Oleg Nashchekin

About Oleg Nashchekin

Oleg represents the interest of Arsenal Media in Southeast Asia. Tech Savvy and Startup enthusiast, Oleg decided to join the Geeks in Cambodia project to spread the word about all the cool stuff happening in Cambodia ! Budding reporter, Oleg enjoys to have a nice chat with local geeks to share their stories with our readers.

Posts by Oleg Nashchekin:

post-image

ព្រឹត្តិការណ៍ Mobile Camp Asia 2014

កាលពី​ថ្ងៃ​សៅរ៍​មុន​នេះ​ខ្ញុំ​បាន​ទៅ​ទស្សនា​ការ​តាំង​ពិព័រណ៍​កម្មវិធីទូរស័ព្ទ​ចល័ត​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា – Mobile Camp Asia 201​​4 ​ហើយ​ទិដ្ឋភាពនៃ​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ពិត​ជា​បាន​ពង្រីក​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជា​មួយ​នឹង​ការច្នៃ​ប្រឌិត​និង​ការ​បំផុស​គំនិត​នៅ​ក្នុង​រយៈពេលពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខាងក្រោម​នេះ​គឺជា​កម្មវិធី​និង​គម្រោង​ដែល​ចាប់​ភ្នែក​​ខ្ញុំ​នៅក្នុង​អំឡុង​ពេល​​តាំង​ពិ​ពណ៌​នេះ​:
កម្មវិធី Smart4Kids
Mobile Camp Asia 201​​4 បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើនជាមួយ​និង​អ្នក​អភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ​នៅក្នុង​វិស័យ​អប់រំ​ដោយសំដៅលើមនុស្សវ័យ ក្មេងនៅ​ទូទាំង​ប្រទេស​។ គម្រោង​ដ៏ធំជាងគេបំផុត​នៅ​ក្នុងការ​តាំង​ពិព័រណ៍​នេះ​គឺ TRAC (Total Reading Approach for Children​) ដែលផ្តល់ម្រោង​ដោយ​ World Education and Kampuchean Action for Primary Education (KAPE​) ។
TRAC មាន​គោល​បំណង​ដើម្បីបង្កើននូវអក្ខរភាព​ក្នុង​ចំណោម​កុមារ​កម្ពុជា​​ជា​មួយ​នឹង​កម្មវិធី​ជាតិ​ដ៏ទូលំ​ទូលាយដែល​រួម​បញ្ចូល​នូវ​ការចូលរួម​របស់​ឪពុក​ម្ដាយដោយ​បង្កើតសម្ភារៈ​សំរាប់​អាន​និង​ការ​បង្កើត​ឱកាស​រៀន​សូត្រ​ចល័ត​។
ទាក់ទង​នឹង​ការ​រៀន​សូត្រ​ចល័ត​នេះដែរ គម្រោង TRAC កំពុង​អភិវឌ្ឍន៍​កម្មវិធីមេរៀន Smart4Kids ​។ គោលបំណងនៃកម្មវិធីនេះ​គឺដើម្បីជួយ​​​ឱ្យ​កុមាររៀន​អាន​នៅ​ក្នុង​ភាព​សប្បាយ​រីក​រាយ​និង​មាន​លក្ខណៈ​គួរ​អោយចាប់ចិត្ត​។ កម្មវិធី​នេះ​​ត្រូវ​បានគេ​បង្កើត​ឡើងដែលផ្តោ​ត​លើ​ការ​យល់​ដឹងដោយសូរសព្ទ​ ប្រព័ន្ធ​វាក្យ​សព្ទ​ ការ​យល់​ដឹងដោយការ​អាន​យ៉ាងស្ទាត់ជំនាញ​​​ ​។
ខ្ញុំ​មាន​ឱកាស​ដើម្បី​សាកល្បង​កំណែ​ដំបូង​នៃ​កម្មវិធី Smart4Kids ​ដែល​ខ្ញុំ​អាច​ស្តាប់​អក្ខរក្រម​ខ្មែរ​និង​លេង​ហ្គេម​ដែល​ពាក់ព័ន្ធ​នឹង​អក្សរ​ខ្មែរ​។ នៅ​ពេល​អនាគត​អ្នក​អភិវឌ្ឍន៍​កម្មវិធី​សង្ឃឹម​ថា​នឹង​ពង្រីកការជួល​ស្មា​ត​ហ្វូ​ន​ និង ថេប្លេតជាមួយ​កម្មវិធី Smart4Kids ទៅកាន់​សាលារៀន​​ជាកន្លែងដែល​សិស្ស​នឹង​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង​ដោយការ​អាន​​។ លើស​ពី​នេះទៅ​ទៀត​កម្មវិធី​នេះ​អាចទាញ​យក​បានដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​ស្មា​ត​ហ្វូ​ន​ និង ថេប្លេត ផ្ទាល់​ខ្លួន​។ កម្មវិធី Smart4Kids ​គ្រោង​នឹង​ដាក់អោយប្រើប្រាស់នៅ​ចុង​ឆ្នាំ … More

post-image

Yoolk : កំណត់ Yellow Pages សាជាថ្មី

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​ប្រើ​ប្រាស់លើប​ណ្តា​ញអ៊ីនធឺណេត​ជា​ច្រើន​បាន​រក​ឃើញ​នូវ​ការ​ងើបឡើងវិញនៃ Cambodia Yellow Pages ជាមួយ​នឹង​ការ​រចនា​ថ្មី​ៗ។​ ​ការស្រាវជ្រាវដោយកម្រិត​ខ្ពស់​រួម​បញ្ចូល​ជាមួយ​នឹង​ប​ណ្តា​ញ​សង្គម​ដ៏​ពេញ​និយម​ដែល​អាច​រក​បាន​តាម​រយៈ​កម្មវិធី​ទូរស័ព្ទដៃ មួយ​ចំនួន​​ដែល​ត្រូវ​បានគេ​កត់​សម្គាល់​ឃើញ​នៅ​លើ​កំណែ​ថ្មី​នៅលើ Yellow Page កម្ពុជា​។ គ្រប់ទាំងការធ្វើអោយប្រសើរឡើង​ទាំងអស់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ការងាររបស់ Yoolk ។
ដំបូងឡើ​យ​ក្រុម​ដ៏តូច​មួយនេះនៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​អភិវឌ្ឍន៍​​កម្មវិធីបញ្ជីរាយនាម​ឈ្មោះ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយជា​មួយ​នឹង​ការ​អភិវឌ្ឍន៍ដោយឥតឈប់ឈរ​ ក្រុមនេះ​ត្រូវបានគេ​ដឹង​ថា​ពិតជាមាន​សក្តា​នុ​ពល​ណាស់​សម្រាប់​អនាគត​អាជីវកម្ម​។ មិន​យូរ​ប៉ុន្មាន ក្រុមហ៊ុន​ថ្មី​មួយ​នឹងត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្រោម​ស្លាកយីហោ​របស់ ‘Yoolk​’ នេះ ​។
នាពេលឥឡូវ​នេះ​ក្រុមការងារ​របស់ Yoolk បានសំរេចជោគជ័យ​លើស​ទីផ្សារ​ក្នុង​ស្រុក ហើយ​ពួក​គេ​កំពុងពង្រីក​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់អាស៊ី​អាគ្នេយ៍​។ Yoolk បន្តការ​អភិវឌ្ឍ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំរង់​អាជីវកម្ម​របស់​ពួក​គេ​សម្រាប់​ប្រតិបត្តិ​ការបញ្ជីអាជីវកម្មនៅ​ជុំវិញ​ពិភពលោក​។ បច្ចុប្បន្ន​នេះ Yoolk បានផ្តល់​នូវ​ទំរង់មួយ​​រួម​បញ្ចូល​គ្នា​យ៉ាងពេញលេញដែល​រួម​ទាំង​ដំណោះ​ស្រាយ​លើ​ប​ណ្តា​ញអ៊ីនធឺណិត ទូរស័ព្ទ​ដៃ​ ហើយ​និង​ដំណោះ​ស្រាយលើការ​បោះពុម្ព​ផ្សាយសម្រាប់​ក្រុម​ហ៊ុន​ដែលមាននៅ​ក្នុងបញ្ជីនេះ​។
យើង​មាន​ឱកាស​តែ​ម្តង​គត់​ដើម្បីធ្វើការណាត់ជួប​នៅកា​រិ​យា​ល័យរបស់ Yoolk និង​ពិភាក្សា​អំពី​ផែនការ​នាពេលបច្ចុប្បន្ននិង​អនាគត​របស់​ក្រុម​ហ៊ុន​ជាមួយ​នឹង​នាយក​ប្រតិ​បត្តិ​លោក Yem Pong នោះ​​។ លោកបានបង្ហាញពីបេសកកម្ម​របស់​ក្រុមហ៊ុន​និងបានពន្យល់​ថា​ពួក​គេ​បាន​ផ្តល់​ធនធាន​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​គេ​អាច​ផ្តោ​ត​តែ​លើ​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​គេ​ដោយ​មិន​ចាំបាច់​ខ្វល់​អំពី​​ឧបករណ៍​​នៃប​ច្ចេ​ក​វិទ្យាទាំងនេះ​ឡើយ។ក្រុម​ហ៊ុន​នេះ​អាច​ផ្តល់​នូវ​ប្រព័ន្ធដែលមានលក្ខណៈជា​សកលដែល​អាចអនុញ្ញាត​អោយដោះ​ស្រាយ​ជាមួយ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ផ្នែកទីផ្សារ​ និង​​ការអភិវឌ្ឍអាជីវកម្មនៅ​ក្នុង​របៀប​មួយ​ដែល​ពាក់ព័ន្ធ​។

ក្នុងនោះដែរលោកក៏បាន​ពណ៌នា​ថា Yoolk មាន​ការ​ប្តេ​ជ្ញា​ចិត្តខ្ពស់នៅក្នុងវិស័យ​​បញ្ជីអាជីវកម្មនេះ។ ពួក​គេ​មាន​បំណង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នៃ​វេទិកា​អាជីវកម្ម​ពេញ​លេញ​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SME​) ដោយ​មិន​គិត​ពីទម្រង់​​អាជីវកម្ម​របស់​ពួកគេទេ​។ ដំណោះ​ស្រាយ​នេះនឹង​ផ្តល់​អោយនូវ​​សហគ្រាស​ខ្នាត​តូច​និង​មធ្យមជាមួយ​និងឧបករណ៍​ដែល​អាច​ជួយ​ពួក​គេក្នុងការ​ជៀសវាងពី​ការ​ចំណាយ​បន្ថែម​ទៀត​ដែល​មិន​ត្រូវ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅលើ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​ពួក​គេ​។
ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ដ៏ឥតឈប់ឈរ​និង​មហិច្ឆតា​ដ៏​មុតមាំ Yoolk ផ្តោតការ​យកចិត្ត​ទុក​ដាក់​ខ្ពស់ទៅលី​សមត្ថភាព​បុគ្គលិក​របស់​ពួក​គេ​។ Yoolk ផ្តល់​នូវ​កម្មវិធី​ប​ណ្តុះ​ប​ណ្តា​លរយៈពេលមួយ​ខែ​សម្រាប់​សមាជិក​ក្រុម​ថ្មី​ដោយការ​ដឹក​នាំ​ពួក​គេ​អោយចូល​ទៅកាន់​ការ​អភិវឌ្ឍ​ជំនាញ​ដែល​បានតម្រូវ​សម្រាប់​មុខ​តំណែង​នា​ពេល​អនាគត​របស់​ពួក​គេ​។ ក្រុម​ហ៊ុន​នេះ​ផ្តោ​តជាពិសេស​លើប​ច្ចេ​ក​វិទ្យា Ruby On Rails ​ ​ហើយ​លោក Yem Pong បានបញ្ជាក់ពីការ​ពិត​ដែល​ថា​ ពួកគេមិនចាំបាច់តម្រូវ​ឱ្យ​មានមាន​ចំ​នេះ​ដឹងស្រាប់​នៃ​ការ​ប​ច្ចេ​ក​វិទ្យា​នេះ​ទេ … More

back to top BACK TO TOP