ការផ្តោតទៅលើ INSTAGRAM

Instagram ជា​កម្មវិធីទូរស័ព្ទដែលមានមុខ​ការ​ចែក​រំលែក​រូបថត​នៅ​ប​ណ្តា​ញ​សង្គម​បាន​ក្លាយ​ជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​។ ដំបូង​​អាច​រក​បាន​នៅតែលើ​ឧបករណ៍ iOS ​តែ​ប៉ុននោះ​កំណែសំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ត្រូវ​បាន​គេ​ចេញ​ជិតមួយ​ឆ្នាំ​កន្លងទៅហើយ ។​ ​ សព្វ​ថ្ងៃ​នេះ​ Instagram​ មាន :

  • 100 លាន​នាក់​អ្នក​ប្រើ​សកម្ម​ប្រចាំខែ
  • 40 លាន​នាក់ថ​ត​រូបក្នុង​មួយ​ថ្ងៃ
  • 8500 ចូលចិត្ត​ក្នុង​មួយ​វិនាទី
  • 1000 មតិយោបល់​ក្នុង​មួយ​វិនាទី

កម្មវិធី​នេះ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ទូទាំង​តំបន់​អាស៊ី​ដូច​ដែល លោក Kevin Systrom សហ​ស្ថាបនិក​នៅ Instagram បាន​រាយការណ៍​នៅ​លើ Quora ក្នុង​ឆ្នាំ 2011 ថា ”អ្នក​អាច​ជួប​ប្រទះ​មាតិកា​កាន់តែ​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​នៅ​អាស៊ី នៅ​លើ Instagram​) ដោយ​សារ​តែ​លក្ខណៈ​នៃ​រូបថត ” ។

នៅ​ក្នុង​ប្រទេស​កម្ពុជា hashtag សម្រាប់ “ប្រទេស​កម្ពុជា​” ដែល​ទទួល​បាន​ច្រើន​ជាង 260 000 រូបថត​ដែល​នៅ​លើ Instagram និង​ ” អាហារនៅប្រទេស​កម្ពុជា​” ជិត 10 000​ រូបថត ។

instagram cambodia

ភ្ញៀវ​ទេសចរ​ថតរូប​នៅ​ទូទាំង​តំបន់​អាស៊ី​និង​ជាង​ថតរូប​ដែល​មាន​ជំនាញ​ដែល​មាន​មូលដ្ឋាន​នៅ​អាស៊ីបាន​ចែក​រំលែក​ការងារ​និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​តាម​រយៈ​ប​ណ្តា​ញ​ដូច​ជា Instagram ឬ Pinterest ផង​ដែរ​​នៅ​ក្នុង​ការ​កើន​ឡើង​ប្រជាប្រិយភាព​នៅ​លើ​ប​ណ្តា​ញ​ទាំង​នេះ​ ។