ព្រឹត្តិការណ៍ Women Techmakers ភ្នំពេញឆ្នាំ 2015

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ Women​  Techmakers គឺ​បានវិលត្រឡប់​មក​វិញហើយ​សម្រាប់​លើក​ទី​បួន​របស់​ខ្លួន​ក្នុងការអបអរដល់​ស្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ប​ច្ចេ​ក​វិទ្យា​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក​ !

នៅ​ក្នុង​ការត​ភ្ជាប់​ជាមួយ​នឹង​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃ​ទី 8 ខែ​មីនា​កន្លងទៅនេះ ការ​ផ្តួ​ច​ផ្តើ​ម​ជា​សកលមួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយក្រុមហ៊ុន Google ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅក្នុងស្មារតីការ​ច្នៃប្រឌិតដើម្បីធ្វើជាគំរូនៅក្នុងវិស័យ​​បច្ចេកវិទ្យា​តាម​រយៈ​ការ​ពង្រីក​ “​វិសាលភាព ​សហគមន៍ ​និង ​ធនធាន​”។

ដោយបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពេញ​ខែ​​មីនាទាំងមូល​​ ព្រឹត្តិការណ៍​នេះ​ត្រូវបានធ្វើឡើង​នៅ​គ្រប់​ប្រទេស​ផ្សេង​គ្នា​នៅ​ទូទាំង​ពិភពលោក​ ក្នុងនោះរួម​បញ្ចូល​ទាំង ​ក្រុង​បាំង​កា​ល័​រ សិង្ហបុរី​ និង​ទីក្រុង​ប៉ារីស​។ ដោយ​បានផ្តោ​ត​លើ​អ្នក​ចូលរួម​ជា​ស្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យបច្ចេកវិទ្យា​ គេអាច​រំពឹង​ថា​នឹងមាន​ការចូលរួម​យ៉ា​ងសកម្ម​នៅ​ក្នុង​ “សិក្ខាសាលា​​សរសេរ​កូដ​ ការបំផុសស្មារតីពីវាគ្មិន​ និង​ឱកាស​ភ្ជាប់ប​ណ្តា​ញទំនាក់ទំនង” ។

ប្រធានបទ​ប្រចាំឆ្នាំ​នេះ​គឺ “ការទំនាក់ទំនង​ ការបង្កើត​ និងការអបអរ “។ សូម​ទស្សនា​វីដេអូ​ស្វាគមន៍​របស់​ពួកគេដូច​ខាង​ក្រោមនេះ​ !

ជា​ការ​ពិត​ណាស់ ​ប្រជាជន​កម្ពុជា​ក៏​នឹង​ទទួល​បាននូវ​ឱកាស​ដើម្បីចូល​រួមជាមួយព្រឹត្តិការណ៍​ដ៏​បំផុស​គំនិត​នេះ​ដែរ ​! ដោយបានរៀបចំឡើង​ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​របស់ Google ប្រចាំរាជធានី​ភ្នំពេញ (GDG Phnom Penh) ព្រឹត្តិការណ៍ Women Techmakers នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី 29 ខែ​មីនា ​នៅ​ឯ​អគារ​ Development Innovation ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ចាប់ពី​ម៉ោង 8 ព្រឹករហូត​ដល់ម៉ោង 12 ថ្ងៃ​ត្រង់​។

ជាមួយ​នឹង​វាគ្មិន​ដូចជា​លោក ​គ្រុយ​ វណ្ណា ជា​សហ​ស្ថាបនិក​នៃ Alien Dev ​ជាអ្នកដែលបានបង្កើត​ក្តា​រ​ចុច​ឆ្លាតវៃ លោកនឹងចែក​រំលែក​ទស្សនៈ​របស់​លោក​អំពីស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ក្នុងនោះដែរអ្នក​ស្រី ​ស៊ុ​យ ចាន់​ណេ​ ជាអ្នក​ដឹក​នាំ​ប្រចាំ​តំបន់របស់អង្គការ iLab Southeast Asia ​ដែលអ្នកស្រីនឹង​ផ្តល់នូវ​ចំណេះ​ដឹងជាច្រើនអំពីស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា​ផងដែរ។ សកម្មភាព​ផ្សេង​ទៀត​រួម​មាន ​ការ​ពិភាក្សា​ជាក្រុម ការលេងហ្គេម​ដើម្បីភ្ជាប់ទំនាក់ទំនង ​និង​ការ​ជជែក​ពិភាក្សា​គ្នាជាដើម​។  ​សូមពិនិត្យមើល​របៀប​វារៈ​ដូច​ខាង​ក្រោម​ ​!

ម៉ោង 8:00 ព្រឹក – 8:30 ព្រឹក
ការ​ចុះឈ្មោះ​ដោយកញ្ញា ​អេង​ ធីតា ​និង​កញ្ញា លឹម មុយឡេង

ម៉ោង 8:30 ព្រឹក – ម៉ោង 9:00 ព្រឹក
ការចាត់ចែងកម្មវិធី​: កញ្ញា ​អេង​ ធីតា ​និង​កញ្ញា លឹម មុយឡេង
ការណែនាំអំពីព្រឹត្តិការណ៍ Women Techmakers និងការ​ស្នើសុំអោយ​អ្នក​ចូលរួម​ទាំងអស់​ដើម្បី​ប្រកាស​ស្ថានភាព​មួយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​និង​ G + របស់​ខ្លួន​ជា​មួយ​នឹង hastags ដែលគេបាន​ផ្តល់អោយ​។

ដោយកញ្ញា ​សុខ ស៊ីគាង​:
- តើព្រឹត្តិការណ៍សកល Women​ Techmakers គឺ​ជា​អ្វី​?

ម៉ោង 9:00 ព្រឹក – 10:15 ព្រឹក
ការសម្របសម្រួល​ដោយ​ កញ្ញា ​អេង​ ធីតា ​និង​កញ្ញា លឹម មុយឡេង

កិច្ចពិភាក្សារហ័ស​: (15នាទី​)

- វាគ្មិន​ទី 1​:
ប្រធានបទ​: “ការ​ចែករំលែក​បទពិសោធន៍​និង​ឱកាស​សម្រាប់​ស្ត្រី​នៅក្នុងវិស័យបច្ចេកវិទ្យា​”

- វាគ្មិន​ទី 2​:
ប្រធានបទ​: “ស្ត្រី​នៅ​ក្នុង​វិស័យប​ច្ចេ​ក​វិទ្យា​”

- វាគ្មិន​ទី 3​:
ប្រធានបទ​: “ការ​ចែករំលែក​បទពិសោធន៍​និង​គោលដៅ​នា​ពេល​អនាគត​”

- វាគ្មិន​ទី 4​:
ប្រធានបទ​: “ភាព​ជា​អ្នកដឹកនាំ​នៅក្នុង​​ការពង្រឹងវិស័យ​បច្ចេកវិទ្យា​”

- វាគ្មិន​ទី 5​:
ប្រធានបទ​: “របៀបដើម្បី​ចាប់​ផ្តើ​ម​អាជីវកម្ម​”

ម៉ោង 10:15 ព្រឹក - ម៉ោង 10​: 30 ព្រឹក
សម្រាកពីសា​កាហ្វេ

ម៉ោង 10:30 ព្រឹក – ម៉ោង 11:00 ព្រឹក
ការ​លេងហ្គេមដើម្បីភ្ជាប់ទំនាក់ទំនង

ម៉ោង 11:00 ព្រឹក – 12:00 ថ្ងៃត្រង់
ការពិភាក្សាជាក្រុម

ម៉ោង 12:00 ល្ងាច – ម៉ោង 12:05 រសៀល
មតិសំណេះសំណាលទៅកាន់អ្នកចូលរួម​និង​បិទកម្មវិធី

ម៉ោង 12:05 ថ្ងៃត្រង់1:00 ថ្ងៃត្រង់
សម្រាក​អាហារ​ថ្ងៃត្រង់

ដូច្នេះ​តើ​អ្នក​កំពុង​តែ​រង់ចាំអ្វី​ទៀត​ ? សូមចុះឈ្មោះដើម្បីចូលរួម​ដោយ​ឥត​គិត​ថ្លៃក្នុងពេលឥឡូវនេះ​ ! សំរាប់ពត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ​ សូម​ចូលទស្សនានៅ ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករបស់ GDG Phnom Penh​។

ហើយ​ប្រសិន​បើ​អ្នក​ចង់​ឃើញ​នូវ​អ្វី​ដែល​នឹង​កើត​មានឡើង​នៅ​ក្នុងឆ្នាំ​នេះ​ សូមពិនិត្យមើលការសង្ខេប​ឡើងវិញរបស់យើងនៅក្នុងព្រឹត្តិការណ៍​មួយ​​កាល​ពី​ឆ្នាំ​មុន នៅ​ទី​នេះ !

យើង​សង្ឃឹម​ថា​នឹង​ជួប​អ្នក​នៅទីនោះ ​!