ស្ថិតិឌីជីថលនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០១៦

ស្រដៀងគ្នាទៅនឹងក្រាបពត៌មាន ស្ថិតិឌីជីថលនៅកម្ពុជា កាលពីឆ្នាំមុនដែរ, យើងបានរចនាក្រាបពត៌មានមួយទៀតដើម្បីធ្វើបច្ចុប្បន្នភាពស្តីអំពី និន្នាការឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនៅប្រទេសសិង្ហបុរីបានចេញផ្សាយក្រាបពត៌មានមួយស្តីអំពីស្ថិតិឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ការតភ្ជាប់បណ្តាញអ៊ីនធើណែតតាមទូរស័ព្ទដៃបានកើនឡើងពី 23,9 លាននាក់ដល់ 25,99 លាននាក់នៅឆ្នាំនេះ ហើយចំនួនសរុបនៃអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានចំនួន 3,4 លាននាក់។

មនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ទៅ 24 ឆ្នាំគឺជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកច្រើនជាងគេបំផុត, ខណៈដែលអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន 970.000 នាក់នៅក្នុងប្រទេសកម្ពុជាបានសិក្សានៅសាកលវិទ្យាល័យ។ បើទោះបីជាអ្នកប្រើប្រាស់ហ្វេសប៊ុកជាង 99 ពាន់នាក់មានអាជីពខាងផ្នែកគ្រប់គ្រង ផ្នែកអាជីវកម្ម និងផ្នែកហិរញ្ញវត្ថុក៏ដោយ តែពួកគេភាគច្រើនមានចំណាប់អារម្មណ៍ទៅលើវិស័យបច្ចេកវិទ្យានិងការរចនាផងដែរ។

សូមពិនិត្យមើលក្រាបពត៌មានខាងក្រោមស្តីអំពី និន្នាការឌីជីថលនៅក្នុងប្រទេសកម្ពុជា។

cambodia-facebook-statistics

Infographic Copyright Geeks in Cambodia – E. C. Digital Solutions