទើប​តែ​បាន​ផ្ដល់​នូវ​ HTC First Version មាន​ស្រាប់​នៅ​ក្នុង​ការ​កំណត់​រចនា​សម្ព័ន្ធ​របស់ Facebook​ “ Facebook Home” ។
ជា​មួយ​នឹង​ការ​ស​ម្មិ​តិ​នាម​នៃ “ទូរស័ព្ទ​របស់ Facebook​” ថ្មីៗនេះក្រុមហ៊ុនទូរ​ស័​ព្ទ​ HTC ទើបតែត្រូវ​បាន ទទួលការ​រិះ​គន់​ដ៏​អាក្រក់​មួយ​ចំនួន​រួម​ជាមួយ​នឹងពាក្យ​ច​ចាម​អារាម​នៃ​ការឈប់មិនធ្វើតទៅទៀតរបស់​ខ្លួនដោយ​សារ​តែ​ការ​លក់​ធ្លាក់ចុះ​។
យ៉ាង​ណា​ក៏​ដោយ​យើង​គិត​ថា​វា​នឹង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដើម្បី​ពិនិត្យ​មើល​ឡើងវិញនូវលក្ខណៈ​ពិសេស​ដែល​វា​បាន​ផ្តល់​មក​ទល់​ពេល​នេះ​។
តំណាលគ្នា​នេះ​ដែរ​នៅ​នេះ​គឺ​ការពិនិត្យ​ឡើងវិញ​របស់​យើង​:

post-image

អាស្វាជាហ្គេមទូរស័ព្ទដៃដែលបាន ផលិតឡើងនៅក្នុងប្រទេសកម្ពុជា

វិសាលភាព​នៃការប្រើប្រាស់ទូរស័ព្ទចល័ត​នៅ​ក្នុង​ប្រទេស​កម្ពុជាត្រូវបានគេកត់​សំគាល់ថា​បាន​កើន​ឡើង​យឺតយ៉ាវ។ ជា​មួយ​នឹង​ចំនួនប្រជាជន​ច្រើន​ជាង 3,5លាន​នាក់នៅ​ក្នុងប្រទេស​កម្ពុជា​​បាន​ប្រើប្រាស់ប្រព័ន្ធ 3​G។ ល្បែងទូរស័ព្ទ​ចល័ត​ក៏បាន​ក្លាយ​​​ជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ដែល​នេះ​ជា​ហេតុផល​ដ៏​ល្អ​សម្រាប់​ពួក​យើង​ដើម្បី​មានឪកាស​ខិត​កាន់តែ​កៀក​​នៅ​ក្នុង​ឧស្សាហកម្ម​ហ្គេម​ទូរស័ព្ទចល័ត​។
ថ្ងៃ​នេះ​ក្រុម​ការងារ​របស់​យើង​បាន​សម្រេច​ចិត្ត​​ណែនាំ “អាស្វា​​” ដែល​ជា​ហ្គេម​ទូរស័ព្ទ​ដៃ​បាន​ផលិតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយលោក​ អៀ​អ៊ុយ​ និង​ក្រុម​របស់​គាត់​នៅ Osja ដែល​ជា​​ស្ទូឌីយោ​អភិវឌ្ឍ​ហ្គេម​មួយរបស់​ប្រទេស​កម្ពុជា​ដែល​យើង​មាន​សេចក្តី​រីករាយ​ដែលបានជួបក្នុងស​ប្តា​ហ៍​នេះ​។ អាស្វាគឺ​ជា​ល្បែង​មួយ​បែប​ឡូ​ជី​ខ​ល​ដែល​អាច​រក​បានទាំងនៅ​លើ iOS ​និងបាន​ទាំង​ឧបករណ៍ Android ដែលអាច​ត្រូវ​បាន​ទាញ​យក​ពី​ App Store  រឺ Google Play ។
ល្បែង​នេះ​មាន​លក្ខណៈ​ 3 ប្រភេទ ​: សាច់រឿង – គ្មាន​ទី​បញ្ចប់ – ​​មានជីវិត

តាមររបៀបលេងជាសាច់រឿង​អ្នក​អាច​រក​ឃើញ​នូវ​រឿងរ៉ាវ​របស់ Asva ជួនកាល​ជួបជាមួយ​ទេសភាពនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​: ​

អ្នក​អាចចូល​ទៅ​កាន់​ពិភព​ខុស​គ្នាៗដោយ​មាន​កម្រិត​ជា​ច្រើននៅក្នុងវគ្គនោះ​។ សរុបរួមមក​អ្នក​អាច​លេង​ច្រើន​ជាង 90កម្រិត​ :

ច្បាប់នៅ​លើ​កម្រិត​នីមួយៗ​នៅ​តែ​ជា​មានលក្ខណៈដូច​គ្នា​អ្នក​ត្រូវឈានទៅ​ដល់​ទី​បញ្ចប់​នៃវគ្គ​​ដើម្បី​ប្រមូលដុំគ្រីស្តាល់​នោះអ្នក​អាច​ផ្លាស់ទី​ទៅ​​ខាង​មុខ ​ខាង​ឆ្វេងនិង​ស្ដាំ​ ប៉ុន្តែ​អ្នក​មិន​អាច​ផ្លាស់ទី​ថយ​ក្រោយបានទេ ​:

នៅ​កម្រិត​នីមួយៗ​អ្នក​ត្រូវ​ប្រមូលវត្ថុនិង​ការ​ប្រមូល​​ពិន្ទុ​និងការបន្ថែម។ ប្រសិន​បើ​លោក​អ្នក​ចង់​ប្រមូល​គ្រីស្តាល់​ដោយ​គ្មាន​ការ​ធ្លាក់​ទៅ​ក្នុង​រន្ធ​នោះ ​អ្នក​ត្រូវធ្វើ​ឱ្យ​ប្រាកដ​ថា​​លោតអោយបាន​មុន​លើ​ក្រឡា​ ​:

អ្នក​ក៏​អាច​ទទួល​បាន​វត្ថុកាន់​តែ​ច្រើន​ពី​ហាងទំនិញ

នៅ​ក្នុង​របៀប​គ្មាន​ទី​បញ្ចប់​អ្នក​អាច​លេង​ជាមួយ​នឹង​ជីវិត​ 5 នៅ​ក្នុង​របៀបមាន​ជីវិត​អ្នកទទួល​បាន​​ជីវិតតែ​មួយប៉ុណ្ណោះ ។
More

post-image

សេវាកម្មតន្ត្រីដែលផ្តល់ដោយ GOOGLE

កាល​ពី​ម្សិល​មិញក្រុមហ៊ុន Google បាន​បញ្ចេញ​​សេវា​កម្ម Google Play Music All Access ​ដែល​អនុញ្ញាត​ឱ្យស្ទ្រីម​តន្ត្រី​ទៅ​លើ​ប​ណ្តា​ញអ៊ីនធឺណេត​ ​។
យើង​ទើប​តែ​បាន​និយាយ​អំពី គម្រោង iRadio របស់ក្រុមហ៊ុន Apple ដែលមានគោល​បំណង​ដើម្បី​ផ្តល់​នូវ​ប្រភេទ​ដូច​គ្នា​នៃ​លក្ខណៈ​ពិសេស​នេះ​ដូច​ជា​សេវា​របស់ Google ថ្មីនេះ។
សេវា​តន្ត្រី​របស់ Google បាន​ផ្តល់​នូវ​លំដាប់​នៃ​លទ្ធភាព​មួយ​ពី​ការ​រក​ឃើញ​សិល្បករ​ថ្មី​ដោយ​រក​មើល​បទ​ចម្រៀង​ដើម្បី​ទិញ​តន្ត្រី​និង​ចែករំលែក​វាជា មួយ​ Google+ ។ វា​ក៏​អនុញ្ញាត​ឱ្យ​អ្នក​រក្សា​ទុក​សម្រាប់​ស្តាប់​ដោយ​ឥត​គិត​ថ្លៃ​នៅ​​លើបណ្តាញអ៊ីនធឺណេតដែល​អាច​ត្រូវ​បាន​ចូល​ដំណើរ​ការ​នៅ​លើ​បណ្ដាញ​ឬ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android បានផងដែរ។

Google ផ្តល់​ជូន​នូវ​ការ​ចូល​ដំណើរ​ការ​ចំពោះអ្ន​​ក​ប្រើប្រាស់់​គ្មាន​ដែន​កំណត់​សំរាប់តំលៃ​ ​​ $9,99​ ក្នុងមួយខែជាមួយ​ការ​ផ្តល់​ជូន​ពិសេស​ក្នុងតំលៃ $7,99​ ក្នុងមួយខែសម្រាប់​អ្នកដែល​ចុះ​ឈ្មោះ​មុនថ្ងៃទី30​ ខែ​មិថុនានិងផ្តល់​រយៈ​ពេល សាកល្បងឥត​គិត​ថ្លៃ​ចំនួន30​ថ្ងៃ​) ។

បច្ចុប្បន្នសេវាកម្ម​នេះ​អាចប្រើ​បាន​សម្រាប់តែ​អ្នក​ប្រើប្រាស់នៅ​សហរដ្ឋ​អាមេ​រិកតែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​វា​នឹង​ត្រូវ​បាន​អភិវឌ្ឍ​និង​ពង្រីក​ទៅ​ដល់​ប​ណ្តា​ប្រទេស​ផ្សេង​ទៀត​នា​ពេល​ខាងមុខនេះ​។
 

back to top BACK TO TOP