Yoolk : កំណត់ Yellow Pages សាជាថ្មី

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​ប្រើ​ប្រាស់លើប​ណ្តា​ញអ៊ីនធឺណេត​ជា​ច្រើន​បាន​រក​ឃើញ​នូវ​ការ​ងើបឡើងវិញនៃ Cambodia Yellow Pages ជាមួយ​នឹង​ការ​រចនា​ថ្មី​ៗ។​ ​ការស្រាវជ្រាវដោយកម្រិត​ខ្ពស់​រួម​បញ្ចូល​ជាមួយ​នឹង​ប​ណ្តា​ញ​សង្គម​ដ៏​ពេញ​និយម​ដែល​អាច​រក​បាន​តាម​រយៈ​កម្មវិធី​ទូរស័ព្ទដៃ មួយ​ចំនួន​​ដែល​ត្រូវ​បានគេ​កត់​សម្គាល់​ឃើញ​នៅ​លើ​កំណែ​ថ្មី​នៅលើ Yellow Page កម្ពុជា​។ គ្រប់ទាំងការធ្វើអោយប្រសើរឡើង​ទាំងអស់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ការងាររបស់ Yoolk ។

ដំបូងឡើ​យ​ក្រុម​ដ៏តូច​មួយនេះនៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​អភិវឌ្ឍន៍​​កម្មវិធីបញ្ជីរាយនាម​ឈ្មោះ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយជា​មួយ​នឹង​ការ​អភិវឌ្ឍន៍ដោយឥតឈប់ឈរ​ ក្រុមនេះ​ត្រូវបានគេ​ដឹង​ថា​ពិតជាមាន​សក្តា​នុ​ពល​ណាស់​សម្រាប់​អនាគត​អាជីវកម្ម​។ មិន​យូរ​ប៉ុន្មាន ក្រុមហ៊ុន​ថ្មី​មួយ​នឹងត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្រោម​ស្លាកយីហោ​របស់ ‘Yoolk​’ នេះ ​។

នាពេលឥឡូវ​នេះ​ក្រុមការងារ​របស់ Yoolk បានសំរេចជោគជ័យ​លើស​ទីផ្សារ​ក្នុង​ស្រុក ហើយ​ពួក​គេ​កំពុងពង្រីក​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់អាស៊ី​អាគ្នេយ៍​។ Yoolk បន្តការ​អភិវឌ្ឍ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំរង់​អាជីវកម្ម​របស់​ពួក​គេ​សម្រាប់​ប្រតិបត្តិ​ការបញ្ជីអាជីវកម្មនៅ​ជុំវិញ​ពិភពលោក​។ បច្ចុប្បន្ន​នេះ Yoolk បានផ្តល់​នូវ​ទំរង់មួយ​​រួម​បញ្ចូល​គ្នា​យ៉ាងពេញលេញដែល​រួម​ទាំង​ដំណោះ​ស្រាយ​លើ​ប​ណ្តា​ញអ៊ីនធឺណិត ទូរស័ព្ទ​ដៃ​ ហើយ​និង​ដំណោះ​ស្រាយលើការ​បោះពុម្ព​ផ្សាយសម្រាប់​ក្រុម​ហ៊ុន​ដែលមាននៅ​ក្នុងបញ្ជីនេះ​។

យើង​មាន​ឱកាស​តែ​ម្តង​គត់​ដើម្បីធ្វើការណាត់ជួប​នៅកា​រិ​យា​ល័យរបស់ Yoolk និង​ពិភាក្សា​អំពី​ផែនការ​នាពេលបច្ចុប្បន្ននិង​អនាគត​របស់​ក្រុម​ហ៊ុន​ជាមួយ​នឹង​នាយក​ប្រតិ​បត្តិ​លោក Yem Pong នោះ​​។ លោកបានបង្ហាញពីបេសកកម្ម​របស់​ក្រុមហ៊ុន​និងបានពន្យល់​ថា​ពួក​គេ​បាន​ផ្តល់​ធនធាន​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​គេ​អាច​ផ្តោ​ត​តែ​លើ​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​គេ​ដោយ​មិន​ចាំបាច់​ខ្វល់​អំពី​​ឧបករណ៍​​នៃប​ច្ចេ​ក​វិទ្យាទាំងនេះ​ឡើយ។ក្រុម​ហ៊ុន​នេះ​អាច​ផ្តល់​នូវ​ប្រព័ន្ធដែលមានលក្ខណៈជា​សកលដែល​អាចអនុញ្ញាត​អោយដោះ​ស្រាយ​ជាមួយ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ផ្នែកទីផ្សារ​ និង​​ការអភិវឌ្ឍអាជីវកម្មនៅ​ក្នុង​របៀប​មួយ​ដែល​ពាក់ព័ន្ធ​។

yoolk cambodia

ក្នុងនោះដែរលោកក៏បាន​ពណ៌នា​ថា Yoolk មាន​ការ​ប្តេ​ជ្ញា​ចិត្តខ្ពស់នៅក្នុងវិស័យ​​បញ្ជីអាជីវកម្មនេះ។ ពួក​គេ​មាន​បំណង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នៃ​វេទិកា​អាជីវកម្ម​ពេញ​លេញ​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SME​) ដោយ​មិន​គិត​ពីទម្រង់​​អាជីវកម្ម​របស់​ពួកគេទេ​។ ដំណោះ​ស្រាយ​នេះនឹង​ផ្តល់​អោយនូវ​​សហគ្រាស​ខ្នាត​តូច​និង​មធ្យមជាមួយ​និងឧបករណ៍​ដែល​អាច​ជួយ​ពួក​គេក្នុងការ​ជៀសវាងពី​ការ​ចំណាយ​បន្ថែម​ទៀត​ដែល​មិន​ត្រូវ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅលើ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​ពួក​គេ​។

ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ដ៏ឥតឈប់ឈរ​និង​មហិច្ឆតា​ដ៏​មុតមាំ Yoolk ផ្តោតការ​យកចិត្ត​ទុក​ដាក់​ខ្ពស់ទៅលី​សមត្ថភាព​បុគ្គលិក​របស់​ពួក​គេ​។ Yoolk ផ្តល់​នូវ​កម្មវិធី​ប​ណ្តុះ​ប​ណ្តា​លរយៈពេលមួយ​ខែ​សម្រាប់​សមាជិក​ក្រុម​ថ្មី​ដោយការ​ដឹក​នាំ​ពួក​គេ​អោយចូល​ទៅកាន់​ការ​អភិវឌ្ឍ​ជំនាញ​ដែល​បានតម្រូវ​សម្រាប់​មុខ​តំណែង​នា​ពេល​អនាគត​របស់​ពួក​គេ​។ ក្រុម​ហ៊ុន​នេះ​ផ្តោ​តជាពិសេស​លើប​ច្ចេ​ក​វិទ្យា Ruby On Rails ​ ​ហើយ​លោក Yem Pong បានបញ្ជាក់ពីការ​ពិត​ដែល​ថា​ ពួកគេមិនចាំបាច់តម្រូវ​ឱ្យ​មានមាន​ចំ​នេះ​ដឹងស្រាប់​នៃ​ការ​ប​ច្ចេ​ក​វិទ្យា​នេះ​ទេ ដោយគ្រាន់​តែពួកគេធ្លាប់​មានប្រវត្តិជាអ្នកសរសេរកម្មវិធី ឬក៏ ប្រវត្តិជាអ្នកបច្ចេកវិទ្យា នឹងមានបំណង​ចង់អភិវឌ្ឍ​ជំនាញ​ប​ច្ចេ​ក​ទេស​និងមាន​សមត្ថភាព​ក្នុងការរៀន​បានឆាប់​រហ័ស​ ​! បន្ទាប់​ពីបាន​ទទួលការប​ណ្តុះ​ប​ណ្តា​ល ជាលើកដំបូងមក​ សមាជិក​ក្រុម​ថ្មី​ត្រូវ​បានគេ​ផ្ដល់​​ភារកិច្ចដ៏​ជាក់លាក់​មួយតាម​ជំនាញ​របស់​ពួក​គេ​។ រហូត​មក​ដល់​ពេល​នេះ​ក្រុម​ហ៊ុន​បាន​ប្រមូល​ផ្តុំ​សមាជិកជាង 20 ​ក្រុម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ពេល​ដែល​យើង​បាន​សុំ​ឱ្យ​ក្រុម​ហ៊ុន​នេះនិយាយ​អំពី​ក្តី​សង្ឃឹម​របស់​ពួក​គេ​នា​ពេល​អនាគត​ពួក​គេ​បានឆ្លើយ​តប​ថា Yoolk អាច​ក្លាយ​ទៅ​ជា ”កន្លែង​ដែល​​​គ្រប់​ប្រភេទអាជីវកម្មទាំងអស់​​នឹង​មក​ហើយប្រើ​ឧបករណ៍​ដែល​ពាក់ព័ន្ធ​សម្រាប់​ការ​ផ្តល់​សេវា​របស់​ពួក​គេ​” ។

ប៉ុ​ន្ដែ Yoolk ក៏​ជា​កន្លែង​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ ​ពួក​គេ​បាន​និយាយ​ថា​នៅ​ពេល​ដែល​ពួក​គេ​និយាយ​អំពី​យុវជន​ជំនាន់​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជានោះ​គឺថា​: “​ប​ច្ចេ​ក​វិទ្យា​គឺកាន់​តែ​មានឥទ្ធិពលក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ​ដូចដែល​ពួក​គេ​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើបៗយ៉ាង​ច្រើន​​ ដូច្នេះ​វា​ជា​ការ​បំផុស អោយ​ពួកគេ​រៀន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ការ​ងារ​នៅ​ក្នុង​វិស័យ​ទាំង​នេះនិង​ដើម្បី​ស្វែង​រក​អ្វីៗដែល​ថ្មី​នៅក្នុង​ប​ច្ចេ​ក​វិទ្យា”​ ។

ដូច្នេះ​គ្រប់អ្នកដែលមាន​ទេព​កោសល្យទាំង​អស់​ ដែលមានបំណងចង់​រៀនយ៉ាងឆាប់​រហ័ស​នៅ​ក្នុងវិស័យ​បច្ចេកវិទ្យា​ យើងសូមស្វាគមន៍​ដើម្បី​បង្ហាញអំ​ពី​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​មកកាន់​ក្រុម​ហ៊ុនតាមរយៈអ៊ីម៉េល​ : jobs@yoolk.com