មូលហេតុ 5 យ៉ាងដែលធ្វើអោយ ប្រទេសកម្ពុជាក្លាយជាទិសដៅថ្មីដ៏គួរអោយទាក់ទាញសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្ម

កន្លងមកយើងធ្លាប់បានពិភាក្សា​​អំពីសក្តា​នុ​ពលនៃ​អាជីវកម្ម​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា រួចមកហើយ ហើយការកើន​ឡើង​នៃក្រុមអ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​និង​វិនិយោគិនចូល​មក​ក្នុងប្រទេសគ្រាន់តែជាប្រផ្នូល​មួយ។ ខណៈ​ពេល​ដែល​យើងទទួល​ស្គាល់​ថាមាន​បន្ទប់​ដ៏​អស្ចារ្យ​មួយ សម្រាប់​កំណើន​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ​ទីផ្សារ​ដែលទើបនិងកើតមានឡើង​តែងតែ​ធ្វើជាអ្នករំលឹក​ពី​របៀបដែល​វា​បាន​មកដល់ទីនេះដោយរបៀបណា​ បើ​ទោះ​បី​ជា​វាមាន គុណវិបត្តិ​ខ្លះៗក៏ដោយ​។ ដោយយោងទៅតាមអត្ថបទ​វិភាគ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ យើង​បានស្រង់យក​មូលហេតុ​កំពូលៗចំនួន​ប្រាំ​​ដែលធ្វើ អោយ​ប្រទេស​កម្ពុជា​ដើរ​តួនាទី​ជា​មជ្ឈមណ្ឌល​ថ្មី​ដ៏​គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​ការ​ប​ណ្តា​ក់​ទុន​អាជីវកម្ម​។

កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​សេរី​ភាវូបនីយកម្មដ៏ល្អ​បំផុត​របស់​អាស៊ី​

នៅ​ក្នុង​លក្ខខណ្ឌ​នៃ​អាជីវកម្ម​បរទេស​ ប្រទេសកម្ពុជា​មាន​ប្រព័ន្ធ​បើក​ចំហមួយ​ក្នុង​ចំណោម​ប្រទេសដែលមានប្រព័ន្ធ​បើក​ចំហដ៏ល្អ​បំផុត​។ គោលនយោបាយ​ជាផ្លូវការបាន​ស្វាគមន៍​វិនិយោគិន​បរទេស​ទាំងអស់ ជា​ញឹកញាប់​តែងតែផ្តល់​អោយពួក​គេ​នូវសិទ្ធិ​និងព្រឹត្តិកម្ម ទាំងឡាយដូច​គ្នា​ទៅនិងក្រុមហ៊ុនក្នុង​ស្រុកដែរ​។ ការ​លើក​ទឹក​ចិត្ត​ក្នុងការ​វិនិយោគ​ជា​ច្រើន​រួម​មាន ​អត្រា​ពន្ធដារទាប​សំរាប់​ក្រុមហ៊ុន​ ពន្ធសំរាប់​ថ្ងៃ​ឈប់​សម្រាក​មានរយៈពេល​បី​ឆ្នាំ​ អត្រាបង់​រំលស់ 40​% សម្រាប់​ទ្រព្យ​សម្បត្តិ​ ការ​លើក​លែងនៃ​កាតព្វកិច្ចបង់​ពន្ធ​គយ​ និង ​ការ​ធ្វើ​មាតុភូមិ​និវត្ត​នៃ​ប្រាក់​ចំណេញ​។ ជាមួយនិងការលើក​លែងលើ​ដីធ្លី​ ​ម្ចាស់ដី​ជាជនបរទេស​អាច​បន្តរហូត ទៅដល់ 100​% សម្រាប់​ទ្រព្យ​សម្បត្តិដែល​ស្ថិតនៅ​ក្រោម​ការ​ការពារ​នៃ​កិច្ចព្រមព្រៀង​វិនិយោគ ទូលំទូលាយរបស់​អាស៊ាន (ACIA​)​។

មាន​ទី​តាំងនិង​ឱកាស​ជា​ច្រើនសម្រាប់​មនុស្ស​គ្រប់​រូប​

ដីនិង​ធន​ធាន​ធម្មជាតិរបស់​​ប្រទេស​នឹង​បន្ត​ការ​រីកចំរើន​និង​កំពុង​តែ​ពង្រីក​ទៅកាន់ភាគ​ខាង​ត្បូង​ ហើយ​យើង​បានធ្វើ​ជា​សាក្សី​ដល់​ការ​រីកចម្រើន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ន៍អចលនទ្រព្យ​និង​សំណង់នាពេលចុង​ក្រោយ​នេះ ​ដោយគ្រាន់​តែក្នុងរយៈពេល​១ឆ្នាំ​តែ​ប៉ុននោះ​។ នេះបាន​បង្កើត​ជា​ឱកាស​អាជីវកម្មមួយ​នៅ​ក្នុង​​វិស័យ​អចលន​ទ្រព្យ​និងការលក់​រាយ​ដើម្បី​ផ្គត់ផ្គង់ពីអត្រា​នៃការ​ប្រើ​ប្រាស់​ ជាមួយនិងភាពយឺតយ៉ាវ​នាពេលបន្ទាប់​ (ប៉ុន្តែ​ច្បាស់​ណាស់​) ក្នុងការទទួល​យក​ចំណែក​ដ៏​ធំ​មួយ​នៃ​​ចំនែកសេដ្ឋកិច្ច​។ ផ្គូផ្គងការ​ចំណាយទាប​លើអចលន​ទ្រព្យ​ទៅលើការ ចំណាយដ៏សមរម្យ​ដើម្បី​បង្កើតបានជា​គំនិត​ប្រាក់​ដុល្លារ​ខ្ពស់​ ហើយ​អ្នក​មានសមីការ​អាជីវកម្ម ដោយ​ខ្លួន​ឯង​មួយ​យ៉ាង​ច្បាស់​លាស់​​។

ហានិភ័យ​រូបិយប័ណ្ណ​បរទេស​គឺមានកម្រិត​មធ្យម​ដោយ​សារ​តែមាន​សេដ្ឋកិច្ចជា​ “ប្រាក់​ដុល្លារ​អាមេរិក​” ​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើងអាច​ជ្រើសរើសរវាងប្រាក់ដុល្លារ​អាមេរិក​និង​ជាប្រាក់​​រៀល​ផ្ទាល់​របស់​ប្រទេស​។ ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​ពី​​ប្រទេសមួយដែល​ខ្លាំង​បំផុត​របស់​ពិភព​លោក​មាន​ន័យ​ថា​ ការ​ផ្លាស់​ប្តូ​រ​សេដ្ឋកិច្ច​គឺ​ស្ទើរ​តែមានភាព​ឯករាជ្យពីការ​ប៉ះពាល់​ណា​មួយ​នៃការ​អភិវឌ្ឍន៍ នៅ​ក្នុង​ប្រទេស​នោះ។ ​បើ​យោង​ទៅតាម​ធនាគារ​ពិភពលោក​បានអោយដឹងថា សេដ្ឋកិច្ច​ត្រូវបាន​គេ​មើល​ឃើញ​ថាមានការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ​ដោយមានភាគរយ​ច្រើន​ជាង 8​% ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ 2004 ដល់​ឆ្នាំ 2012 ។ វា​ពិតជាជួយ​អោយប្រទេស​នេះ​​វិវត្ត​ពី​វិស័យ​កសិកម្ម​និង​ប្រាក់​ចំណេញ​ពីឧស្សាហ​កម្ម​ធុន​ស្រាល​ទៅជាការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​មួយដែលខ្ពស់​ជាង​មុន​ដែល​នាំមកនូវទាំងកម្លាំង​​និង​ស្ថេរ​ភាព​។

ទាំងវិស័យ​កសិកម្ម​និង​វិស័យ​ទេសចរណ៍​គឺ​ជា​ម៉ាស៊ីនដ៏ធំ​បំផុត​​សំរាប់កំណើន​សេដ្ឋកិច្ច​

ឱកាសទាំងឡាយ​សម្រាប់​វិស័យ​ទាំង​ពីរនេះ ​ជា​ពិសេស​នាពេលចុង​ក្រោយ​នេះ​គឺ​គ្មាន​ទី​បញ្ចប់​។ អត្ថបទ​មួយពី Focus Asean ដែលបានស្រាវជ្រាវ​ពីចំនួន​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​ចិន​​ចាប់ពី​ខែ​មករារហូត​ដល់​ខែ​មេសា​ឆ្នាំ 2013 ហើយ​បាន​រក​ឃើញ​ថា ​ចំនួននេះ​បាន​កើន​ឡើង​ជិតដល់ 60​% បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2012 ។ លើស​ពី​នេះទៅ​ទៀត ​មានអ្នកចាប់​ផ្តើ​មអាជីវកម្មជាច្រើន​កំពុងតែសម្លឹង​មើល​មកលើតំបន់​នេះ ​ហើយ​យើង​សង្ឃឹម​ថា​គ្រប់ឈ្មោះ ថ្មីៗទាំងអស់​​នឹង​បន្ថែម​ទៅក្នុងបញ្ជីកម្មវិធី​ទូរស័ព្ទ​ដៃសំរាប់អ្នកធ្វើ​ដំណើររបស់​យើងនាពេល អនាគត !

មនុស្ស​គ្រប់​រូប​ចង់​បានចំនែក​នៃ “ការរីក​ចម្រើន​” ​មួយ​

ហេតុ​អ្វី​បាន​ជា​អង្គុយចុះ​ហើយ​មើល​ការ​រីកចំរើនរបស់​ប្រទេស​ដូចជានៅជិតកន្លែងកើតហេតុ? ចូរមក​ជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាពដែល​កំពុងតែមានការ​រីក​ចម្រើន​និង​ដៅ​ទង់​របស់​អ្នក​ដែល​វា​រាប់បញ្ចូល​។ ធនធាន​សម្រាប់​អ្នកចាប់​ផ្ដើមអាជីវកម្ម​និង​ក្រុម​ហ៊ុន​ត្រឹមតែកើនឡើង​នូវចំនួនតែ​ប៉ុននោះ ហើយ​យើង​តែង​តែ​បង្ហាញនូវ​សកម្មភាពដ៏​គួរ​ឱ្យ​រំភើប​​ជា​ច្រើន​ដែល​យើង​សង្ឃឹម​ថា​នឹង​ផ្សព្វផ្សាយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍ជា​រួមមួយ​។ អង្គការ​អ​ន្ដ​រ​ជាតិ​ជា​ច្រើន​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​មកកម្ពុជា​ ហើយ​យើង​តែង​តែ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​មុខ​មាត់​ថ្មីដែលធ្វើ​អោយមាន​ការ​ផ្លាស់​ប្តូ​រកើត​ឡើង​។

ប្រសិនបើអ្នកកំពុងសម្លឹងរកមើលក្នុងការធ្វើជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជានោះ យើងរីករាយក្នុងការទទួលដំណឹងពីអ្នក ! ដោយមានអានុភាពដ៏អស្ចារ្យពីបទ ពិសោធន៍របស់យើងជាមួយនឹងអ្នកចាប់ផ្ដើមអាជីវកម្មថ្មីៗនិងជាមួយបុគ្គលនៅក្នុងការបណ្តាក់ទុនរបស់ពួកគេ យើងតែងតែមានការរំភើបចិត្តក្នុងការជួបជាមួយនិងការរីកចំរើនរបស់ប្រទេស នាពេលខាងមុខ។ សូមទាក់ទងមកកាន់យើងដើម្បីចាប់ផ្តើមដំណើររបស់អ្នកជាមួយយើងនៅ ក្នុងប្រទេសកម្ពុជា !

ប្រភពអត្ថបទ​: http://www.bangkokpost.com/business/news/413161/booming-cambodia-beckons-investors