ការបោះជំរុំមេគង្គអាយស៊ីធីឆ្នាំ2013

ការបោះ​ជំរុំមេគង្គ​អាយ​ស៊ីធី ថ្មីៗនេះ​កំពុងតែប្រព្រឹត្តឡើង​រហូត​ដល់ថ្ងៃទី10ខែ​ឧសភា។ ព្រឹត្តិការណ៍​នេះ​កើត​មាន​ឡើង​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​នៅ​ក្នុងតំបន់​មេគង្គ​ដោយបាន​រៀបចំ​ឡើងនៅ​ក្នុង​ប្រទេស​ថៃ​​។

ព្រឹត្តិការណ៍​នេះ​មាន​នៅ​ក្នុង​សិក្ខាសាលា​ធ្វើ​បទ​បង្ហាញ​និង​ការ​ពិភាក្សា​បាន​ផ្តោ​ត​​លើ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ការ​ប្រាស្រ័យ​ទាក់ទង​សម្រាប់​អង្គការសង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រជា​ពល​រដ្ឋ​។ អ្នកចូលរួម​នៅ​ក្នុងព្រឹត្តិការណ៍នេះមក​ពីបណ្តាអ្នក​ដែលចូលចិត្ត​បច្ចេកវិទ្យា​ ។

អ្នក​អាច​ពិនិត្យ​មើលស្លាយ​មួយ​ដូច​ខាង​ក្រោម​ដែល​ទាក់ទង​នឹង​ការ​រៃអង្គាស​មូលនិធិ​លើ​ប​ណ្តា​ញ​អ៊ីនធើណេត :

ទិន្នន័យស្តីពីមូលនិធិរៃ​អង្គាស​ ​: ការអង្កេត​ ពី Patipat Susumpow

 

ប្រសិន​បើ​អ្នក​​ចាប់​អារម្មណ៍​ក្នុង​ប្រធានបទ​ដែល​បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ​​អ្នក​អាច​​ចុះ​ឈ្មោះ​សម្រាប់​សម័យប្រជុំលើក​ក្រោយរឺ​តាម​ដានតាម​រយៈ  Tw​itter ឬ Facebook​ ។