អង្គការតម្លាភាពអន្តរជាតិកម្ពុជានិងធ្វើសិក្ខាសាលាមួយអំពី Bribespot

Bribespot គឺ​ជា​ឧបករណ៍​រាយការណ៍​តាមទូរស័ព្ទ​អនាមិក​មួយអំពើ​ពុក​រលួយដែល​មាន​គោល​បំណង​​ដើម្បីដៅ​ចំណុចអំពើ​ពុក​រលួយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​ស្ថិត​នៅ​ក្រោម អង្គការ​តម្លាភាព​អន្តរជាតិ​​កម្ពុជា​ ដែល​ជា​អង្គការ​ឈាន​មុខ​គេមួយ ដែលធ្វើការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅក្នុង​តំបន់​និងការពាក់ព័ន្ធផ្សេងទៀតទៅ នឹង​បុគ្គល​និងស្ថាប័ន​ដើម្បី​លើកកម្ពស់​ការយល់ដឹងរួមគ្នាប្រកបដោយភាព​ត្រឹមត្រូវ​ តម្លាភាព ​និង ​គណនេយ្យ​ភាព​។

Photo Credits: Bribespot

ស្ថាបនិក លោក Artas Bartas / រូបថតផ្តល់ដោយ: Bribespot

នៅ​ក្នុង​តំណើរ​ចុង​ក្រោយ​បំផុត​របស់​ពួក​គេ​ ពួក​គេ​នឹង​រៀបចំសិក្ខាសាលា​ Bribespot មួយ​នៅ​ឯ​មន្ទីរអភិវឌ្ឍន៍និងច្នៃប្រឌិត​​ដើម្បី​ណែនាំ​អំពីកម្មវិធី​និង​ផ្តល់នូវការ​ប​ណ្តុះ​ប​ណ្តា​លដែល ពាក់ព័ន្ធ​។ ស្ថាបនិក លោក Artas Bartas នឹង​ត្រូវ​ដឹកនាំ​អ្នក​ចូលរួម​និងឆ្លុះបញ្ចាំងអំពីផ្នត់​គំនិត​និង​ទិសដៅ​ប្រកប​ដោយ​គុណធម៌​របស់​គាត់​។ ការ​បណ្តុះបណ្តាល​នេះ​នឹង​មាន​គន្លឹះជា​ចម្បង​នៅ​លើ​ប​ច្ចេ​ក​វិទ្យា​និងឧបករណ៍​​បច្ចេកវិទ្យា​គមនាគមន៍ និង​ជាពិសេសផ្តោត​លើការប្រើប្រាស់ កម្មវិធី Bribespot ​ប្រកបដោយភាព​ត្រឹមត្រូវ​​ ។

/ /

របៀបវារៈ​លម្អិត​មាន​ដូច​ខាង​ក្រោម​ :

ម៉ោង 8:00 – 8:45 ព្រឹក​: ​ចុះ​ឈ្មោះ​និង​ស្រស់ស្រូបអាហារសម្រន់

8:45 – 8:50 ព្រឹក ​: កិច្ចសុន្ទរកថា​ស្វាគមន៍​ដោយលោក ​Samuel Ng ​

8:50 – 8:55 ព្រឹក​ : បើក​សិក្ខាសាលា​ដោយ​លោក ស៊ុន ​ឡុ​ង

8:55 – 9:00 ព្រឹក​ : ការណែនាំពីកិច្ចប្រជុំ

9:00 – 9:30 ព្រឹក ​: សម័យប្រជុំទី1 ប្រធានបទ​មាន​ដូច​ជា​ :

របៀប​ធ្វើអោយមានសុវត្ថិភាពនៅលើ​ប​ណ្តា​ញ​ / ធ្វើការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន / ធ្វើអោយប្រជាជនមានវត្តមាននៅ​លើ​ប​ណ្តា​ញ /ការអភិវឌ្ឍន៍និងច្នៃប្រឌិត / សិទ្ធនិង​កាតព្វកិច្ច / ក្នុង​នាម​ជា​យុវជន​មួយ​រូប តើអ្វីដែល​ខ្ញុំ​អាច​ធ្វើ​បាន​សម្រាប់​ប្រទេស​របស់​ខ្ញុំ​?

ម៉ោង 9:30 – 9:35 ព្រឹក​ : សំរាក

10:10 – 10:40 ព្រឹក​ : សម័យប្រជុំទី2 (សូម​មើលប្រធាន​បទ​ខាង​លើ​)

10:05 – 10:10 ព្រឹក​ : សំរាក

10:10 – 10:40 ព្រឹក ​: សម័យប្រជុំទី3 (សូម​មើលប្រធាន​បទ​ខាង​លើ​​)

10:40 – 10:45 ព្រឹក​: សំរាក

10:45 – 11:15 ព្រឹក​ : កំណត់សំគាល់សំខាន់ៗពី​អ្នកតំណាង​វិស័យ​ពាណិជ្ជកម្ម

11:15 – 11:45 ព្រឹក​: ការណែនាំអំពី Bribespot

11:45 – 12:00 ថ្ងៃត្រង់ : កិច្ចទំនាក់ទំនង

/ /

ចំណុច​ប្រទាក់​នៃ​កម្មវិធី Bribespot គឺ​មាន​ដោយ​ផ្ទាល់​ដូច​ជា​ដំណើរ​ស្វែងរក​ការស៊ី​សំណូក​ : រាយការណ៍​តួ​លេខ​ប្រាក់​សំណូក​​និង​ព្រឹត្តិការណ៍នោះ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ហើយ​ក្រុម​នេះ​នឹង​ជួយ​​កំណត់​នូវ​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​។ ​បន្ទាប់​មកការ​ផ្តោ​ត​អារម្មណ៍​លើផ្លូវ​ច្បាប់នឹង​ត្រូវ​បាន​ដាក់​ដោយ​យោង​ទៅ​តាម​ទិសដៅ។ អ្នក​អាច​ស្វែង​យល់​បន្ថែម​អំពី Bribespot ដោយ​​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ​ ឥឡូវ​នេះ​អាច​ប្រើ​បាន​សម្រាប់​ទាំង​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone និង Android ​ឬ​ដោយ​ចូលទៅកាន់​គេ​ហ​ទំព័រ​របស់​ពួក​គេ នៅ​ទី​នេះ និង Facebook នៅ​ទីនេះ !

សិក្ខាសាលា Bribespot ជាមួយ​អង្គការ​តម្លាភាព​អន្តរជាតិ​​កម្ពុជា​គឺ​អាចចូលរួមដោយ​ឥត​គិត​ថ្លៃ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង 8 ព្រឹក​រហូតដល់ម៉ោង 12 ថ្ងៃត្រង់ ​ នៅថ្ងៃទី 27 ខែ​ឧសភា​ ឆ្នាំ 2014 នៅ​ការិយាល័យ​មន្ទីរអភិវឌ្ឍន៍​ការច្នៃប្រឌិត​។ អ្នក​អាចចុះបញ្ជីវត្តមាន​របស់​អ្នក នៅ​ទីនេះ !

មន្ទីរ​អភិវឌ្ឍន៍ការច្នៃ​ប្រឌិតមាន​ទីតាំង​ស្ថិត​នៅអគារលេខ # 296​​ ផ្លូវ 271 ​សង្កាត់​ទួល​ទំពូង 2 ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​​។ សូម​ចុច​ទីនេះ​ដើម្បី​មើល​ផែនទី​ ។​