ទូរស័ព្ទ IPHONE ដែលមានម្លៃទាប អាចនឹងត្រូវបានចេញផ្សាយនៅក្នុងឆ្នាំនេះ

មានពាក្យ​ច​ចាម​អារាម​មួយបាននិយាយថាទូរស័ព្ទ iPhone ​ដែលមានតំលៃទាប​អាច​ត្រូវ​បាន​ចេញ​ផ្សាយ​នៅចុង​ឆ្នាំ​នេះប្រហែល​ជា​នៅ​ក្នុង​ខែ​កញ្ញា​) ។

ក្រុមហ៊ុន Apple អាច​ចាប់​ផ្តើ​ម​អភិវឌ្ឍ​ន៍​ទូរស័ព្ទ iPhone ប្រភេទ​ថ្មីមួយ​ទៀតដែលមានលំដាប់ថ្នាក់​ក​ណ្តា​ល​ជាមួយនឹង​តំលៃទាប​ដើម្បីចូលទៅកាន់ទីផ្សារដូចជាទីផ្សា​អាស៊ីជាដើម​​) ។

ទូរស័ព្ទ iPhone ត​ម្លៃ​ទាប​នេះ​ត្រូវ​បាន​គេ​ប្រកាស​ជាមួយ​នឹង​តម្លៃ​ 300$ ដែល​មានតំណភ្ជាប់ 3G មិនមាន 4G ទេ​) ។ លក្ខណៈ​ពិសេស​របស់​វា​អាច​អនុញ្ញាត​អោយ​អ្នកប្រើអ៊ីធឺណេតធម្មតាបាន​និង​ការ​ហៅ​ទូរស័ព្ទបានជាធម្មតា​​ប៉ុន្តែ​មិន​មាន​អ្វី​​ច្រើន​ទេ។

បំ​លាស់​ប្តូ​រ​នេះ​គួរ​តែ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Apple ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​និង​ជាពិសេស​នៅ​ក្នុង​ប្រទេស​ចិន​។ បើ​ទោះ​បី​ជា​វា​ហាក់​ដូច​ជា​សំដៅលើ​ទីផ្សារ​របស់​ប្រទេស​ចិន​ ​យើង​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថាទូរស័ព្ទនេះអាច​នឹង​មានវត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។