បច្ចេកវិទ្យា​ Virtual Reality

ពិធីបុណ្យ Spike អាស៊ីឆ្នាំ 2013 បានផ្ដល់ឱ្យយើងនូវបច្ចេកវិទ្យា Virtual Reality (VR) អរគុណចំពោះ Innovasia zone ដែលឧបត្ថម្ភដោយ Isobar ។ អ្នកចូលរួមអាចមើលឃើញ ពិភពឌីជីថលផ្ទាល់នឹងភ្នែកដោយសារបច្ចេកវិទ្យាចុងក្រោយនេះ។ ដូច្នេះសូមក្រឡេកមើល នូវអ្វីដែលក្រុមហ៊ុន Oculus និងក្រុមហ៊ុន Sony កំពុងធ្វើឧបករណ៍ VR នេះអោយក្លាយទៅ ជាការពិត។

Photo Credits: Oculus VR

Photo Credits: Oculus VR

ឧបករណ៍នេះត្រូវបានគេរចនាឡើងដើម្បីអោយក្លាយជាផលិតផល VR ជាលើកដំបូងមួយ សម្រាប់អតិថិជន។ ឧបករណ៍ Oculus Rift គឺជាផ្ទាំងបង្ហាញដែលគេពាក់ជាប់និងក្បាល ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ 2012 ។ បន្ទាប់ពីការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ E3 ឆ្នាំ 2012 ក្រុមហ៊ុន Kickstarter បានចាប់ផ្តើមយុទ្ធនាការបស់ខ្លួនដោយទទួលបានទឹកប្រាក់ជាង 1 លានដុល្លារក្នុងរយៈពេល តិចជាង 36 ម៉ោង ! ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានទទួលទឹកប្រាក់សរុបចំនួន 75 លានដុល្លារដើម្បីបញ្ចប់គម្រោងនេះ។ កំណែសំរាប់អ្ន​កប្រើប្រាស់ត្រូវបានកំណត់សម្រាប់ការ ចេញផ្សាយនៅទូទាំងពិភពលោកនាចុងឆ្នាំ 2014 ឬដើមឆ្នាំ 2015 ក្នុងទឹកប្រាក់ចំនួន $ 350 ។ លក្ខណៈពិសេសរបស់វារួមបញ្ចូលទាំងភាពធ្វើឱ្យប្រសើរឡើងនូវឧបករណ៍តាមដាន ឧបករណ៍តាមដានទីតាំង និងគុណភាពបង្ហាញក្នុងកម្រិត 1080p ដូច្នេះអ្នកអាចរីករាយនៅ គ្រប់ទិដ្ឋភាពទាំងអស់នៃពិភពសប្បនិម្មិតនៅក្នុងជីវិតរបស់អ្នក។

Photo Credits: Sony

Photo Credits: Sony

ឧបករណ៍ Oculus នេះគឺជាគម្រោង Morpheus របស់ក្រុមហ៊ុន Sony ដែលជាកាស VR តែមួយគត់របស់ PlayStation 4 ។ ខណៈដែលការចែករំលែកលក្ខណៈពិសេសស្រដៀង គ្នានេះ គម្រោង Morpheus ថែមទាំងផ្ដល់អោយអ្នកប្រើប្រាស់នូវឧបករណ៍បញ្ជាដោយប្រើ ចលនាដែលអនុញ្ញាតឱ្យអ្នកលេង បង្វែរចលនារបស់ពួកគេនៅក្នុងពេលវេលាដ៏ពិតប្រាកដ មួយទៅនឹងតួអង្គរបស់ពួកគេនៅក្នុងពិភពសប្បនិម្មិត។ ក្រុមហ៊ុន Sony បាននិយាយថា ពួកគេចង់អោយគំរោង Morpheus “ផ្ដល់នូវបទពិសោធស្រមើស្រមៃមួយ” ហើយបានខិតខំ ប្រឹងប្រែងយ៉ាងច្រើននៅក្នុងគម្រោងនេះក្នុងរយៈពេល 3 ឆ្នាំកន្លងមកនេះ ។ ការច្នៃប្រឌិតនា ពេលអនាគតរួមមាន ការអនុវត្តបច្ចេកវិទ្យាអូឌីយ៉ូថ្មី ក៏ដូចជាការធ្វើឱ្យប្រសើរឡើងចំពោះ គុណភាពការនៃការបង្ហាញសប្បនិម្មិតរបស់ខ្លួន។ ចំពោះតម្លៃរបស់វាវិញនៅមិនទាន់បាន កំណត់នៅឡើយទេ គម្រោង Morpheus របស់ក្រុមហ៊ុន Sony ត្រូវបានគេប៉ាន់ស្មានថានឹង ចេញផ្សាយនៅក្នុងពេលណាមួយនាឆ្នាំ 2015 ។

ឧបករណ៍ Oculus Rift ឬគម្រោង Morpheus នាពេលអនាគតមើលទៅហាក់ដូចជាការពិត អញ្ចឹង​!

ចុចទីនេះដើម្បីមើលសកម្មភាពរបស់ឧបករណ៍ Oculus Rift :

ស្វែងយល់បន្ថែមអំពីគម្រោង Morpheus ដូចខាងក្រោម: