Rattana Keo

About Rattana Keo

Rattana is a serial geek, seriously addicted to Facebook, and deeply convinced that social media and blogging can bring a lot to Cambodia. Rattana recently took up residence at E. C. Digital Solutions, and currently navigates between marketing and sales. Rattana makes sure all articles from Geeks in Cambodia are displayed in Khmer for the pleasure of our dear readers !

Posts by Rattana Keo:

post-image

ព្រឹត្តិការណ៍ Dart Flight School : Phnom Penh CodeLab

Dart Flight School : Phnom Penh CodeLab គឺជា​ព្រឹត្តិការណ៍មួយដែល​ផ្តោ​ត​លើរបៀប​​បង្កើនសមត្ថភាពអ្នកអភិវឌ្ឍន៍​កម្មវិធីនៅកម្ពុជា​ដើម្បី​ចាប់​ផ្តើ​ម​​ជាមួយ ”Dart​”​ ដែល​បាន​ធ្វើ​ឡើង​នៅថ្ងៃទី 22 ខែ​កុម្ភៈ​ឆ្នាំ 2014 ចាប់ពីម៉ោង 1:00 រសៀលរហូតដល់ម៉ោង 5:00 ល្ងាច​នៅ​អង្គការ InSTEDD ក្នុងរាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយក្រុមអ្នក អភិវឌ្ឍន៍ហ្គូហ្គលភ្នំពេញ​ ហើយបានផ្តល់ឱកាសអោយអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងតំបន់ដើម្បី​រៀន​បន្ថែម​​អំពី​កូដ​ដោយចូលរួម​សកម្មភាព​នាៗនៅក្នុងកម្មវិធី​និង​ធ្វើបទបង្ហាញ​​​កម្មវិធីដែលចេញពី dart ជា​លើក​ដំបូង​របស់​ពួក​គេ​។
តើ Dart ​ជា​អ្វី​?
Dart គឺជា ”ថ្នាក់​ដែល​មាន​មូលដ្ឋាន​ហើយជា​ឧបករណ៍​តម្រង់​ទិស​ដោយ​មិនចាំបាច់មានទ្រឹស្តី​” ។ វាគឺជាទំរង់​ថ្មី​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​​បង្កើតកម្មវិធី​​នៅលើវេបសាយ ។ Dart ​ជួយ​អ្នក​អោយបង្កើត​កម្មវិធី​នៅលើវេបសាយដ៏​ទំនើប​ជា​មួយ​នឹង​ភាសា​ថ្មី​ core libraries និង​ជា ឧបករណ៍​ដូច​ជា​កម្មវិធី​គ្រប់​គ្រង​កញ្ចប់​កម្មវិធី​ ការសរសេរកម្មវិធីដើម្បីចងក្រងជា JavaScript ។ នៅក្នុង​ខែ​កុម្ភៈ​ឆ្នាំ​នេះ​សហគមន៍​អភិវឌ្ឍន៍​នានា​នៅ​ជុំវិញ​ពិភពលោក​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ Dart Flight School នេះផងដែរ​ ។
ចំនែកឯនៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ព្រឹត្តិការណ៍​ Dart Flight School ក៏បាន​ស្វាគមន៍​អ្នក​ចូលរួម​​ជាង 50 នាក់​ដោយ​មាន​ការ​ចូល​រួម​ពីសិស្សនិស្សិត​ជំនាញពត៌មានវិទ្យាជាច្រើន​មក​ពី​បណ្តា សាកល​វិទ្យា​ល័​យ​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ អ្នក​ចូល​រួម​ទាំង​អស់​ត្រូវយក​កុំព្យូទ័រ​យួរ​ដៃ​ផ្ទាល់ខ្លួន​ម្នាក់មួយហើយទាញ​យក​កម្មវិធី Dart SDK និង​ Dart Editor ចេញ​ពី​គេហទំព័រ​ … More

post-image

ស្រោមទូរស័ព្ទ iPhone ប្រចាំខែ : ម៉ូតកំពូលវីរៈបុរស !

ជារៀងរាល់​ខែ​យើងរើសយក​ស្រោម​ទូរស័ព្ទ iPhone មួយ​ចំនួន​មក​ជ្រើសរើសធ្វើជា “ស្រោម ទូរស័ព្ទ iPhone ប្រចាំខែ​​” ។ ខែ​នេះ​ម៉ូតកំពូលវីរៈបុរសបាន​ឈាន​ឡើង​​ដល់កំរិតកំពូល​​ !
ប្រសិន​បើ​អ្នក​ធ្លាប់​លួច​សុ​បិ​ន្ត​ក្លាយ​ទៅ​ជា​កំពូល​វីរបុរសម្នាក់ ស្រោមទូរស័ព្ទដៃ iPhone ដ៏ល្អ​នេះ​អាច​ទាញយកចំណាប់អារម្មណ៍​ពី​អ្នកបាន​។ អស់រយៈពេលជាង​មួយ​ឆ្នាំមកនេះ​ម៉ូតកំពូលវីរៈ បុរសនេះ​​ហាក់ដូចជាពុំសូវមានមាន​ម៉ូត​ច្រើនប៉ុន្មានទេ​​។ ខ្សែ​ភាព​យ​ន្ដ​ដ៏​ធំ​មួយ​ដែល​ទទួលបាន​ភាពជោគ​ជ័យ​នៅ​តាមរោងកុន​និង​ទទួលបានអ្នក​គាំទ្ររាប់​លាន​នាក់នោះ​បានផ្តល់ជា​ផលិតផល​សម្រាប់​ទូរស័ព្ទ​របស់​យើង​ចាប់ពី Marvel និង DC Comics universes ដែល​បាន​ចូល​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។
1. ស្រោមទូរស័ព្ទដៃ Bandai – Batmobile
សូមពិនិត្យ​មើលស្រោម​ទូរស័ព្ទ iPhone ល្អ​ៗដែល​អាចបំ​លែង​ទូរស័ព្ទ iPhone របស់​អ្នក​ទៅ​ជាបុរសប្រជៀវបាន​។ វា​អាចការពារ​ទូរស័ព្ទ iPhone របស់​អ្នក​ពី​ការ​ធ្លាក់​និងរង​ការ​ប៉ះទង្គិចបាន​​។ វា​ថែមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​អំពូលភ្លើងដ៏តូច​មួយសំរាប់ការពារ​និមិត្ត​សញ្ញាប្រជៀវផងដែរ​។ ស្រោមទូរស័ព្ទនេះ​មាន​តម្លៃ​នេះ​ប្រហែល $ 57 ។

2. ស្រោមទូរស័ព្ទដៃ Marvel – Iron Man Mark VII
បំពាក់​ទូរស័ព្ទ iPhone របស់​អ្នក​ជាមួយ​នឹង​ស្រោមទូរស័ព្ទ​បុរស​ដែក​ពាក់​គ្រឿង​សឹក​​។ អ្នក​ក៏​អាច​បើក​ស្មារបស់វា​ដើម្បី​បើកគម្រប​កាមេរ៉ាផងដែរ​។ ស្រោមទូរស័ព្ទនេះផលិត​​ឡើង​សម្រាប់​អ្នកដែលចូលចិត្តបុរស​ដែក ។

3. ស្រោមទូរស័ព្ទដៃ Superman
​ដាក់​ស្រោមទូរស័ព្ទដៃ​នេះ​ទៅក្នុងទូរស័ព្ទ iPhone របស់​អ្នក​ហើយ​វា​នឹង​ហោះ​ហើរ​​ភ្លាម​និង​បាញ់​ឡាស៊ែរ​តាម​រយៈ​ភ្នែកកាមេរ៉ា​។ លើសពី​នេះ​ទៅ​ទៀត​​រូបអាវ​ដណ្តប់ឥតស្មា​រ​គឺសាកសមទៅនិង អ្នកគាំទ្រស្រោមទូរស័ព្ទដៃនេះ។ ស្រោមទូរស័ព្ទនេះ​នឹង​ការពារ​ទូរស័ព្ទដៃរបស់អ្នកដូចជា​​បុរស​ដែកពិតៗ​​​ធ្វើអញ្ចឹង​ … More

post-image

ព្រឹត្តិការណ៍ Startup Weekend នៅប្រទេសកម្ពុជាដើម្បីចូលទៅកាន់ GSB : Peeler

ចំណាត់ថ្នាក់លេខពីរ​នៅ​ក្នុង​ព្រឹត្តិការណ៍ Startup Weekend នៅក្នុងប្រទេស​កម្ពុជា​ឆ្នាំ 201​​3 នោះគឺ​ Peeler ជា​ឧបករណ៍​ដែល​អនុញ្ញាត​ឱ្យយើងអាចតាមដាន​នូវអ្វី​ដែល​មនុស្សទាំងឡាយ​និយាយ​អំពី​ម៉ាក​ឬ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ពេល​វេលា​ពិត​ប្រាកដនិង​នៅ​ក្នុង​កន្លែង​តែមួយ​។
បញ្ហា​
អ្នក​អាច​ចំណាយ​ពេល​រាប់​ម៉ោង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ដើម្បី​ពិនិត្យមើល​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម​និង​ព័ត៌មាន​លើ​ប​ណ្តា​ញ​អ៊ីនធើណេតអំពី​ម៉ាកផលិតផល​មួយ​។ វាជា​ការ​ពិត​ណាស់​ដែលថា:

មាន​ការ​កើន​ឡើងនៃចំនួន​​មនុស្ស​ដែល​ពិភាក្សា​អំពី​ម៉ាក​ផលិតផល​នៅ​លើ​ប​ណ្តា​ញ អ៊ីនធើណេត

បើ​យោង​ទៅតាម​ការ​ស្ទង់​មតិ​មួយ​លើ​ប​ណ្តា​ញអ៊ីនធើណេត”មានមនុស្សជាង 55​% ​ចំនាយ ពេលអនឡាញ​​ដែលបាន​ពិភាក្សា​អំពី​រឿងរ៉ាវនានា​អំពី​ម៉ាក​ផលិតលនិង​សេវាកម្ម​របស់​ពួក​គេ​។វេ​ប​សាយ​ប​ណ្តា​ញ​សង្គម​នានាបាន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​​នេះ (ប្រភព: http://fr.slideshare.net/amitkapoors/what-people-talk-about-online-26933498 ) ។ ជាមួយ​នឹង​វត្តមាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ ​ចំនួន​នេះ​ទំនង​ជា​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

ម៉ាស៊ីន​ស្វែងរក​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តាមដាន​នូវអ្វី​ដែល​មនុស្ស​បាន​និយាយ​នោះទេ

នៅ​ពេល​ដែល​ស្វែង​រក​ព័ត៌មាន​អំពី​ម៉ាក​ឬ​ក្រុមហ៊ុន​អ្វីមួយ​​អ្នកតែងតែ​ចូលដោយផ្ទាល់​ទៅ​កាន់ Google​, Mozilla Firefox​, Bing និង​ម៉ាស៊ីន​ស្វែងរក​ផ្សេង​ទៀត​ដើម្បី​វាយ​ឈ្មោះ​ក្នុង​របារ​ស្វែង រក​។
លទ្ធផល​បង្ហាញ​ជា​តំណ​ភ្ជាប់​ជាងរាប់​លាន​ទំព័រ​។

ពិនិត្យ​មើល​ការ​សន្ទនា​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពីមួយទៅមួយ​​នៅ​ក្នុង​ផ្ទាំងបង្ហាញ​ដែលដាច់​ដោយ​ឡែកពីគ្នាគឺ​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​មួយ

ជា​ការពិត​ណាស់​តើមានតំណ​ភ្ជាប់ចំនួនប៉ុន្មាន​ដែលទាក់ទងនឹងម៉ាកផលិតផល​ដែលអ្នកត្រូវ បើកដើម្បី​ស្វែង​រក​ការ​សន្ទនា​នៅលើប​ណ្តា​ញ​អ៊ីនធើណេត ​? ប្រហែលជាមានចំនួន 10 ឬ 20 បណ្តាញដែលជាការខ្ជះខ្ជាយពេល​វេលា​ដ៏សម្បើមមួយ​ ។
ដូច្នេះ​អ្នក​មិន​អាច​រក​ឃើញ​នូវ​អ្វី​ដែល​មនុស្ស​ទាំងឡាយ​និយាយ​​អំពី​សេវាកម្មនិងការ យល់ឃើញលើម៉ាកផលិតផលរបស់​អ្នក​ជា​សាធារណៈ​បាន​យ៉ាង​ងាយ​ស្រួលនោះទេ​។
ដំណោះស្រាយ​នេះគឺ ​: Peeler
Peeler ត្រូវបានបង្កើតឡើងដោយពឺងផ្អែកលើការ​ត្រួតពិនិត្យ​ដោយ​ផ្ទៃ​បង្ហាញ​ឌីជីថល​មួយ​ជា​កន្លែង​ដែលអ្នកជំនួញទាំងឡាយអាច​ចូល​ដំណើរ​ការគ្រប់ប​ណ្តា​ញ​សង្គម​ទាំង​អស់​​និង​ព័ត៌មាន​លើ​ប​ណ្តា​ញ​នៅ​ក្នុង​កន្លែង​តែមួយ​នៅ​ក្នុង​ពេល​វេលា​ដ៏ពិត​ប្រាកដ៏​ហើយ​ជ្រើស​រើសទិន្នន័យ​ដែលពាក់ព័ន្ធ​បំផុត​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​។
អ្នក​ប្រើ​ប្រាស់​អាចសំរង់​ការ​ជ្រើស​រើស​ក្នុង​ការ​បង្កើត​របាយការណ៍​សង្ខេបនៅ​ក្នុង Excel ឬ​ឯកសារ​ប្រភេទ PDF … More

post-image

ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នៅក្នុងរាជធានី ភ្នំពេញ

 
ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នឹងប្រព្រឹត្តទៅនៅក្នុង រាជធានីភ្នំពេញនាថ្ងៃសៅរ៍ទី 10 ខែវិច្ឆិកា។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងប្រាំមួយតំបន់នៅទូទាំងពិភពលោកមានដូចជា :
•អនុតំបន់សាហារ៉ា ទ្វីបអាហ្រ្វិក
•មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង
•ប្រទេសឥណ្ឌា
•តំបន់អាស៊ីអាគ្នេយ៍
•អាមេរិចឡាទីន
•សហរដ្ឋអាមេរិក អឺរ៉ុបនិងប្រទេសដទៃទៀតនៅលើពិភពលោក
នៅក្នុងព្រឹត្តិការណ៍នេះអ្នកចូលរួមត្រូវដាក់ស្នើគំនិតមួយចំនួនអំពីកម្មវិធីទូរស័ព្ទដែលទាក់ទងទៅនឹងជំនាញដូចខាងក្រោម:
•សហគ្រាស / ដំណោះស្រាយអាជីវកម្មខ្នាតតូច ការអប់រំ និងមិនសម្រាប់ប្រាក់ចំណេញ
•សង្គមកិច្ច / ផលិតភាពផ្ទាល់ខ្លួន / ហ្គេម / ការកំសាន្ត
អ្នកដែលមកចូលរួមហើយពាំនាំនូវគំនិតល្អៗជាច្រើនអាចនឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ជាឧទាហរណ៍មានឧបករណ៍ Android មួយចំនួនដែលមានតំលៃរហូតដល់ទៅ $ 20,000 ដុលារ។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងរាជធានីភ្នំពេញនឹងបង្ហាញនូវគំនិតផ្តួចផ្តើមមួយចំនួនដែលបង្កើតឡើងដោយសិស្សនិស្សិតនិងអ្នកអភិវឌ្ឍន៏ជានារីផងដែរ។
អ្នកអាចស្វែងយល់ពីព័ត៌មានបន្ថែមនៅទីនេះ: http://www.gdgkh.com

post-image

ស្រោមទូរស័ព្ទ iPhone ប្រចាំខែ: ម៉ូតដែលអាចលាក់ទុករបស់របរបាន

ជា​រៀងរាល់​ខែ​​ក្រុម​ការងារ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​ជ្រើសយក​ប្រភេទ​ស្រោម​ទូរស័ព្ទដៃ iPhone ដ៏ពិសេសមួយដើម្បីបង្ហាញដែល​ត្រូវ​បានចាត់ទុកជា “ស្រោម​ទូរស័ព្ទដៃ iPhone ប្រចាំខែ​” ។ ជា​ធម្មតា​យើង​អញ្ជើញ​មិត្តអ្នកអាន​របស់​យើង​ដើម្បី​ដាក់​បញ្ចូល​នូវយោបល់​របស់​ពួកគេ​។
ធ្វើ​ឱ្យ​ជីវិត​មាន​ភាព​ងាយ​ស្រួល​ជា​មួយ​នឹង​ស្រោមទូរស័ព្ទ iPhone ដែលមាន​ថ្នាក់ជា​សម្ងាត់​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​កាន់កាត​ឥណទាន​របស់​ពួក​គេ​​​។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹងណែនាំ​ស្រោមទូរស័ព្ទ iPhone ដែល​អាច​លាក់​វត្ថុ​ដ៏​មាន​តម្លៃ​របស់អ្នកនៅក្នុងនោះ​បាន​។
ស្រោមទូរស័ព្ទដៃ Eyn

Eyn ជាស្រោមទូរស័ព្ទដៃដែល​បាន​រក្សា​ទុក​វត្ថុ​​ផ្ទាល់​ខ្លួនរបស់​អ្នកដែល​អាច​លាក់​បានយ៉ាងមាន​សុវត្ថិភាព​។ ពួកគេ​បាន​ផ្តល់​នូវ​គំរូ​មួយ​ដែល​មាន 7 ពណ៌​ដែលអាចលាក់លុយ ​កាត​ឥណទាន​ កាត​សម្គាល់​ខ្លួនរបស់អ្នក។ ម៉ូដែលដូច​គ្នា​នេះ​ដែរ​គឺ​អាច​រក​បាន​សម្រាប់​ទូរស័ព្ទ Samsung Galaxy S4 នាពេលឆាប់ៗនេះ ។
ស្រោមទូរស័ព្ទដៃ Stowaway Incipio

Incipio គឺ​ជា​​ឧបករណ៍​ទូរស័ព្ទ​ដៃដែលផលិត​នៅ​ភាគ​ខាងត្បូង​រដ្ឋ California ។ វា​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ការពារ​សុវត្ថិភាព​សម្រាប់​ពិភពទូរស័ព្ទចល័ត​។ ស្រោមទូរស័ព្ទ Stowaway មានលក្ខណៈ​ពិសេស​មួយ​ដែល​អាចដាក់កាត​ឥណទានបានដល់​ទៅ 3 ​​នៅផ្នែកខាងក្រោយ ។
ស្រោមទូរស័ព្ទដៃ iLID

ស្រោមទូរស័ព្ទដៃ iLID គឺ​ជាកាបូប​ទូរស័ព្ទ iPhone ថ្មីដែលស្តើងជាងគេបំផុតនៅ​លើ​ទីផ្សារ​។ វា​​ហាក់ដូចជាតូចបន្តិច​ប៉ុន្តែ​វា​អនុញ្ញាត​ឱ្យ​អ្នកអាចរក្សាទុក​​កាតសម្គាល់​ហាង​ ​កាត​ឥណទាន សាច់ប្រាក់​និង​កូនសោរ​របស់អ្នកបាន។

back to top BACK TO TOP