ព្រឹត្តិការណ៍

Startup news cambodia, startup news Asia, technology Cambodia, Technology news Asia

វេទិការប្រមូលផ្តុំកិច្ចសន្ទនាក្នុងតំបន់អាស៊ីឆ្នាំ២០១៣

វេទិការប្រមូលផ្តុំកិច្ចសន្ទនាក្នុងតំបន់អាស៊ីឆ្នាំ២០១៣

 
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ខែមិថុនាវេទិការប្រមូលផ្តុំកិច្ចសន្ទនាក្នុងតំបន់អាស៊ីឆ្នាំ២០១៣ (CommunicAsia 2013) ជាព្រឹត្តិការណ៍ដែលប្រារឰនៅក្នុងទីក្រុងសិង្ហបុរីដែលផ្តោត​សំខាន់ លើកិច្ចសន្ទនានិងបច្ចេកវិទ្យា ។
គោលបំណងនៃ្រពឹត្តិការណ៍នេះគឺភ្ជាប់នឹងបណ្តោញICT អោយមានលក្ខណៈប្រកបដោយ​វិជ្ជា ជីវៈយកមកពីគ្រប់បណ្តាប្រទេសក្នុងពិភពលោកហើយនិងនាំមកនូវពត៌មានថ្មីចុងក្រោយបង្អស់ ទៅលើសេវាកម្មនិងផលិតផលដែលជាបណ្តាញការងារនិងឱកាសធ្វើពាណិជ្ជកម្មផ្សេងៗ។
ព្រឹត្តិការណ៍នេះក៏ផ្តល់នូវអនុសាសន៏យ៉ាងសំខាន់ពេញដោយអត្ថន័យដែលថ្លែងសន្ទរកថា​ដោយ អ្នកមានជំនាញលើកយកមកចែកចាយនៅក្នុងកិចសន្ទនានេះ។
ការតាំងពិពណនេះក៏មានការដាក់តាំងបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗដែលមានប្រភេទផ្សេងៗគ្នា ដូចជាៈ

Augmented reality
FTTx វិសាលភាពរបស់ទូរស័ព្ទ
កម្មវិធីក្នុងទូរសព្ទនិងការច្ឆៃប្រឌិត
Nextgen conncetd services (សេវាកម្មដែលមានទំនាកទំនងទៅនឹងការបញ្ចូលគ្នាច្រើន )
Near Field Communication (ទីតាំងកិច្ចសន្ទនាដែលស្ថិតនៅជិត)
mCommerce (ពាណិជ្ជកម្មដែលដំណើរការទៅលើទូរស័ព្ទដៃ)
Over-The-Top Content (OOT)
ទូរស័ព្ទ Smartphones និងឧបករណ៍ផ្សេងទៀត
ដំណោះស្រាយទៅលើទូរគមនាគមន៍

ព្រឹត្តិការណ៍នេះគឺប្រមូលផ្តុំនូវប្រភពជាច្រើនដែលផ្តោតទៅលើទំនាក់ទំនងបែបឌីជីថលពហុផ្សព្វផ្សាយបែបឌីជីថលនិងការកំសាន្តបែបឌីជីថលផងដែរ។
អ្នកក៏អាចសិក្សាពីវេទិការប្រមូលផ្តុំកិច្ចសន្ទនាក្នុងតំបន់អាស៊ីឆ្នាំ២០១៣ដោយមើលវីដេអូខាងក្រោមនេះ

សន្និសិទសង្គមពាណិជ្ជកម្មទូរស័ព្ទ ចល័តនៅក្នុងប្រទេសកម្ពុជា

សន្និសិទសង្គមពាណិជ្ជកម្មទូរស័ព្ទ ចល័តនៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី​៥​ដល់ថ្ងៃទី៧​ខែ​កក្កដាមាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ត្រូវ​បាន​កើត​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ស្តីអំពីសន្និសីទ​សង្គម​ពាណិជ្ជកម្មទូរស័ព្ទចល័ត។
ព្រឹត្តិការណ៍នេះរៀបចំ​​ដោយ​ដៃគូពាណិជ្ជកម្មក្នុង​ស្រុក Resolvo និង​ក្រុម​ហ៊ុន​ម៉ា​ឡេស៊ី ​Pikom  ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ផ្សារទំនើប City Mall នៅថ្ងៃទី៥ ទី៦ និង​ទី៧ ខែ​កក្កដាចាប់ពី​ម៉ោង១០ព្រឹករហូតដល់​ម៉ោង៥ល្ងាច​។
កម្មវិធី​:
ថ្ងៃទី​ ១ - ​​ ស​ន្និ​សិ​ទ​និងពិ​ពណ៌ពាណិជ្ជកម្ម​​លើបណ្តាញសង្គមទូរស័ព្ទ​អន្តរជាតិ​ (នៅ​លើ​ការ​ចុះ​ឈ្មោះ) ចូលរួម​ក្នុង​សន្និសីទ​ដោយ​វាគ្មិន​មកពី​ទូទាំង​ពិភពលោក (មានប្រទេស​កម្ពុជា​​ ​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ក៏​មានវត្តមានមកពីប្រទសសអ៊ីរ៉ង់ ​អារ៉ាប់ ​និងសហរដ្ឋ​អាមេរិកផងដែរ)
ថ្ងៃទី​ ២​ - ពិ​ពណ៌ពាណិជ្ជកម្ម​​លើបណ្តាញសង្គមទូរស័ព្ទ​អន្តរជាតិ​និង​ កិច្ចប្រជុំ B2B និង​ដំណើរ​ទស្សនកិច្ច​​ (នៅ​លើ​ការ​ចុះឈ្មោះ) ចូលរួមនៅក្នុង​កិច្ច​ប្រជុំ B2B និង​ធ្វើកម្មសិក្សា NiDA និង​ក្រុម​ហ៊ុន​ ICT ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែង​រក​ឱកាស​អាជីវកម្ម​ថ្មី​ ។
ថ្ងៃទី​ ៣​​ - ពិព័រណ៍​ពាណិជ្ជកម្មបាន​បើក​ជា​សាធារណៈ
នៅ​ថ្ងៃ​ទី​បីពិព័រណ៍ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ពិសេស​ជាច្រើននៃផលិតផល​នឹង​សេវាកម្ម​​ពត៌មានវិទ្យា ត្រូវ​បាន​បើក​ជាសាធារណៈ​ដើម្បីអោយ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​អាច​មាន​ឱកាស​ដើម្បី​រក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​និង​ភាព​ជា​ដៃគូ​។
ឱកាស​ជាច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បាន​មក​ពី​សន្និសីទ​និង​កិច្ច​ប្រជុំ​ទាំង​នេះ​ខាង​វិស័យ​ទូរស័ព្ទ​ចល័តក្នុង​ប្រទេស​កម្ពុជា​។ គ្រប់​អ្នក​រៀប​ចំ​នឹង​និយាយ​ថា​: “ ឧស្សាហកម្ម​ទូរស័ព្ទ​ដៃ​នៅ​ប្រទេស​កម្ពុជា​មាន​កំណត់​ត្រា​មួយ​នៃ​សេដ្ឋ​កិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី​មាន​កំណើន​ជា​មធ្យម 6​% សម្រាប់​រយៈ​ពេល 10 ឆ្នាំ​ចុង​ក្រោយ​បំផុត​ការ​ផ្តល់​នូវ​ឱកាស​សម្រាប់ ICT  SMEs ដើម្បី​បង្កើត​វេទិកា​មួយ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​និង​ប​ណ្តា​ញ​ក្នុង​តំបន់​របស់​ពួក​គេ”​។
ខាងក្រោម​នេះ​ជា​ឧទាហរណ៍​នៃ​ផលិតផល​និង​សេវាកម្ម​មួយចំនួនដែលត្រូវបានគេដាក់តាំង​​បង្ហាញ ៖

ប្រសិន​បើ​លោក​អ្នក​ចង់​ចូលរួមនៅ​ក្នុង​ព្រឹត្តិការណ៍នេះ​​ … More

ហ្គេមទូរស័ព្ទកម្ពុជាបានដាក់បង្ហាញនៅ E3 ក្នុងឆ្នាំ 2013

ហ្គេមទូរស័ព្ទកម្ពុជាបានដាក់បង្ហាញនៅ E3 ក្នុងឆ្នាំ 2013

E3គឺជាព្រឹត្តិការណ៍ដ៍សំខាន់មួយនៅក្នុងវិស័យឧស្សាហកម្មហ្គេមដែលនាំយកមកនូវការកំសាន្តដ៏សំបូរបែបពីបណ្តាប្រទេសជាង១០០។
E3 2013 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង Los Angeles ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី13 ខែ​មិថុនា ។ ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ព្រឹត្តិការណ៍​នេះ​អ្នក​អាច​មើល​វីដេអូ​ដូច​ខាង​ក្រោម​

ដូច្នេះ​​ព្រឹត្តិការណ៍នេះ​​​ពិត​ជា​មិនកើតឡើងនៅ​ក្នុង​តំបន់​អាស៊ី​ទេ​ ហេតុ​អ្វី​បាន​ជា​យើង​លើក​​រឿង​នេះយកមកនិយាយ​នាពេល​ឥឡូវ​នេះ​ ?
កាលពីប៉ុន្មាន​ស​ប្តា​ហ៍​កន្លងទៅ​នេះ​យើង​បាន​ណែនាំ​ ​ហ្គេមទូរស័ព្ទចល័ត​នៅក្នុង​ប្រទេស​កម្ពុជាគឹហ្គេម​អាស្វា​ ហ្គេមនេះ​ជាប្រភេទ​ហ្គេម​ដែល​មានលក្ខណៈ​ផ្សងព្រេង​។
សព្វ​ថ្ងៃ​នេះ​យើង​សប្បាយរីករាយ​ណាស់​ដែល​បាន​ប្រកាស​ថា​ ហ្គេមអាស្វានេះ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ Indie ដើម្បី​​បង្ហាញ​នៅក្នុងព្រឹត្តិការណ៍ E3 2013 ។
នៅ​ឆ្នាំ​នេះហ្គេមចំនួន៣០ត្រូវ​បាន​ជ្រើសរើសដោយ​ក្រុម Indie ​ដោយធ្វើការជ្រើសរើសនៅ​ទូទាំង​ពិភពលោក​ ក្នុងនោះហ្គេមអាស្វាជាហ្គេមតែមួយគត់ដែលត្រូវ​បាន​ជ្រើសរើស​យក​មក​ពី​ប្រទេស​កម្ពុជា​​ ។
យើង​នៅតែតាមដាន​និងផ្តល់ដំណឹងពី​អ្វី​ដែល​​កើតមាន​ឡើង​សម្រាប់​​ហ្គេម​​ថ្មីៗដែល​យើង​ពេញចិត្ត​

GEEKS នៅអាស៊ីអាគ្នេយ៍លើយន្តហោះឆ្នាំ2013

GEEKS នៅអាស៊ីអាគ្នេយ៍លើយន្តហោះឆ្នាំ2013

Geeks នៅ​លើ​យន្តហោះ​ជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ដែល​រៀបចំ​ដោយ 500 Startups ​ដែលជា អង្គការមួយ​ដែល​ផ្ដល់​នូវ​ធនធាន​និង​​មូល​និ​ធិ​ដើម្បី​ជាជំនួយ​សំរាប់អ្នកដែលទើបតែចាប់​ផ្តើម ។
ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ក្នុង​គោល បំណងដើម្បីជួបជាមួយអ្នក​បច្ចេកវិទ្យា​និង​អ្នក​ចាប់ផ្ដើមនិងដើម្បី​រក​ឱកាស​ផ្សេងៗទៀត។ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​លើ​តែ​អ្នក​ចូលរួម​ដែល​បានចុះឈ្មោះ​មុន​ពេលធ្វើដំណើរចាកចេញ​។
សូមមើល​វីដេអូ​ខាង​ក្រោម​នេះកាលពី​ឆ្នាំមុន​ :

នៅ​ឆ្នាំ​នេះ Geeks ​ព្រឹត្តិការណ៍នៅ​លើយន្តហោះបាន​កើត​ឡើង​មិន​ត្រឹម​តែ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ប៉ុន នោះទេប៉ុន្តែ​ក៏មាន​នៅ​អាមេរិកឡាទីន​នៅ​ក្នុង​ម​ជ្ឈឹ​ម​បូព៌ា​និង​នៅ​ក្នុង​ប្រទេស​ឥណ្ឌាផងដែរ​។ ប្រសិន​បើ​អ្នក​ចង់​​មើល​បរិយាកាស​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​​នោះ​​សូមមើល​វីដេអូ​ខ្លី​មួយដែលបាន​បង្កើត​ឡើង​សម្រាប់​ព្រឹត្តិការណ៍​នៅ​ប្រទេស​ឥណ្ឌា ​:

ព្រឹត្តិការណ៍ទីផ្សារឌីជីថលឈានមុខគេនៅក្នុងតំបន់អាស៊ីផ្សព្វផ្សាយពីបច្ចេកវិជ្ជានៅប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍ទីផ្សារឌីជីថលឈានមុខគេនៅក្នុងតំបន់អាស៊ីផ្សព្វផ្សាយពីបច្ចេកវិជ្ជានៅប្រទេសសិង្ហបុរី

Ad:Tech គឺ​ជា​ព្រឹត្តិការណ៍មួយដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ផ្តោ​ត​អារម្មណ៍​លើវិស័យ​ទីផ្សារ​ឌីជីថល ​។
ព្រឹត្តិការណ៍​នេះ​នឹង​ជា​កន្លែង​ដើម្បី​និយាយ​អំពី​និន្នាការ​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ការ​បង្កើត​ថ្មី​ដែល​ប្រមូល​បាន​មក​ពី​ស្ថាប័ន​នាំមុខ​គេ​ក្នុង​ឧស្សាហកម្ម​ទីផ្សារ​ឌីជីថល​។
ខាងក្រោម​នេះ​ការ​បង្ហាញ​វីដេអូ​ស្តីព្រឹត្តិការណ៍​ក្នុងឆ្នាំ201​​2 ​:

back to top BACK TO TOP