ក្លាយជាមនុស្សដ៏មានសំណាងម្នាក់ក្នុងចំនោមមនុស្ស 11 នាក់ដើម្បីតំណាងអោយប្រទេសកម្ពុជានៅក្នុងកម្មវិធី Startup Weekend អាស៊ាន

តើ​អ្នក​គិតថា​ អ្នក​មាន​អ្វី​ដែល​​ត្រូវការ​ដើម្បី​តំណាង​អោយ​ប្រទេស​កម្ពុជា​នៅ​ក្នុងព្រឹត្តិការណ៍​ Startup Weekend អាស៊ាន​ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មានពីមុនមកដែរឬទេ? ដោយមានការ​រៀបចំឡើងក្រោមការ​ផ្តួ​ច​ផ្តើមដោយ​អ្នកដឹកនាំ​យុវជន​ប្រចាំតំបន់អាស៊ី​អាគ្នេយ៍ (YSEALI​) មាន​តែអ្នកចូលរួមចំនួន 11 នាក់ដែល​មក​ពី​ប្រទេស​អាស៊ានតែប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​គេជ្រើស​រើស​អោយចូល​រួម​នៅ​ក្នុង​វគ្គ​សិក្សា​ទាំង 54 ម៉ោង​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍​សហគ្រិន​ធំ​ជាងគេ​របស់​ពិភពលោក​។

​នៅ​ក្នុងព្រឹត្តិការណ៍​ Startup Weekend មនុស្សម្នាក់​គ្រាន់​តែឡើងមកដើម្បី​បំផុស​គំនិត​ជាមួយ​នឹង​គំនិត​មួយ​ ​បង្កើត​ជា​ក្រុម​ ​​ពង្រឹង​ផែន​ការ​របស់​អ្នក ​និងធ្វើបទបង្ហាញគំនិតអាជីវកម្មរបស់​អ្នក​ទៅ​កាន់ក្រុម​វិនិយោគិន​។ កិច្ចការទាំងអស់​នេះ​នឹង​កើត​ឡើង​នៅក្នុងរយៈ​ពេល​តិច​ជាង 54 ម៉ោង​! សូមទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​គោល​គំនិត​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​ Startup Weekend ​នេះ​!

ព្រឹត្តិការណ៍ Startup Weekend ​អាស៊ាន​គឺ​មិនសូវជាមានភាព​ខុស​ប្លែកប៉ុន្មាន​ទេ​ ! សហគ្រិន​ដែល​ទើប​នឹង​រះ​សរុប​ចំនួន 110 រូប នៅ​អាយុចន្លោះ​ពី​ 18 ឆ្នាំ​ ទៅ 30 ឆ្នាំ​នឹង​ត្រូវ​បាន​ជាប់​ឈ្មោះ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នក​ដ៏មាន​សំណាង​ដែលត្រូវបានគេជ្រើស​តាំង​ទាំង​នេះ​ អាចត្រូវបានគេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ផ្តល់នូវ​វគ្គប​ណ្តុះ​ប​ណ្តា​សហគ្រិន​នៅក្នុង​អំឡុង​ពេល​ 54 ម៉ោង​។

ក្រុម​ដែល​ឈ្នះ​ដែល​បាននាំមកជាមួយនូវ​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​​នឹង​ត្រូវ​បានគេផ្តល់រង្វាន់ដោយការ​ធ្វើ​ដំណើរ​ដោយឥតគិតថ្លៃ​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​ច​​ជា​កន្លែង​ដែល​ពួក​គេ​នឹង​ត្រូវ​ជួប​ជាមួយសហគ្រិន​​អាមេរិក ​អ្នកបង្ហាត់បង្ហាញអាជីវកម្ម​និង​ប​ច្ចេ​ក​វិទ្យា​ ក៏ដូច​ជាបានជួបជា​មួយក្រុម​ហ៊ុន​ដែលឈាន​មុខ​គេជាច្រើន​ផងដែរ។ ហើយ​ប្រសិន​បើ​អ្នក​បាន​ជាប់លេខ​ពីរ​ ឬ​លេខ​បី ​សូមកុំបារម្ភ ​សម្រាប់​ក្រុម​ទាំង​នេះ​នឹង​ទទួល​បាន​ថវិកា​នៅ​ក្នុង​លក្ខខណ្ឌ​ជា​ប្រាក់​បណ្តាក់ទុន​នៅក្នុង​គោលបំណង​ដើម្បី​នាំ​យក​គំនិត​របស់​ពួកគេអោយឆ្ពោះទៅរកភាពរស់រវើក។

ប្រសិន​បើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​កម្មវិធី Startup Weekend អាស៊ាន​នេះ លោកអ្នកគ្រាន់​តែ​ដាក់ពាក្យ​ដើម្បី​អោយក្លាយ​ជា​សមាជិក​របស់ YSEALI ​ហើយ​បន្ទាប់​មក​អាប់ឡូត​វីដេអូបទបង្ហាញមួយដែលមានរយៈពេលមួយ​នាទី​នៅ​លើ​គេហទំព័រ YouTube ដោយពន្យល់​អំពី​គំនិត​របស់​អ្នក​ដែល​នឹង​ជួយ​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ការ​ចូល​រួម​ពីប្រជាពលរដ្ឋ​ ក៏ដូចជាវិស័យ​បរិស្ថាន​និង​វិស័យ​អប់រំ​។ ទាំងបុគ្គល​និងទាំង​ក្រុម​​អាច​ដាក់ពាក្យបាន​ដូចគ្នា។ សូមពិនិត្យមើល​តំណ​ភ្ជាប់នេះសម្រាប់​ពត៌មាន​លម្អិត​អំពីរបៀប​ដើម្បីដាក់ពាក្យ​: http://swasean.com/

សម្រាប់​ពត៌មាន​បន្ថែម​ សូម​ចូលទស្សនាគេហទំព័រជា​ផ្លូវការ​របស់ព្រឹត្តិការណ៍ Startup Weekend ​អាស៊ាន នៅ​ទី​នេះ ក៏​ដូច​ជានៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការ​របស់ពួកគេ។