ការប្រកួតប្រជែងPoC របស់ VCIC : ការទទួលបានជំនួយហិរញ្ញវត្ថុកាន់តែប្រសើរជាមួយនឹងការចាប់ផ្ដើមអាជីវកម្មនៅប្រទេសវៀតណាម

ដោយយកលំនាំទៅតាម​ ប្រទេស​កេនយ៉ា ​អេត្យូពី ​និង Carribeans​, Vietnam CIC គឺ​ជា​មជ្ឈ​មណ្ឌល​អាកាសធាតុដែលប្រកបដោយភាពច្នៃប្រឌិតចុង​ក្រោយគេ​បង្អស់​ដែល​បង្កើត​ឡើង​ដោយ​  infoDev (ជា​ផ្នែក​មួយ​របស់ធនាគារពិភពលោក)​ ក្នុងភាពជាដៃគូជាមួយ​និងធនាគារអភិវឌ្ឍន៍អាស៊ី នៅប្រទេសវៀតណាម CIC នឹងត្រូវ​ចាប់ផ្តើមនា​ រដូវស្លឹកឈើជ្រុះក្នុងឆ្នាំ 2014 ហើយឥឡូវនេះជាការប្រកួតប្រជែង​​នៃការបង្ហាញទស្សនៈទាន (PoC) ដែលត្រូវ​បាន​ធ្វើឡើង​នៅក្នុង​គោល​បំណង​ដើម្បី​បង្កើត​បណ្តាញ​អតិថិជន​នា​ពេល​អនាគត​​។ ការ​ប្រកួត​ប្រជែង​នេះ​នឹង​ឃើញមាន​ការ​រៀប​ចំ​ដ៏​គួរ​អោយ​រំភើប​មួយ​នៃ​សំណើ​អាជីវកម្ម​បរិស្ថាននិង​គំរោង​ជំនួយ​មូលនិធិ​រហូត​ដល់ 1.000.000.000 ដុ​ង (ប្រមាណជា 48.000 ដុល្លារ​អាមេរិក​) ។

គោល​បំណង​នៃ​ការ​ប្រកួត​ប្រជែង​នេះ​គឺ​ដើម្បី​កំណត់​បេក្ខជនចំនួន 30​ រូបជា​មួយ​នឹង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី (ផលិតផល​ឬ​សេវាកម្ម​) ដែល​មាន​ការកាត់បន្ថយ​ការ​បំរែបំរួល អាកាសធាតុ​ និង ​ស្ថានភាព​សម្រប​ខ្លួន​នៅ​ក្នុងប្រទេស​វៀតណាម​។ បេក្ខជន​នឹង​ដាក់​សំណើ​សម្រាប់​ផលិតផល​ដែលប្រកបដោយ​ភាព​ច្នៃប្រឌិត​ សេវាកម្ម ​ឬ ​គំរូ​អាជីវកម្ម​នៅ​ក្នុងប្រភេទដូច​ខាង​ក្រោមនេះ ​:

  1. ប្រសិទ្ធិ​ភាព​ថាមពល
  2. ការផលិត​ប្រេង​ជីវសាស្ត្រ​និង​ជី​វ​ម៉ាស់
  3. វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព
  4. ​ការ​សម្របសម្រួលប​ច្ចេ​ក​វិទ្យា
  5. ប​ច្ចេ​ក​វិទ្យានៃ​ការ​ដឹក​ជញ្ជូន
  6. ប​ច្ចេ​ក​វិទ្យា​ថាមពល​ក​កើត​ឡើង​វិញ
  7. ការ​គ្រប់​គ្រង​ទឹក​និង​ប​ន្សុ​ត
  8. អាជីវកម្មប​ច្ចេ​ក​វិទ្យា​អាកាសធាតុ​​ផ្សេង​ទៀត

អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​អាច​ចូលទៅក្នុង​ប្រកួត​ប្រជែងបាន​តាម​រយៈ​ឧបករណ៍​ផ្សេង​ៗគ្នា​ដូច​ជា​ សំណុំបែបបទនៅ​លើ​ប​ណ្តា​ញ Incubator Portal ​របស់​ពួក​គេ ឬ សំណុំ​បែបបទនៅ​ក្រៅ​បណ្ដាញ ហើយ​ដាក់​ស្នើ​តាម​រយៈ​អ៊ី​ម៉ែ​ល​ឬតាមរយៈ​សំបុត្រផ្ទាល់​​។ ​ទម្រង់​និង​ព័ត៌មានទាំង អស់​មាន​នៅ​ក្នុង​ភាសា​អង់គ្លេស​និង​វៀតណាម​ហើយ​ពួក​គេ​អាច​​ចូល​ដំណើរការបាន នៅទីនេះ ។

បេក្ខជន​ដែល​ទទួល​បាន​ជោគជ័យ​នឹង​អាច​ចូលរួម bootcamp ដោយផ្តាច់​មុខ​ជាមួយ​នឹង​ការ​បណ្តុះបណ្តាល​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍នៃ​សំណើ​រ​សុំ​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ទិដ្ឋភាពផ្លូវ​ច្បាប់​នៃ​ការធ្វើ​អាជីវកម្ម ​និង ​ដំណើរ​ការ​នៃ​ការ​វិនិយោគ​អាជីវកម្មនេះ​។

លើស​ពី​នេះ​ទៀត​នឹង​មាន​អ្នក​ណែនាំចូលរួម​​ដើម្បី​រៀបចំ​រចនា​សម្ព័ន្ធ​ចុង​ក្រោយ​នៃ​​សំណើ​រ​សុំ​សម្រាប់​ការ​ដាក់​ស្នើ​ទៅកាន់ VCIC នេះ​។ បន្ទាប់​មក​បេក្ខជន​ដែល​ទទួល​បាន​ជោគជ័យ​នឹង​មាន​សិទ្ធិ​ចូលទៅក្នុង​កម្មវិធី​មជ្ឈមណ្ឌល​​កែប្រែអាកាសធាតុ​និងទទួលបាននូវអនុសាសន៍ ដ៏ពេញលេញ​ ភាព​ជា​ដៃគូនិង​ការ​គាំទ្រលើ​សេវាកម្ម​ ​និង ​ការ​តាមដាន​លើ​ការ​ផ្ដល់​មូលនិធិ​។

Keekonyoike គឺ​ជា​គម្រោង​មួយ​ផ្សេង​ទៀត​ស្ថិតនៅក្រោម​កម្មវិធី​មួយជាមួយ​នឹង​គោល​បំណង​នៃ​ការបង្វែរ​កាកសំណល់​ចូល​ទៅ​ក្នុង​ឡ​ជី​វ​ឧស្ម័ន​ស៊ីឡាំងសម្រាប់ការ​ប្រើ​ប្រាស់​ឡើង​វិញ​​។បន្ទាប់​មក​ជី​វ​ឧស្ម័ននេះ​អាច​ត្រូវ​បានគេ​ប្រើ​ដើម្បី​បង្កើត​ថាមពល​អគ្គិសនី​សម្រាប់​កំដៅបន្ទប់​ត្រជាក់​ តំនើរការឧបករណ៍​ផ្សេងៗ ​និងកំដៅ​ទឹក​ក្តៅដើម្បីសម្លាប់មេរោគ​និង​លាងទីសត្តឃាត​។

ទិដ្ឋភាពអាជីវកម្មរបស់ប្រទេស​វៀតណាម​កំពុងតែមានការ​កើន​ឡើង​ ហើយ​ជាមួយ​នឹង​ការ​ចូលរួមនៃការប្រកួតប្រជែងរបស់ PoC​ នេះ ​វា​នឹង​មើល​ឃើញ​ថាមានឱកាស​​ជាមួយ​នឹង​​​ធនធាន​និងថវិកា​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ជាតិ​។ អ្នកអាច​ស្វែងយល់​បន្ថែម​អំពី​ការ​ប្រកួត​ប្រជែង នៅ​ទី​នេះ  ​!