TOS Fund ជាវេទិកាដំបូងគេដែលបានរៃអង្គាសមូលនិធិសម្រាប់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា

ចាប់​តាំង​ពីឆ្នាំ 1990 មក ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​នូវកំណើនយ៉ាងឆាប់រហ័សនៃ​អង្គការ​មិនស្វែងរក​ប្រាក់​ចំណេញ (NGO​) និង​អង្គការ​សង្គម​ស៊ីវិល (CSOs​) ។ កង្វល់មួយនៅក្នុងចំនោម​កង្វល់ជាច្រើន​សម្រាប់​អង្គការសង្គម​ស៊ីវិល​ក្នុង​ស្រុក​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺការគៀងគរប្រមូល​ប្រភព​ថវិកា​ ​ដែល​ជា​ញឹកញាប់វាបាន​ប្រែក្លាយ​ទៅ​ជា​ដំណើរ​ការ​នៃប្រើប្រាស់​ពេល​វេលា ដូច​ដែល​​ម្ចាស់​ជំនួយ​និង​អ្នក​គាំទ្រ​ដែលត្រូវការជាចាំបាច់គឺ​មិន​មែន​ជា​ការ​ងាយស្រួល​ក្នុងការរកនៅក្នុង​ចំណោម​សហគមន៍​ដែលមានមូលដ្ឋាន​នៅ​ទីនេះឡើយ​។

ហេតុដូច្នេះហើយទើប អង្គការ  Action IEC, ទីភ្នាក់ងារ USAID​, បានបង្កើតគំនិតផ្តួចផ្តើម​រួម​គ្នា   ​និង​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ Alien Dev ដែល​ក្នុងភាពជាដៃគូ​ជាមួយនិង​ក្រុមហ៊ុន Cellcard បានមករួបរួមគ្នា​ដើម្បី​បើក​វេទិកាគៀងគរមូលនិធិ​មួយនៅលើទូរស័ព្ទចល័តដែលមានឈ្មោះ​ថា​  TOS Fund នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ 2015។ TOS Fund នឹង​ប្រតិបត្តិការ​ស្រដៀង​ទៅ​នឹង​វេទិកានានាដូចជា​គេហទំព័រ Kickstarter និង Indiegogo ដែរ​។ ភាព​ខុស​គ្នា​តែមួយគត់​នោះ​គឺ​ថា ​ម្ចាស់​ជំនួយ​ត្រូវប្រើប្រាស់ទឹកប្រាក់នៅលើ​ទូរស័ព្ទ​ដៃ​ដើម្បី​គាំទ្រ​ដល់​គម្រោង​នានា​ដែល​​ត្រូវ​បានគេ​រៀបចំឡើង​ដែល​អាច​រាប់ចាប់​ពី​ការ​អភិវឌ្ឍ​ន៍នៅក្នុងវិស័យបច្ចេកវិទ្យារហូតដល់យុទ្ធនាការ​សិល្បៈ​។

Alien Dev ដែល​ជា​ក្រុម​នៅ​ពី​ក្រោយ​គម្រោង​របស់​ក្ដារចុច​​ឆ្លាតវៃ​បាន​អនុវត្ត​​សាកល្បងនៅលើ​វេទិកា​នេះ​ហើយទទួលបានមូលនិធិចំនួន $7000 ចាប់​តាំងពី​ខែ​មីនា​នៅឆ្នាំនេះ​ដោយ​មានអ្នកបរិច្ចាគសរុប​ចំនួន 185 នាក់​នៅក្នុងយុទ្ធនាការ​នេះ​។ មូលហេតុ​សំខាន់​ដែលស្ថាបនិករបស់ TOS Fund រៃអង្គាសមូលនិធិនៅ​លើ​ទូរស័ព្ទ​ដៃ​ជំនួសអោយការរៃអង្គាសប្រាក់នៅ​លើ​កាត​ឥណទាន​នៅលើប​ណ្តា​ញ​អ៊ីនធើណេតនោះគឺថា ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មិន​មាន​កាត​ឥណទាន​ ហើយ​សមត្ថភាពក្នុងការ​បរិច្ចាគ​នៅតាមអន​ឡា​ញ​នៅមានដែន​កំណត់នៅឡើយ។ វា​ត្រូវ​បាន​គេ​ស​ន្ម​ត់​ផង​ដែរ​ថា​ចំនួន​ទឹកប្រាក់​តាម​ការ​បរិច្ចាគ​នេះ​នឹងមានចំនួន​តិច​​ជាង​បណ្ដា​ប្រទេស​នៅលោកខាងលិច​។ ទោះ​ជា​យ៉ាង​ណា​ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន ការ​តភ្ជាប់​នៅតាមទូរស័ព្ទ​ដៃចំនួន 24,2 លានបណ្តាញ ដោយមានចំនួន 157​% នៃ​ចំនួន​ប្រជាជនកម្ពុជា​សរុប ​។ ក្រៅពីការប្រើប្រាស់សេវា​ធើ​ណែ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា 98,67​% នៃ​ពួក​គេ​គឺមក​ពី​ទូរស័ព្ទ​ចល័ត​។ នេះ​មាន​ន័យ​ថា​សហគមន៍​កម្ពុជាភាគ​ច្រើន​​គឺ​សកម្ម​នៅ​លើ​វេទិកាឬ​កម្មវិធីនៅលើ​ទូរស័ព្ទ​ដៃ​​។

លោក Javier Sola ជានាយក​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ចង្អុលបង្ហាញ​ថា​ ទូរស័ព្ទ​ចល័ត​កាន់តែមានតម្លៃ​ថោកជាងមុននិង​កាន់តែមានភាពងាយស្រួលជាងមុន សម្រាប់​ប្រជាជន​ខ្មែរ​ដើម្បី​ចូល​ដំណើរការទៅកាន់​អ៊ីនធឺណិត​។ ដូច្នេះ​ដោយហេតុថា​ប្រជាជនកម្ពុជាដែល​មានស្មា​ត​ហ្វូ​នមានចំនួនកើនឡើង ​មូលនិធិ TOS Fund គឺត្រូវ​បាន​ផ្តោ​តជា​សំខាន់​លើ​ការ​ផ្លាស់​ប្តូ​រលើ​ការ​ពឹង​ផ្អែក​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិលនិងពី​ម្ចាស់​ជំនួយ​អន្តរជាតិ​និងងាកមករក​អ្នកដែលអាច​សម្រេច​បាន​នៅក្នុង​ទំហំតិច​តូច​នៅ​ក្នុងប្រទេសកម្ពុជា​វិញ។