ការប្រើប្រាស់ ICT ដើម្បីការពារដល់សិទ្ធិកម្មករនៅក្នុងប្រទេសកម្ពុជា

នៅក្នុង Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា ​យើង​បាន​បង្ហាញ​អ្នក​អំពី​របៀប​ដែលវិស័យ ICT ​អាច​ជួយដល់​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ពត៌មាន​ដូច​ជា​ការ​បង្កើត​ សហព័ន្ធ​ ICT ។ នៅលើក​នេះ ​យើង​ពិនិត្យ​មើល​អំពី​របៀប​ដែល ICT អាច​មាន​ផល​ប៉ះ​ពាល់​ជា​វិ​ជ្ជ​មាន​ដល់កម្មករនៅក្នុងប្រទេស​កម្ពុជា​និង​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ចាប់ផ្តើមនៅទីនោះ​បាន។

គំនិតផ្តួ​ច​ផ្តើ​មនេះ​ត្រូវបានបង្កើតឡើងដោយ​ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដែលបានប្រើ​ប្រាស់​ប្រព័ន្ធ​ឆ្លើយតបជាសំឡេងតាមបែបអន្តរកម្ម​ (IVR​) ដើម្បីសាក​សួរ​អ្នក​ហៅ​ចូល​ពីបញ្ហា​សុខភាព​ ប្រាក់​ឈ្នួល​ ផលប្រយោ​ជ​ន៍​ ​និង​ លក្ខខណ្ឌ​នៅកន្លែង​ធ្វើការរបស់​ពួក​គេ​។ដោយបានដាក់ចំណង​ជើង​ថា ​  Kamako Chhnoeum  (មានន័យ​ថា “កម្មករ​ឆ្នើម​” នៅ​ក្នុង​ភាសា​ខ្មែរ​) វា​ត្រូវ​បានធ្វើឡើង​នៅ​ក្នុង​ទ្រង់ទ្រាយ​ជាសំណួរ​និង​ផ្តោ​ត​ទៅ​លើ​ច្បាប់​ការងារ​។ នេះ​អាច​ជួយ​ឱ្យ​ពួក​គេ​ដើម្បី​បង្កើន​ចំ​នេះ​ដឹង​របស់​ពួក​គេ​អំពីសិទ្ធិ​ការងារ​ សុវត្ថិភាព​ការងារ​ និង​សុខភាព​ផ្ទាល់​ខ្លួន​។

វា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​កញ្ញាកាល​ពី​ឆ្នាំ​មុន ​និង​បាន​ទទួលការហៅចូល​ច្រើន​ជាង​ 50.000ដង រហូតមកដល់ពេលនេះ​។ ការ​លើក​ទឹក​ចិត្ត​ត្រូវ​បាន​ផ្ដល់​ជូន​ដើម្បីជា​ការលើក​ទឹក​ចិត្ត​បន្ថែម​ដល់ពលករ​ទាំង​នោះចំពោះ​ការ​ហៅ​ទៅកាន់​លេខទូរស័ព្ទ​​ដោយ​ឥត​គិត​ថ្លៃ​​។ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ឮ​នៅ​ពេល​ដែល​អ្នកហៅចូល:

” ជំរាបសួរ​និង​សូម​ស្វាគមន៍​មក​កាន់​កម្មករ​ឆ្នើម​ ! ការ​ហៅ​នេះ​គឺ​ឥត​គិត​ថ្លៃ​។ សូមឆ្លើយនូវ​សំណួរ​ដូច​ខាងក្រោម​នេះ​ហើយលេខ​ទូរស័ព្ទ​របស់​អ្នក​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុងឆ្នោតផ្សង​សំណាង​។ អ្នក​មិន​ចាំបាច់​ទទួល​បាន​នូវចម្លើយដ៏ត្រឹមត្រូវនោះទេ​ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​ការចាប់ឆ្នោត​ផ្សងសំណាង​នោះ​។”

វា​ជា​ប្រភេទ​នៃ​ការ​ផ្តោះ​ប្តូ​រ​ពត៌​មាន​មួយ – អ្នក​ហៅ​ចូល​ផ្តល់​ពត៌មាន​លម្អិត​អំពី​ការងារ​របស់​ពួក​គេ​ ហើយ​ជា​ការ​ត្រឡប់​មក​វិញ​ពួក​គេ​អាច​បញ្ជាក់​ពី​ការ​សង្ស័យ​ណា​មួយ​ដែល​ទាក់ទងទៅ​នឹង​ការងារ​របស់​ពួកគេ​។ ឧទាហរណ៍​ កម្មករ​រោងចក្រ​កាត់ដេរឈ្មោះ ​ស្រី​ពៅ​ បាន​ឆ្លើយ​សំណួរ​ជា​លើក​ដំបូង​មិន​បានត្រឹមត្រូវ​។ នេះ​គឺ​ដោយ​សារ​តែ​នាង​មិន​បាន​ដឹង​ថា​នាង​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ឱ្យ​មាន “ការ​ឈប់​សម្រាក​ពិសេស”​។ ជា​ការ​ពិត​ណាស់ មានការហៅចូលចំនួន 40​% នៃ​អ្នក​ហៅ​ចូល មិនបាន​ដឹង​អំពី​ការ​នេះ​ទេ​។

ដើម្បី​ទទួល​បាន​នូវ​ការ​យល់​ដឹង​បន្ថែម​ទៀត​ អ្នក​ហៅ​ចូល​ត្រូវ​បាន​គេសួរ​​ឈ្មោះ​រោង​ចក្រ​របស់​ពួក​គេ​និង​ថត​នូវសារជាសំលេង​នៅ​លើ​ប្រធានបទ​ណាមួយដែល​ពួក​គេ​ចង់បាន (វា​អាចជាសំនួរ​ មតិ​អ្នក​ប្រើ​ប្រាស់​)។ ការបញ្ចេញមតិយោបល់ទាំង​នេះ​​រួម​មាន​ “​រោង​ចក្រ​នេះ​មិន​មាន​ទឹក​ស្អាត​សម្រាប់​កម្មករ ” និង​ “អ្នកគ្រប់​គ្រងបានបង្ខំអោយកម្មករ​​ធ្វើ​ការ​ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍​”។ សរុបជា​រួមមក មានមតិចំនួន 48% ត្រូវ​បាន​គេឃើញ​ថាមានភាពអវិជ្ជមាន​។

គំនិត​ផ្តួ​ច​ផ្តើមដែល​ស្រដៀង​គ្នា​នេះដែរ​គឺ Verboice ដោយ​អង្គការ InSTEDD ។ កាល​ពី​លើកមុន​យើង​បាន​រៀបរាប់អំពី Verboice ដែលជួយ​អ្នក​ទាំងឡាយណាដែល​ធ្វើ​ការ​នៅ​ក្នុង វិស័យ​កសិកម្ម ។ វា​មាន​ឧបករណ៍ដ៏ងាយ​ស្រួល​សំរាប់​ប្រើ​ប្រាស់ជា​ច្រើន​ដែល​អនុញ្ញាត​ឱ្យ​អ្នកអាច​រចនាលើកម្មវិធី​របស់​អ្នក​តាមលំដាប់លំដោយ​​ ​។ រាល់ការ​ឆ្លើយតប​ទាំងអស់​ត្រូវ​បាន​ប្រមូល​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ​អ្នក​អាច​ចូល​ដំណើរ​ការ​តាម​រយៈ​គណនី Verboice របស់​អ្នក​។

វា​គឺ​ជា​ការ​ដ៏​អស្ចារ្យ​ណាស់ក្នុងការ​មើល​ឃើញ​វិស័យ ICT អាចជួយ​ដល់សង្គម​បានគ្រប់ស្រទាប់វណ្ណៈ​ទាំង​អស់​​ ហើយ​យើងនឹងសំលឹងមើលទៅខាងមុខ​ដើម្បីចែក​រំលែក​អំពីគំនិត​ផ្តួ​ច​ផ្តើ​ម​បែប​នេះ​ជាបន្តទៀត ​!