ស្ថិតិស្តីពីការប្រើប្រាស់ទូរស័ព្ទចល័តនិងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជានាឆ្នាំ 2015

ដោយត្រូវបានចង​ក្រង​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​និងអង្គការ​មូលនិធិ​អាស៊ី​, ស្ថិតិ​ស្តីពីនិន្នាការ​នៃការប្រើបាស់ទូរស័ព្ទចល័តនិង​អ៊ី​ន​ធើ​ណែ​តនៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ 2015 ត្រូវ​បានគេ​ចេញ​ផ្សាយជាសាធារណៈ​។

ពត៌មានដែលបាន​ប្រមូលផ្តុំនេះ​ពិតជាស្តែងនូវប្រយោគមួយឃ្លាថាកម្ពុជាបានក្លាយជា ​“​ជាតិ​សាសន៍​ដែលនិយមខាងឧបករណ៍ចល័ត​”។ ដោយមានប្រជាជនក្នុងប្រទេសជាង 90​% ត្រូវ​បាន​ទំនាក់ទំនង​តាម​រយៈទូរស័ព្ទ​ចល័ត​របស់ពួកគេ ស្ថាប័ន​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាលនានា​កំពុងត្រូវបាន​ប្រើប្រាស់​ពត៌មាននេះ​ដើម្បី​ជំរុញអោយយុទ្ធ​សា​ស្រ្ត​ទំនាក់​ទំនង​របស់​ពួក​គេចំពោះសហគមន៍​ខ្មែរ​កាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។ នៅក្នុងស្ថិតិនេះ​ត្រូវ​បាន​គេ​រក​ឃើញ​​ថា​ មាន​តែ​ប្រជាជន​កម្ពុជាចំនួន 29​% តែប៉ុណ្ណោះដែល​អាច​ប្រើប្រាស់​អក្សរ​ខ្មែរបាន​នៅ​លើ​ក្តា​រ​ចុច​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ តាម​រយៈ ភាពកើនឡើងនៃចំនួនស្មា​ត​ហ្វូ​ននៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ លទ្ធភាពក្នុងការ​អាន​អក្សរ​ខ្មែរ​ត្រូវ​បានគេរកឃើញថាមានភាព​កើន​ឡើង​នៅ​លើស្មា​ត​ហ្វូ​ន។

ចំនែកឯប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមវិញ​, អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម​ចំនួន 80​% ​ត្រូវបានចូល​ដំណើរ​ការ​​ទាំងស្រុង​តាម​រយៈ​ទូរស័ព្ទ​ចល័តនិង 3​% តាម​រយៈ​កុំព្យូទ័រ​។ ជាមួយ​នឹង​ការ​ផ្លាស់​ប្តូ​រយ៉ាងលឿនចំពោះវិស័យប​ច្ចេ​ក​វិទ្យានេះ​, ការប្រើប្រាស់​អ៊ី​ន​ធើ​ណែត/ហ្វេ​ស​ប៊ុក​ត្រូវបានកើន​ឡើង​យ៉ាងខ្លាំងនៅ​ក្នុង​ឆ្នាំ 2015  ដោយបណ្តាញនេះជាបណ្តាញដ៏សំខាន់មួយដែលជាប់លំដាប់ថ្នាក់លេខពីរ​​សម្រាប់​ប្រជាជន​កម្ពុជា​ដើម្បី​ទទួលបានពត៌មាន​។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ស្ថិតិ​នៃការប្រើបា្រស់ទូរស័ព្ទចល័ត/អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សូមពិនិត្យមើលក្រាបពត៌មានខាងក្រោម​នេះ។

Infographic Courtesy of Open Institute/ Development Innovations