សិក្ខាសាលាស្តីអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនៅកម្ពុជាតាមរយៈកម្មវិធីនៅលើទូរស័ព្ទចល័ត

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មានអ្នកមានបទ​ពិសោធ​ន៍ខាងវិស័យបច្ចេកវិទ្យាកាន់តែច្រើនឡើង នៅក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​នេះ​។ កាលពីខែ​មីនានៅក្នុង​ឆ្នាំ​នេះ ​យើងសង្កេតឃើញថាប្រទេស​កម្ពុជាមានការកើន​ឡើងនៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណិត​ដ៏សកម្មចំនួន 414​% ​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ 2014 មក។ ដោយសារតែ​ក្មេង​ជំនាន់​ក្រោយ​មានការយល់ដឹងអំពីបច្ចេកវិទ្យា​ទូរស័ព្ទ​នេះ​, វា​បាន​ធ្វើអោយ​ចំណែក​ភាគ​ច្រើន​នៃ​ចរាចរ​នៅលើបណ្ដាញអ៊ីនធើណេតបាន​មកពី​ទូរស័ព្ទ​ចល័តដែល មានចំនួន 47​% ។

នៅ​ថ្ងៃ​ទី 22 ខែ​កញ្ញា​នេះ ​សូមអញ្ជើញមកកាន់មជ្ឈមណ្ឌល Development Innovations ​ចាប់ពីម៉ោង 2.30 រសៀលរហូតដល់​ម៉ោង 5 ល្ងាច​ ដើម្បីស្វែងយល់បន្ថែម​អំពី​របៀប​ដែល​វិស័យ​ពីរ​ផ្សេង​គ្នា​អាច​ចូល​មក​រួម​គ្នា​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​។

អ្នកស្រី Erin Bourgois ជាអ្នក​គ្រប់​គ្រង​កម្មវិធី​សម្រាប់​ការ​​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី មកពីអង្គការ TAF និងជា​ទីប្រឹក្សាសម្រាប់កម្មវិធី​​ពាន​រង្វាន់ ​ VXW ​ដែល​ជាសកម្មជនម្នាក់ដែលបានផ្តល់គំនិត​នៅ​ពីក្រោយ​កម្មវិធី​ទូរស័ព្ទ​ដៃនេះ​ នឹង​ផ្តល់​នូវ​បទ​បង្ហាញមួយ​ស្តី​ពី​ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ដៃ​ខណៈ​ពេល​ដែល​ផ្តោ​តជា​សំខាន់​លើ​កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​អាច​ជួយដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​។

បន្ទាប់ពីអ្នកស្រីបាន​ធ្វើ​បទ​បង្ហាញ​នេះចប់ កញ្ញា រ័ត្ន ​សេដ្ឋា​ ​ជានាយក​កម្មវិធី​របស់អង្គការ TAF ដែលជាអ្នកគ្រប់​គ្រង​កម្មវិធី​ VXW នឹង​និយាយ​អំពី​ការ​អភិវឌ្ឍ​ន៍​កម្មវិធី​ផ្សេងៗ​គ្នា​ចំនួន 5 ដែល​បាន​បង្កើត​នូវមេរៀន​ដែល​បាន​រៀន​នៅក្នុង​អំឡុង​ពេល​កម្មវិធី​នេះ​។

សូមកុំខកខាន​ឱកាស​នេះ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​របៀប​ដែល​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​​មាន​ឱកាស​ក្នុង​ការ​បង្កើត​ផល​ប៉ះពាល់​ជាវិជ្ជមានលើជីវិតរបស់នៅរបស់មនុស្ស។ សូម​ចុច នៅ​ទីនេះ សម្រាប់​ពត៌មាន​លម្អិតស្តី​អំពី​ការ​ពិភាក្សា​នេះក៏ដូចជាទទួលបាននូវ​សំបុត្រសំរាប់ចូលរួម ដូចដែលសិក្ខាសាលានេះអ្នកអាចចូលរួមបានដោយឥត​គិត​ថ្លៃ​។

យើង​សង្ឃឹម​ថា​នឹងជួប​អ្នក​នៅ​ទីនោះ​!