DI: សិក្ខាសាលាសហគមន៍ផែនទីបើក ចំហដោយសមាគមធាងត្នោត

យើងដឹងហើយថាប្រទេសកម្ពុជាគឺមានអ្វីជាច្រើនទៀតនៅតាមទីក្រុងចាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប៉ុន្តែតាមពិតទៅ ចុះអំពីរបៀបដែលការចូលរួមពាក់ព័ន្ធក្នុងការបង្ហាញ តំបន់ទាំងនេះសម្រាប់បុព្វហេតុធំជាងមុនយ៉ាងម៉េចដែរ? សមាគមធាងត្នោត ជាអង្គការក្រៅ រដ្ឋាភិបាលកម្ពុជាមួយដែលនឹងត្រូវអញ្ជើញដល់សិស្សនិស្សិតកម្ពុជាដែលរៀននៅគ្រប់សាកលវិទ្យាល័យទាំងអស់ដើម្បីចូលរួមក្នុងសិក្ខាសាលាសហគមន៍ផែនទីបើកចំហររបស់ពួកគេនាចុងសប្តាហ៍នេះនៅឯមន្ទីរអភិវឌ្ឍន៍និងច្នៃប្រឌិត!

ជាមួយនឹងគោលបំណងដើម្បីបង្កើនសមត្ថភាពនៃការបង្កើតនិងការធ្វើបច្ចុប្បន្នភាពព័ត៌មាន អំពីសហគមន៏ក្រីក្រនៅក្នុងទីក្រុងដែលអាចមើលឃើញនៅលើគម្រោងផែនទីរបស់ពួកគេ ពួកគេក៏នឹងត្រូវធ្វើការលើវិធីរបស់ពួកគេដើម្បីធ្វើអោយប្រសើរឡើងនូវផែនទីក្នុងរាជធានី ភ្នំពេញ។ អ្នកចូលរួមនឹងត្រូវបានទទួលការបណ្តុះបណ្តាលដើម្បីប្រើប្រាស់កម្មវិធីផែនទីដែល ពាក់ព័ន្ធដូចជាផែនទីបើកផ្លូវ (OSM) និងឧបករណ៍ GPS ដែលនឹងត្រូវមានការធ្វើដំណើរដល់ សហគមន៍ក្រីក្រនៅក្នុងទីក្រុងជាច្រើនសម្រាប់ការប្រមូលព័ត៌មាន។

Photo Credits: STT

ប្រភពរូបភាព: STT

លើសពីនេះទៅទៀត សាធារណជនទូទៅក៏នឹងត្រូវបានជាប់ពាក់ព័ន្ធនៅថ្ងៃបន្ទាប់។ នៅថ្ងៃ អាទិត្យអ្នកដែលធ្លាប់ប្រើប្រាស់ OSM ទាំងអស់កន្លងនឹងត្រូវប្រមូលផ្តុំគ្នានៅឯការិយាល័យ តែមួយដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេជាមួយនិងការទតស៊ូមតិជារួម។ សកម្មភាព នេះនឹងរួមបញ្ចូលទាំងការបង្កើតផែនទីជាសហគមន៍ទាំងមូលដោយការផ្លាស់ប្តូរបទពិសោធន៍ឆ្ពោះទៅកាន់តំបន់ទាំងនេះ និង ការចែករំលែកព័ត៌មានដែលនឹងជួយដល់ការរីកចម្រើននៅ ក្នុងបុព្វហេតុនេះ។ ខណៈដែលអ្នកចូលរួមទាំងអស់តំរូវអោយយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន របស់ពួកគេ គ្រប់ការបណ្តុះបណ្តាលទាំងអស់ អាហារ និងសូម្បីតែអាវយឺតក៏នឹងត្រូវបានគេ ផ្តល់ជូនជាឯកសារនៅក្នុងព្រឹត្តិការណ៍នេះផងដែរ!

ជាមួយនិងឈ្មោះដែលនឹងមានការបកប្រែទៅជា “ធាងត្នោត” នៅក្នុងភាសាខ្មែរ សមាគមធាង ត្នោតត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2005 ដើម្បីលើកកម្ពស់សង្គមដែលនៅក្នុងនោះប្រជាជន តាមទីក្រុងអាចរីករាយជាមួយនឹងលំនៅដ្ឋាននៅក្នុងទីក្រុងដែលមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពួកគេមានបំណងក្នុងការផ្តល់ ជំនួយបច្ចេកទេសដែលគាំទ្រដល់អ្នកក្រីក្រសម្រាប់ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធនិងដើម្បីជូនដំណឹងដល់ការពិភាក្សានិងលើកកំពស់ការយល់ដឹងអំពីបញ្ហាទីក្រុង។

“សិក្ខាសាលាសហគមន៍ផែនទីបើកចំហ” ជាមួយនឹងសមាគមធាងត្នោត គឺអាចចូលរួម បានដោយឥតគិតថ្លៃដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច នៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2014 នៅមន្ទីរអភិវឌ្ឍន៍និងច្នៃប្រឌិត។ អ្នកអាចចុះបញ្ជីវត្តមានរបស់អ្នកនៅទីនេះ! សិក្ខាសាលានៅថ្ងៃបន្ទាប់នឹងប្រព្រឹត្តទៅចាប់ពីម៉ោង 1 រសៀលរហូតដល់ម៉ោង 4 រសៀល នៅថ្ងៃទី 6 ខែកក្កដា ឆ្នាំ2014 សំរាប់ព័ត៌មានបន្ថែមសូមមើលនៅលើទំព័រហ្វេសប៊ុករបស់ ពួកគេ!

មន្ទីរអភិវឌ្ឍន៍និងច្នៃប្រឌិតមានទីតាំងស្ថិតនៅអគារលេខ # 296 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមចុចទីនេះដើម្បីមើលផែនទី