ពត៌មានដ៏គួរអោយរំភើបសម្រាប់ She Investments

កាល​ពី​ឆ្នាំ​មុន​យើង​បាន​ណែនាំ She Investments ទៅកាន់​អ្នក។ She Investments គឺជា​សហគ្រាស​សង្គម​មួយដែល​ជួយដល់​​ដល់​ស្ត្រី​កម្ពុជា​។ បេសកកម្ម​ចម្បង​របស់​ពួក​គេ​គឺ​ដើម្បី​អភិវឌ្ឍ​ន៍វិស័យសហគ្រាសខ្នាតតូចនិងមធ្យមដើម្បីអោយទទួលបានផល​ចំណេញ​និង​ប្រកបដោយនិរន្តរភាព​ដែលផ្តួ​ច​ផ្តើ​មឡើង​ដោយ​ស្ត្រី​នៅ​ទីនេះ​។ អ្វី​ដែល​ពួក​គេ​ធ្វើ​នោះគឺ​ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ -បង្ហាត់បង្រៀនអំពីគំរូអាជីវកម្ម​ – ក៏​ដូច​ជា​ការណែនាំ​ផ្សេងៗជា​ច្រើន​ទៀត​។

ទស្សនៈ​វិស័យ​របស់ She Investments ​គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ផ្តល់អោយ​ស្ត្រី​ទាំងនោះនូវ​គំនិតនៃការបង្កើត​អាជីវកម្ម​ដើម្បីអោយសេដ្ឋកិច្ចគ្រួសារ​របស់ពួកគេ​មានភាពប្រសើរ​ឡើង​ ក៏​ដូច​ជា​ស្ពាន​ចម្លងរវាងយេនឌ័រ​នៅ​ក្នុង​អាជីវកម្ម​និង​ភាព​ជា​សហគ្រិន​។

យើង​បាន​ជួប​សំភាសន៍ជា​មួយ​នឹង​លោក​  James Wilson ដែល​ជា​ស្ថាបនិក​របស់​ She Investments ​ដើម្បី​រក​អោយ​ឃើញ​ពី​របៀប​ដែល She Investments ត្រូវ​បាន​ដំណើរ​ការ​ចាប់​តាំងពីការ​​​ជជែក​មុនៗ​មក។ ដោយ​បាន​ផ្លាស់​ទី​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​បង្កើត​សហគ្រាស​សង្គម​របស់​លោក​ លោក James ​បានកត់​សម្គាល់​ឃើញថា​ពួក​គេ​មាន​ដៃ​គូ​រួច​ទៅ​ហើយ​។ បច្ចុប្បន្ន​នេះ​ពួក​គេ​កំពុង​តែ​ស្វែង​រក​មនុស្សពីរនាក់​បន្ថែម​ទៀត​ដែល​ធ្វើ​ការ​ជាមួយ​ស្ត្រី​​នៅក្នុង​សមត្ថភាព​នេះ​។ នេះ​គឺ​ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​សិក្ខាសាលា​ប្រចាំខែ ​ការ​ចែក​រំលែក​គ្នា​នូវ​ជំនាញ​អាជីវកម្ម​និង​ចំណេះ​ដឹង​ដល់​ស្ត្រី​ទាំងនោះ​។

វា​មិនចោទជា​​បញ្ហាអ្វីនោះទេនូវ​ប្រភេទ​អាជីវកម្មដែលមាន​ចំណាប់​អារម្មណ៍​ដោយស្ត្រី​ទាំង​នោះ ដរាបណា​ពួក​គេ​បាន​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​របស់ខ្លួន។ បន្ទាប់​ពី​ផ្តល់ប្រភព​សម្រាប់​ស្ត្រី​ទាំងនោះ ​ She Investments នឹង​ភ្ជាប់​ពួកគេ​ជាមួយ​នឹង​គ្រូ​ដែលសមស្រប​ទៅ​និងវិស័យ​ដែល​ពួក​គេចាប់អារម្មណ៍​​។

ស្ត្រី​ទាំង​នេះ​នឹង​ទទួល​បាន​ការ​ប​ណ្តុះ​ប​ណ្តា​លអំពីមូលដ្ឋាននៃអាជីវកម្ម ​មេរៀន​ក្នុង​ការ​ធ្វើ​ទីផ្សារ​ ការ​ត្រិះរិះ​ពិចារណា​ក៏​ដូច​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ ព​ត៌​មាន​ដ៏​សំខាន់​ទាំងឡាយដែល​ត្រូវការ​ដើម្បី​បើក​អាជីវកម្ម​មួយ​។ បន្ទាប់​ពី​ពួក​គេ​បាន​បង្កើត​ផែន​ការ​អាជីវកម្ម​របស់​ពួកគេ​រួចមក She Investments ​មាន​គោល​បំណង​ដើម្បី​ភ្ជាប់​ពួកគេ​ជាមួយ​នឹង​អ្នក​វិនិយោគ​ដ៏មានសក្តានុពលដើម្បី​ជួយ​បំពេញ​ក្តី​សុ​បិ​ន្ត​របស់​ពួក​គេ​។

នៅក្នុងខែ​នេះ (ខែ​កុម្ភៈ​ឆ្នាំ 2015​)​ She Investments បាន​ចាប់​ផ្តើ​ម​យុទ្ធនាការរៃអង្គាសមូលនិធិរបស់​ពួក​គេ​នៅ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​មូលនិធិ​ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ទាំងនេះ​។