សិក្ខាសាលាស្តីអំពី ហេតុអ្វីបានជាយើងត្រូវការស្ត្រីកាន់តែច្រើននៅក្នុងវិស័យបច្ចេកវិទ្យា

សូមអញ្ជើញមកចូល​រួម​សិក្ខាសាលានៅ​ក្នុង​ស្មារតី​នៃ​ការ​ចង់​អោយមាន​ស្ត្រី​កាន់​តែ​ច្រើន​នៅ​ក្នុង​​វិស័យប​ច្ចេ​ក​វិទ្យា​នៅ​ក្នុង​ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ​នេះ​នៅ​ឯ​ Development Innovations ! សិក្ខាសាលាស្តីអំពី “ហេតុអ្វីបាន​ជា​យើង​ត្រូវ​ការ​ស្ត្រីកាន់តែច្រើនក្នុង​វិស័យប​ច្ចេ​កវិទ្យា” ​នេះនឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2014 ចាប់ពីម៉ោង 9:30 ព្រឹករហូតដល់ម៉ោង 11:00 ព្រឹក។

សិក្ខាសាលានេះ​នឹង​ត្រូវ​​ធ្វើ​ឡើង​ជា​ភាសា​ខ្មែរ​ហើយ​យើងនឹង​ឃើញ​កញ្ញា អ៊ុមមួយ ហៀ​ង​ ដែលកញ្ញាគឺ​ជា​អ្នក​ជំនាញ​ខាងបច្ចេកវិទ្យាដោយខ្លួនកញ្ញាផ្ទាល់ កញ្ញានឹង​និយាយ​អំពី​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់កញ្ញាដើម្បី​ជ្រើស​រើស​យក​ផ្លូវ​នៅ​ក្នុង​វិស័យបច្ចេកវិទ្យា​នេះ​។ កញ្ញាក៏នឹង​ទទូចសូមអោយ​មនុស្ស​កាន់​តែ​ច្រើន​ដើម្បី​គិត​អំពី​មូលហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​អោយមានស្ត្រី​នៅ​ក្នុង​វិស័យ​ប​ច្ចេ​ក​វិទ្យា​នេះផងដែរ​។

កញ្ញា មួយហៀង បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ​ពុទ្ធិ​សា​ស្រ្ត​។ កញ្ញាក៏​បាន​បញ្ចប់​ការ​សិក្សា​ពី PNC កម្ពុជា នៅក្នុងមុខជំនាញសរសេរ​កម្មវិធី​វិបសាយ​ផង​ដែរ។ ដូចនៅក្នុងពេលបច្ចុប្បន្ន​នេះ ​កញ្ញា​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍​ ​ដោយធ្វើជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រម្នាក់​។

ចំណង់​ចំណូល​ចិត្ត​របស់កញ្ញានៅ​ក្នុង​វិទ្យា​សា​ស្រ្ត​និង​នៅក្នុងពិភព​បច្ចេកវិទ្យានេះ​​បាន​ជំរុញអោយកញ្ញា​ជួយ​ដល់​ក្មេងស្រី​ទាំងឡាយដើម្បីបន្ត​អាជីព​នៅក្នុងវិស័យមួយ​​​នេះ​។

សូមចុះឈ្មោះ​សម្រាប់ចូលរួមនៅក្នុង​សិក្ខាសាលានេះ នៅ​ទី​នេះ !