ប្រែក្លាយរូបថតនៅលើទូរស័ព្ទ iPhone ទៅជាវីឌីអូ 3D ជាមួយនឹងកម្មវិធី Matter

វា​គឺ​ជាទិដ្ឋភាព​ទូទៅ​មួយសម្រាប់​ការថតរូបនៅលើ​ទូរស័ព្ទ iPhone ដើម្បី​ចងក្រង​ជាឯកសារ​​ប្រចាំថ្ងៃ​របស់​យើង​នោះ​ ​   ប៉ុន្តែ​មានគ្រាមួយ​នៅ​ពេល​ដែលមានការជ្រើសរើស​នៅ​លើ Instagram ដោយ​គ្រាន់​តែ​មិន​មានផល​ប៉ះ​ពាល់ទៅដល់រូបថត​របស់​អ្នកអោយបានគ្រប់ គ្រាន់នៅឡើយ។ សូមណែនាំកម្មវិធី Pixite ដែល​ជាកម្មវិធី​ថតរូប​ដែលភ្ជាប់ជា​មួយ​និងឈុត​ច្នៃ​ប្រឌិតមួយ​​ជាមួយនិងកម្មវិធី​ថតរូប​ដែលមាន​គុណភាព​ខ្ពស់ (ឧ​ទាហរណ៍: Fragment, LoryStripes និង Tangent​) ហើយនៅក្នុងការបន្ថែមចុង​ក្រោយ​បំផុត​របស់​ពួក​គេនោះគឺ​ : កម្មវិធី Matter ។

បើនិយាយអោយខ្លីទៅ កម្មវិធី Matter អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ដើម្បី​បន្ថែមឥទ្ធិពល 3D ជា​មួយ​នឹង​ស្រមោល​និង​ភាព​ឆ្លុះទៅ​ក្នុង​រូបថត​ដែល​មាន​ស្រាប់​របស់​ពួក​គេ​។ កម្មវិធីនេះក៏​មាន​លក្ខណៈ​ពិសេស​នៃការ​ផលិតវីដេអូ​មួយ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ ប្រាស់​ដើម្បី​បង្កើត​ចលនារង្វិល​ជុំ​នៃ​ម៉ូដែល 3D​ ដាក់​ទៅក្នុង​រូប​ថត​នោះ​​ !

Photo Credits: Matter

រូបភាពដើម: Matter

នៅ​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​មាន​កម្មវិធី​រុករក​រូបភាព​: “ដោយ​ឥតគិតថ្លៃ​ទាំង​អស់” សំរាប់​ការ​ប្រើ​ប្រាស់​ជាសហគមន៍ផង​ដែរ។ រូបថត​ដែលមាននៅ​ក្នុង​កម្មវិធីនេះ​គឺ​បានមកពី​​សិល្បៈ​ដើមចេញ​ពី Instagram ហើយ​អ្នក​ប្រើ​ប្រាស់ត្រូវ​បាន​គេ​តម្រូវ​អោយដាក់ឈ្មោះរបស់ម្ចាស់ដើម ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​សំភារៈ​ទាំងអស់នោះ។  កម្មវិធី Matter នេះទទួលបាន​មេដៃដើម្បី​បន្ត​ការ​អភិវឌ្ឍ​ន៏ ហើយ​ឥឡូវ​នេះ​វាបាន​បង្ហាញ​ដោយ​ខ្លួន​វា​ផ្ទាល់​នៅ​លើ App Store នៅក្នុងតំលៃ $ 1,99 ។

សូមពិនិត្យ​មើល​​សកម្មភាពនៅក្នុងកម្មវិធីដូចខាងក្រោម​​:

អ្នក​អាច​ពិនិត្យ​មើល​ការ​បង្កើត​ថ្មីដ៏ល្អ​មួយ​ចំនួន​ចេញពីកម្មវិធី Matter នេះ​ ​ដោយប្រើ​កម្មវិធី Instagram ជាមួយនិង hashtag # matter_app ។ កម្មវិធី​នេះ​​អាច​រកបាន​នៅ​លើ App Store ចាប់​តាំង​​ពី​ម្សិល​មិញមកម្លេះ។ ​ហើយ​​ខណៈ​ពេលដែលកម្មវិធីនេះ​​មិន​ទាន់មាន​គំរោង ណាមួយដើម្បី​វាយ​លុកនៅលើប្រព័ន្ធ​ប្រតិបត្តិការ Android នៅឡើយ​ បំណែក​ដែល​ទាក់ទង និង​វា​អាច​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រកភ្លើងបៃតង​មុនគេ​។