ក្រាបពត៌មាន : និន្នាការឌីជីថលនៅក្នុងប្រទេសកម្ពុជាឆ្នាំ 2015

នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ​ ​ប្រជាជន​កម្ពុជា​កំពុងតែមានបទ​​ពិសោធន៍បច្ចេកវិទ្យាកាន់តែច្រើនដើម្បីចាប់យក​ជាមួយ​នឹង​និន្នាការ​ឌីជីថល​នៅលើ​ពិភពលោកនេះ​។

នេះ​បើ​យោង​ទៅតាម​​ភ្នាក់​ងារពត៌មាន​សង្គម របាយការណ៍​របស់សង្គមចុង​ក្រោយ​​របស់​កម្ពុជា​ដែលបានឈានដល់​ចំណុច​កំពូល​នៅក្នុង​កំណើន​នៃ​អ្នក​ប្រើ​ប្រាស់​អ៊ិ​ន​ធឺ​ណិតដ៏​សកម្មនៅ​ក្នុង​ចំណោម​បណ្តាប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជា​មួយ​នឹង​ការ​កើន​ឡើងចំនួន 414 ភាគ​រយ​ ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ 2014 មក។ នេះ​មាន​ន័យ​ថា​កម្រិត​ប្រជាជន​កម្ពុជា​ដែល​មានចំនួន 3.80 លាន​នាក់ ជាអ្នក​ប្រើ​ប្រាស់ដ៏សកម្ម​នៅ​លើ​បណ្តាញអ៊ីនធើណេត ​!

ក្រៅពីប្រជាជនចំនួន 15,41 លាន​នាក់​ដែល​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​អច្ឆរិយនេះ​​ មួយ​ភាគ​បី​នៅក្នុងចំនោមពួក​គេ​មាន​ការ​ចូល​ដំណើរការ​ទៅកាន់ប្រព័ន្ធអ៊ីនធឺណិតនា​ពេល​បច្ចុប្បន្ន​នេះ​។ កាល​ពី​ខែ​មីនា​ឆ្នាំ 2015 មាន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដ៏​សកម្មចំនួន 2,40 លាននាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​មាន​អត្រា​នៃ​ការ​ជ្រៀតចូល​ចំនួន 16​% ដែលជាការ​កើន​ឡើង 100 ភាគ​រយ​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ 2014 មក​!

វិស័យ​ទូរស័ព្ទចល័តត្រូវ​បាន​សាយភាយ​ពេញ​ប្រទេស​កម្ពុជា​ដោយ​ព្យុះ​ភ្លៀង។ បច្ចុប្បន្ន​នេះ​ទូរស័ព្ទចល័ត​​មាន​ចំណែក​ភាគ​ច្រើន​នៃ​ចរាចរ​ប​ណ្តា​ញអ៊ីនធើណេត​នៅក្នុង​ចំណោម​ឧបករណ៍​ផ្សេងៗ​ទៀត​ដូច​ជា​កុំព្យូទ័រនៅ​ក្នុង​ប្រទេស​កម្ពុជា។

មូលហេតុ​ចម្បង​មួយ​សម្រាប់​ឥទ្ធិពល​នេះ​អាច​ជា​តម្លៃ​ដ៏សមរម្យរបស់​ខ្លួន​បើ​ប្រៀបធៀប​ទៅ​នឹង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេង​ទៀត​។ សូម្បី​តែ​ការ​តភ្ជាប់បណ្តាញអ៊ីនធឺណេតនៅលើ​ទូរស័ព្ទ​ដៃ​ក៏មាន​តម្លៃ​ទាប​ដែរ ដោយ​មាន 94​% នៃ​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​បង់​ប្រាក់​សម្រាប់​ថ្លៃ​សេវា​ទាំង​នេះ​​ជាមុន​។ បើប្រៀបធៀប​ការនេះ​ទៅ​និង​ប្រទេស​សិង្ហ​បុរី​ ឧទាហរណ៍​​ ​មាន​តែចំនួន 42​% នៃ​ការ​តភ្ជាប់​បណ្តាញអ៊ីនធឺណេតនៅលើទូរស័ព្ទ​ចល័ត​តែប៉ុណ្ណោះដែលមានការ​បង់ប្រាក់ជាមុន​ ​។

សូម​ពិនិត្យ​មើល​ក្រាបពត៌មានខាង​ក្រោមនេះ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​និន្នាការ​ឌីជីថលនៅក្នុង​ប្រទេស​កម្ពុជា​ដែលកំពុងតែ​ប្រឈម​នៅក្នុង​ឆ្នាំ 2015 ​!

Digital Trends Cambodia 2015