និន្នាការរបស់យុវវ័យ: ស្ថិតិឌីជីថលនៅ ប្រទេសកម្ពុជាឆ្នាំ 2014

នៅ​ទីនេះ​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​មាន​ទំលាប់ដ៏ល្អមួយក្នុងការបង្ហាញទិន្នន័យ ឌីជីថលដោយការ​ប្រើប្រាស់ក្រាបពត៌មានផ្ទាល់​ខ្លួន​របស់ពួក​យើង​។ យើង​បាន​ចេញ​ផ្សាយ ក្រាបពត៌មានជា​ច្រើន​នា​ពេល​កន្លង​មក (ដោយ​មាន​ការ​រចនា​ថ្មីៗ​បំផុត​របស់ពួក​យើង​ជុំវិញ ស្ថិតិ​អំពីហ្វេ​ស​ប៊ុ​ក​នៅ​ក្នុងប្រទេស​កម្ពុជា​នាឆ្នាំ 2014 និង ស្ថិតិមុនៗ​នាឆ្នាំ 2013) ហើយ យើង​មិនឃើញ​មានសញ្ញាណ​ណាមួយ​នៃ​ការ​ធ្លាក់​ចុះ​ពី​ការ​រីកចម្រើន​ខាងផ្នែកបច្ចេកវិទ្យា​នៅ ក្នុងតំបន់នា​ពេល​ខាង​មុខនេះឡើយ​​។

អ្វី​ដែល​យើង​ចង់បាន

នៅ​ក្នុង​ស្មារតី​នេះ ​យើង​បង្ហាញ​នូវតួ​លេខ​ប្រចាំឆ្នាំរបស់​យើង​ដោយបង្ហាញអំពីវត្តមាន​នៅក្នុង វិស័យឌីជីថល​របស់​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើងបានចុះស្ទង់មតិសិស្សនិស្សិតជាង 200 នាក់មកពី​សាកល​វិទ្យាល័យ​នានានៅ​ទូទាំង​រាជធានី​ភ្នំពេញ​ដោយ​បានលៃតម្រូវការស្ទង់ មតិនេះ​ដើម្បី​លើកយកមកបង្ហាញនូវការឆ្លើយតបរបស់យុវវ័យជាង 51,5​% ​ជាមួយ​និងម៉ាក ផលិត​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ តើ​អ្នកធ្លាប់​មានចំងល់ដែរឬទេ​ថា តើ​គោល​ដៅ​នៅលើ​ប​ណ្តា​ញ​ណាមួយដែលត្រូវ​បាន​ទាក់​ទាញ​អ្នកនិយមបច្ចេកវិទ្យា​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ ​? ចុះ អំពីការ​កំណត់​យុទ្ធ​សា​ស្រ្តដ៏ត្រឹមត្រូវក្នុងការ​ឆ្លើយតបជាមួយ​នឹងទម្លាប់​របស់យុវវ័យ​នៅលើប​ណ្តា​ញ​សង្គមវិញយ៉ាងម៉េចដែរ ​? យើង​បាន​ពាំនាំនូវអ្វីទាំង​អស់​នេះ (និងមានអ្វីជា​ច្រើន​ទៀត​!​) ចូល​ទៅ​ក្នុង​បញ្ជី​ក្រាហ្វិកមួយ ដោយបានរៀបរាប់​អំពីចំនេះ​ដឹង​ដ៏​មាន​ប្រយោជន៍ដើម្បី​បង្ហាញ​អ្នក​ពី​អ្វី​ដែល​ពិត​ជា​ “មានទំនោរ​” ជាមួយ​នឹង​យុវវ័យខ្មែរនាពេល​បច្ចុប្បន្ននេះ​។

អ្វី​ដែល​អ្នក​ចង់បាន

តើអ្នក​រំពឹងគិតពីអ្វី​ពី​អត្ថន័យ​នៃការផ្តល់ទិន្នន័យរបស់​យើង​? ស្វែង​រក​នូវមូល​ហេតុ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើលមួយដែលមានមនុស្សចំនួន 1,700,000 នាក់​ត្រូវ​បាន​ចូល​ទៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​គេ​ដោយគ្រាន់​តែ​សម្រាប់​ខែ​កក្កដា​ ឆ្នាំ 2014 នេះតែប៉ុននោះ ​ហើយ​ប្រៀបធៀប​វា​ជាមួយ​នឹង​ប​ណ្តា​ញប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​កំពូលៗពីរ​ផ្សេង​ទៀត​ដូចជា​ ​: YouTube និង Instagram ។ ចូរប្រើប្រាស់​និន្នាការ​ដែល​បាន​អនុវត្ត​ដោយ​ក្រុម​យុវជន​ក្នុង​ការ​បង្កើត​ការ​សន្ទនានិង​ទំនាក់ ទំនងដ៏​មានអំណោយផល​ដែល​​មាននៅលើ​អេក្រង់​​នោះ​។ យើងមានការបង្ហាញពី ចំនួននៃការ​ប្រើ​ប្រាស់​ជាមួយ​នឹង​ចម្លើយ​អំពីរបៀប​​និងមូលហេតុ​ដែលធ្វើអោយយុវវ័យមានវត្តមាននៅ​លើ​ប​ណ្តា​ញ​និងការ​​សម្រប​សម្រួលទិសដៅរបស់​ក្រុមហ៊ុន​ដើម្បី​ទាក់ទាញ​និង​បំពេញ​តាមតំរូវការ​របស់មនុស្សនៅជំនាន់​នេះ​។ តើ​មាន​អ្វី​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយមិន​ត្រូវការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​យើង​មាន​ស្ថិតិ​ដើម្បី​ដឹក​នាំឆ្ពោះ​ទៅរកជំហានដ៏ត្រឹមត្រូវនៅ​លើ​ផ្លូវ​ឌីជីថល​នេះ។

ដើម្បី​ទាញ​យក​គុណ​ប្រយោជន៍​ពីក្រាបពត៌មានដ៏ពេញលេញនេះ ​ចំពោះអ្នក​ដែល​ចាប់​អារម្មណ៍​សូមចូលទៅកាន់ ទំព័រ​ជា​ផ្លូវ​ការ​​របស់​យើងនៅ​ទី​នេះ ដើម្បី​បំពេញ​សំណុំ​បែបបទ​ខ្លី​មួយ​ជា​មួយ​នឹង​ព័ត៌មាន​ទំនាក់ទំនង​អោយបានត្រឹមត្រូវ​។ រាល់ព័ត៌មាន​ទាំងអស់​ដែលទទួល​បាន​នឹង​ត្រូវ​​បានរក្សា​ជា​សម្ងាត់​ ហើយក្រាបពត៌មាននឹង​ត្រូវ​បាន​ផ្តល់ដោយដាច់ដោយ​ឡែក​ដោយ​យោងទៅ​តាម​ព​ត៌​មាន​​ទំនាក់ទំនង​និង​បញ្ជូនតាមរយៈអ៊ីម៉េលសម្រាប់​ការ​ប្រើប្រាស់​ប្រាស់​ជា​បន្ត​បន្ទាប់​។ (តើអ្នកចង់ទទួល​បាន​នូវទូរលេខថ្មីៗបំផុត​អំពីសង្គម​​សម្រាប់​ការ​ប្រមូល​ផ្ទាល់​ខ្លួន​របស់​អ្នក​ឬទេ​? សូមនិយាយ​អំពី​​របៀប​នៃ​ការរស់នៅ​ក្នុងសង្គម)។

ចូរ​ចាប់​ផ្តើ​ម​ជាមួយនឹង​ការលើកឡើងដ៏ខ្លីមួយរបស់ពូកយើ​ងដូចខាងក្រោម:

Infographic Credits: Geeks In Cambodia

ប្រភពក្រាបពត៌មាន: Geeks In Cambodia

Note : After we received a high number of requests to access our infographic, we have deactivated our lander page and have decided to publish the full infographic on Geeks in Cambodia in an upcoming article. Stay tuned !