ទូរស័ព្ទ GOOGLE កំពុងតែបោះជំហាន មកដល់

ទូរស័ព្ទ Moto X ដ៏​ល្បី​ល្បាញដែលផលិត​ដោយក្រុមហ៊ុន Google ​​បានចាប់ផ្តើមបោះជំហានឈានចូលទៅ​កាន់​​​​ពិភព​ទូរស័ព្ទ​។

​ទូរស័ព្ទនេះបង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Motorola (ពី​មុនទទួល​បាន​ពី Google​) គម្រោង​ថ្មី​នេះកំពុងតែដំណើរការ​ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Google ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ទូរស័ព្ទ Samsung Galaxy S4​​ និង​ជាមួយ​ទូរស័ព្ទ iPhone​ 6 នា​ពេល​ខាង​មុខ​នេះ ។

បើ​យោង​ទៅ​តាមក្រុមហ៊ុនMotorola​ Moto X ត្រូវ​បាន​គេដឹងថានឹងមាន​លក្ខណៈ​​ច្នៃប្រឌិត​​ច្រើន​ជាងមុន​។ ទូរស័ព្ទ​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ជាមួយ​នូវ​ឧបករណ៍​ចាប់​សញ្ញា​ជា​ច្រើន​ដែល​អនុញ្ញាត​ឱ្យវាអាច​កំណត់​​បរិយាកាសបាន​ (ឧ​ទា​ហរ​ណ៏ដូចជានៅ​ពេល​ដែល​អ្នកកំពុងស្ថិត​នៅ​ក្នុង​ឡាន​របស់​អ្នក​ជាដើម​) ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ជាក់លាក់​និង​ការ​ប្រ​មើល​មើល​តម្រូវ​ការ​របស់​អ្នក ​។