ស្រោមទូរស័ព្ទ iPhone ប្រចាំខែ : ម៉ូតបញ្ចេញពន្លឺ !

សម្រាប់​ស៊េរី​ស្រោម​ទូរស័ព្ទ iPhone នៅក្នុង​ខែ​នេះ​ យើង​នឹង​បង្ហាញនូវស្រោមទូរស័ព្ទ​ម៉្យាង​ដ៏អស្ចារ្យបំផុតដែល​មិន​ត្រឹម​តែ​អាចការពារ​ទូរស័ព្ទ iPhone របស់​អ្នក​ពី​ការធ្លាក់​និង​ស្នាមឆ្កូត​តែប៉ុណ្ណោះទេ តែវា​ក៏​អាច​បញ្ចេញ​ពន្លឺ​នៅ​ទី​ងងឹតបានផងដែរ ​! ក្នុង​អំឡុង​ពេល​ថ្ងៃ​​ស្រោមទូរស័ព្ទទាំង​នេះ​នឹង​មើល​ទៅ​ដូច​ជា​ស្រោមទូរស័ព្ទ​ធម្មតាមួយ​នៅ​ក្នុង​ទីផ្សារ​ដែរ ​ប៉ុន្តែ​នៅ​ពេល​ដែល​វាស្ថិតនៅទី​ងងឹត​ ស្រោមទូរស័ព្ទ​ទាំងនេះ​នឹងបញ្ចេញពន្លឺ​មក​។

ស្រោមទូរស័ព្ទស៊េរី Slickwraps Glo 

1.1

1

ស្រោម​ទូរស័ព្ទដំបូង​របស់​យើងនោះ​គឺ​ជាស៊េរី​ស្រោម​ទូរស័ព្ទពន្លឺ Slickwraps ។ ស្រោមទូរស័ព្ទនេះមានពន្លឺ​ភាគច្រើន​នៅ​ក្នុង​ទី​ងងឹត​ដែល​គ្រប​ដ​ណ្ត​ប់​នៅផ្នែកខាងក្រោយនៃស្រោម​ទូរស័ព្ទនេះ។

ស្រោម​ទូរស័ព្ទ iPhone  i-Glow

2.2

នៅ​ក្នុង​បញ្ជីបន្ទាប់​របស់​យើងនេះ ​យើង​មាន​ស្រោមទូរស័ព្ទ iPhone  i-Glow ​។ ស្រោមទូរស័ព្ទនេះមើល​ទៅ​ហាក់ដូច​ជា​ពណ៌ពន្លឺធម្មតាមួយ​នៅលើសំបកទូរស័ព្ទ​។ វា​មិន​ត្រឹម​តែអាចបញ្ចេញពន្លឺបានតែប៉ុណ្ណោះទេ វាក៏​មាន​លក្ខណៈ​ពិសេស​មួយគឺវាអាចផ្ទុក​កាត​ឥណទានរបស់អ្នក​នៅ​ផ្នែកក្នុង​ខាង​ក្នុងនៃ​ស្រោមទូរស័ព្ទដៃ​នេះផងដែរ។

ម៉ូតស្រោមទូរស័ព្ទដៃ iPhone ដែល​មាន​ស្ទីល​បែប​ Aztec

bihnkz1416298588339
qlmmih1412995443674

នៅចុង​ក្រោយ​នេះ យើង​មានស្រោម​ទូរស័ព្ទ iPhone ​ម៉ូត Aztec ដែលមើលទៅ​គួរអោយចាប់​ភ្នែកដែល​សាកសមបំផុត​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ផ្លាស់​ប្តូ​រ​ស្រោមទូរស័ព្ទ iPhone របស់​ខ្លួន​ជា​ញឹកញាប់​។ ស្រោមទូរស័ព្ទដ៏រឹងទាំង​នេះ​គឺមើលទៅ​មាន​ភាព​ស្រស់​ស្អាត​រួមជាមួយ​នឹង​ការ​រចនាបែប Aztec ។