Twitter Access : Tweet ដោយឥតគិតថ្លៃសម្រាប់ទីផ្សារ ដែលមានការរីកចំរើន

ជា​មួយ​នឹង​ការ​ឆ្លុះ​បញ្ចាំង​ពី​គោល​បំណង​នៅ​ឆ្នាំ 2010 របស់គម្រោង Facebook Zero  Twitter នៅ​ទីនេះ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នក​មិន​ដែល​ខកខាន Tweet ណាមួយ​ផ្សេង​ទៀតឡើយ​ដោយ​សារ​តែ​មានលក្ខណៈ​ពិសេស​ជា​មូលដ្ឋាននៅលើទូរស័ព្ទ​។ វត្តមាន​នៃ ការ​ចូល​ដំណើរ​ការ​នៅក្នុង Twitter បាន​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ការ​ណែនាំ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ 2012 មក ដោយបាន​បន្ថែម​ចំនួន​នៃ​ប្រទេស ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ និង​ ដៃ​គូ​លើម៉ាកផលិតផលដែល​ស្ថិត​នៅ​ក្រោម “អត្រាសូន្យ​​” នៃខ្សែ​ក្រ​វ៉ាត់​ទិន្នន័យ​របស់​ខ្លួន​។

Photo Credits: Twitter

ប្រភពរូបភាព: Twitter

រចនា​សម្ព័ន្ធ​របស់​គម្រោង​នេះ​ពាក់​ព័ន្ធ​នឹង​ការដកចេញនូវ​ការគិតថ្លៃលើទិន្នន័យរបស់ក្រុមហ៊ុន ទូរស័ព្ទ​នៅក្នុង​រយៈពេល​កំណត់​មួយ​ (ជា​ធម្មតា​ប្រហែល​បី​ខែ​) ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់ អាច​ចូលតំនើរការទៅកាន់ វិបសាយទូរស័ព្ទរបស់ Twitter ដោយ​ឥតគិតថ្លៃ​​។ ទោះបី​ជា​យ៉ាង​ណាគំនិតនៃ ” zero ” ​នេះធ្វើ​ការ​តែ​នៅ​លើ​វិបសាយតែប៉ុននោះ​ដែល​មាន​ន័យ​ថា ​ការ​ចុច​នៅ លើ​តំណ​ភ្ជាប់ខាង​ក្រៅ​ឬ​ទាញ​យក​បំណែក​នៃ​ឯកសារមួយ​ នោះ​នឹង​មានការបញ្ជាក់អំពីការ គិតថ្លៃលើទិន្នន័យ​​។ បើ​មិន​ដូច្នេះ​ទេ​ គ្រប់ទាំង លក្ខណៈ​ពិសេសធម្មតា​របស់ Twitter (អាន​ ឆ្លើយតប​ ការពេញចិត្ត និង​ការ​រមូរដោយ​គ្មាន​ទី​បញ្ចប់​) នឹង​អាច​ប្រើ​ប្រាស់បានជា​មួយ​បទដ្ឋាន​។

ឈ្មោះដែលស្រដៀងគ្នាដូច​ជា Mobilink ​របស់ប្រទេស​ប៉ា​គី​ស្ថាន Reliance Communications របស់​ប្រទេស​ឥណ្ឌា​, Ncell របស់ប្រទេស​នេប៉ាល់​ និង Ucell របស់ Uzbek នាពេលថ្មីៗនេះត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​សេវា​នេះ ជា​ធម្មតា​ដោយ​ធ្វើការលើ​យុទ្ធនាការ​យ៉ាង​សកម្ម​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​។ ឈ្មោះដែលនៅជិត​ផ្ទះនឹងមាន​តែពីឬបីនៅ​លើ​វេ​ប​សាយ​: ក្រុមហ៊ុន Smart (ឥឡូវ​នេះមានតែ​នៅក្នុង​ប្រទេស​ហ្វីលីពីន​តែប៉ុណ្ណោះ)​​ XL Axiata (បច្ចុប្បន្ន​នេះ​មានតែនៅក្នុងប្រទេស​ឥណ្ឌូ​នេ​ស៊ី​)​ Vodafone និង Turkcell។ បច្ចុប្បន្ន​នេះប្រទេស​ម៉ាឡេស៊ី​កំពុង​តែកាន់កាប់បានចំណាត់ថ្នាក់​លេខ​បី​នៅក្នុងការ វិភាគ “ទីផ្សារដែលមានការរីកចំរើនបំផុត​” របស់ទី​ភ្នាក់​ងារ Bloomberg ឆ្នាំ 2014 ហើយ​នេះ​អាច​ត្រូវ​បានគេ​ពង្រីក​បន្ថែម​ទៀត​ដើម្បី​អោយគេអាចមើល​ឃើញ​ពីសក្តា​នុ​ពល​របស់​ប្រទេស​នេះ ​។ ពិត​ណាស់នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ឱកាស​ដ៏​ធំ​មួយ​នៅក្នុងការចូល​ដំណើរ​ការទៅកាន់ Twitter ​ដើម្បីបង្កើនចំនួនអ្នកប្រើប្រាស់។

Photo Credits: Smart

ប្រភពរូបភាព: Smart

ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​ចូល​ដំណើរ​ការ​នៅក្នុង Twitter ត្រូវបានគេមើល​ឃើញថា​ សេវាកម្ម​នេះនិងមានភាពរស់រវើកសម្រាប់​រយៈ​ពេល​ដ៏​ខ្លី​នៅ​លើទីផ្សារដែលកំពុងមានការអភិវឌ្ឍន៍​ផ្សេងៗ​គ្នាតាមដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ​ការរៀបចំ​ការ​ចំណាយ​នៅ​ពី​ក្រោយ​ក្រុម​ហ៊ុន​និងដោយក្រុមហ៊ុន Twitter ខ្លួនឯងផ្ទាល់​។ វា​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ការចូល​ដំណើរ​ការជាង​មួយ​រយ​នាក់​នៅក្នុង Twitter ​ដែលទាក់ទ​ងទៅនិងដំណើរ​ការ​សម្រាប់​ចូលទៅ​​ក្នុង​ទីផ្សារដែល​កំពុងមានការ​អភិវឌ្ឍន៍​។តំបន់​អាស៊ី​ប៉ាស៊ីហ្វិកត្រូវបានគេ​ព្យាករណ៍​ថា​មាន​កំណើន​អ្នក​ប្រើប្រាស់ជិត 40​% នៅ​ក្នុង​ចំនួ​នសរុប​នៃ​អ្នក​ប្រើ​ប្រាស់ Twitter ក្នុងឆ្នាំ 201​​8 ជាមួយនិងតួ​រ​លេខមកពី​ប្រទេស​ឥណ្ឌា​និង​ឥណ្ឌូ​នេ​ស៊ី (​ប្រទេសទាំងពីរនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឃើញមាន ការកើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​ជាង 50​% ​នៅ​ក្នុងឆ្នាំ​នេះ​) ។

នៅ​មាន​ប​ណ្តា​ញ​ជា​ច្រើន​នៃការចូល​ដំណើរ​ការទៅកាន់​ Twitter ដែលអាច​បង្កើន​ល្បឿន​ក្នុង​ការ​ទទួលយកនូវ​ពាក្យ​ទាំង​នោះ​ ​ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​រួចរាល់មកដល់​ពេល​នេះ​ត្រូវ​បាន​គេបង្កើនល្បឿនជា​ពិសេស​ជាមួយ​នឹង​ការ​អភិវឌ្ឍ​ន៍នៅ​លើ​ពិភពលោក​។ ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​ស្មា​ត​ហ្វូ​ន ​នេះ​គឺ​ជា​ការ​ប្រណាំងមួយ​សម្រាប់​អ្នក​ផ្តល់​សេវា​មាតិកា (ឧទាហរណ៍: វិបសាយ​និង​កម្មវិធី​ប​ណ្តា​ញ​សង្គម​​) ដើម្បី​ឈានទៅដល់មនុស្សដ៏ត្រឹមត្រូវនៅក្នុងពេលវេលា ដ៏ត្រឹមត្រូវជាមួយ​និងកេរ្តិ៍​ឈ្មោះ​ដ៏ល្អ។​