BARCAMP បាត់ដំបងកម្ពុជា

ព្រឹត្តិការណ៍នេះបានកើតឡើងនៅទី25 និង26ខែ​ឧសភា​ Barcamp Battambang គឺជា​ព្រឹត្តិការណ៍​មួយ​នៃBarcamp event នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​បើនិយាយជាទូទៅ Barcamp ជា​ព្រឹត្តិការណ៍​បើកទូលាយ​មួយ​ដែលបាន​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​ដែល​ផ្តោ​ត​លើ​បញ្ហា​បច្ចេកវិទ្យា​។

មិន​ស៊ាំ​ជាមួយ​នឹង​​ព្រឹត្តិការណ៍ Barcamp ​? សូម​ពិនិត្យ​មើល​វីដេអូដែលបាន​ធ្វើ​ឡើង​ចេញ​ពី Barcamp នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​ពន្យល់អំពីគំនិត​ទូទៅ :

ព្រឹត្តិការណ៍នៅបាត់ដំបង​នេះ​​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បីប្រមូល​ផ្តុំអ្នកចូលចិត្ត​បច្ចេកវិទ្យា​និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ ​អ្នកសរសេរ Blog និង​អ្នក​ជំនាញ​វេបសាយ ​សិស្ស និស្សិត​ ​និង​សហគ្រិន​ក៏​ដូច​ជាអ្នកមានគំនិត​ច្នៃ​ប្រឌិត​ថ្មីក្នុងសង្គម​​ ។

អ្នក​ចូល​រួម​ទាំង​អស់​ទាំង​នោះ​នឹង​ត្រូវ​បាន ”រៀន​សូត្រ​និង​ចែក​រំលែក​អំពី​ទំរង់​ថ្មី​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី​ក្នុង​សង្គម​ដែល​មាន​មូលដ្ឋាន​លើ​ប​ច្ចេ​ក​វិទ្យា​និង​ឧបករណ៍​ដែល​ត្រូវ​បាន​នាំ​យក​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ចំពោះ​បុគ្គល​និង​អង្គការ​” ។