ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នៅក្នុងរាជធានី ភ្នំពេញ

 

ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នឹងប្រព្រឹត្តទៅនៅក្នុង រាជធានីភ្នំពេញនាថ្ងៃសៅរ៍ទី 10 ខែវិច្ឆិកា។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងប្រាំមួយតំបន់នៅទូទាំងពិភពលោកមានដូចជា :

•អនុតំបន់សាហារ៉ា ទ្វីបអាហ្រ្វិក

•មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង

•ប្រទេសឥណ្ឌា

•តំបន់អាស៊ីអាគ្នេយ៍

•អាមេរិចឡាទីន

•សហរដ្ឋអាមេរិក អឺរ៉ុបនិងប្រទេសដទៃទៀតនៅលើពិភពលោក

នៅក្នុងព្រឹត្តិការណ៍នេះអ្នកចូលរួមត្រូវដាក់ស្នើគំនិតមួយចំនួនអំពីកម្មវិធីទូរស័ព្ទដែលទាក់ទងទៅនឹងជំនាញដូចខាងក្រោម:

•សហគ្រាស / ដំណោះស្រាយអាជីវកម្មខ្នាតតូច ការអប់រំ និងមិនសម្រាប់ប្រាក់ចំណេញ

•សង្គមកិច្ច / ផលិតភាពផ្ទាល់ខ្លួន / ហ្គេម / ការកំសាន្ត

អ្នកដែលមកចូលរួមហើយពាំនាំនូវគំនិតល្អៗជាច្រើនអាចនឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ជាឧទាហរណ៍មានឧបករណ៍ Android មួយចំនួនដែលមានតំលៃរហូតដល់ទៅ $ 20,000 ដុលារ។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងរាជធានីភ្នំពេញនឹងបង្ហាញនូវគំនិតផ្តួចផ្តើមមួយចំនួនដែលបង្កើតឡើងដោយសិស្សនិស្សិតនិងអ្នកអភិវឌ្ឍន៏ជានារីផងដែរ។

អ្នកអាចស្វែងយល់ពីព័ត៌មានបន្ថែមនៅទីនេះ: http://www.gdgkh.com

google developer challenge phnom penh