សង្គ្រាម Tablet : iPad Air 2 ជាមួយនិង Samsung Galaxy Tab S 10.5

ក្រុមហ៊ុន Apple ជាមួយនឹង ក្រុមហ៊ុន Samsung បានកំពុងតែនឹងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងអស់រយៈពេលយ៉ាងយូរ ហើយឥឡូវនេះវាជាពេលវេលាដើម្បីពិនិត្យឡើងវិញនូវកំពូល Tablet របស់ពួកគេនិងមើលថាតើឧបករណ៍ទាំងពីរមួយណាដែលលេចធ្លោជាងគេ !

iPad Air 2 vs Samsung Galaxy Tab S 10.5

រូបរាងរបស់ iPad Air 2 ធ្វើពីលោហធាតុ​ដ៏​រឹង​មាំ​ដែលបាន​បង្ហាញ​ឱ្យ​ឃើញយ៉ាង​ច្បាស់​ថា ​មើល​ទៅមិន​ត្រឹម​តែ​​គួរ​ឱ្យ​ទាក់ទាញតែប៉ុននោះ​ទេ​ ប៉ុន្តែ​ធ្វើអោយយើងមាន​អារម្មណ៍​ថា​វាមានភាពរឹង​មាំនិងប្រើ​ប្រាស់​បាន​យូរ​ជាង​ Samsung Galaxy Tab S 10.5 ​ដែលស្រោបដោយប្លា​ស្ទិ​ចទៅទៀត​ ​​។ លើស​ពី​នេះ​ទៅទៀត ​សមត្ថភាព​ក្នុង​ការ​ផ្ទុកឯកសារ​ខាងក្នុង​របស់​ iPad Air 2 ក៏បាន​យកឈ្នះ​ Galaxy Tab ផងដែរ ដែលមានទំហំផ្ទុកឯកសារជាអតិបរមារចំនួន 32GB តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​អាច​បន្ថែម​រហូត​ដល់​ទៅ 128GB នៅ​លើ​​ Samsung Tablet របស់​អ្នក​ជាមួយ​កាតខាង​ក្រៅ​ប្រភេទ SD ​។ Tablet ​ទាំង​ពីរ​ប្រាកដ​ជា​មាន​គុណសម្បត្តិ​ជា​ច្រើន​របស់​ពួក​គេ​ផ្ទាល់​ហើយ​វា​អាស្រ័យ​ទៅ​លើ​​មុខងារ​សំខាន់​ដែល​អ្នក​ត្រូវការ​នៅ​លើ​ Tablet ​របស់​អ្នក​។

ប្រសិន​បើ​អ្នក​ចង់​ប្រើ​ប្រាស់ Tablet ដែលប្រកបដោយភាពងាយស្រួលជា​មួយ​នឹង​ផ្ទៃបង្ហាញដ៏ស្រស់ស្អាត​នោះ iPad Air 2 គឺ​ពិត​ជា​អ្វី​ដែល​អ្នក​ត្រូវការ​។ ហើយ​ជា​ទូទៅ​ប្រសិន​បើ​អ្នក​ចូលចិត្ត​ឧបករណ៍​ Android និង​ចូលចិត្ត​ឧបករណ៍ Tablet ដែល​មាន​ថាមពលថ្មប្រើប្រាស់បានយូរនោះ​ Samsung Galaxy Tab S 10.5 គឺពិតជា​ជំរើសល្អសំរាប់អ្នក ​!