The Love Bug ជាប្រព័ន្ធណាត់ជួបតាមទូរស័ព្ទចល័តនៅក្នុងតំបន់អាស៊ីអាគេ្នហ៍

ការណាត់ជួប​បាន​ផ្លាស់​ប្តូ​រ​ពី​ទម្លាប់ “សុំជួបគ្នាពីសាកាហ្វេ​មួយពែង​!​”​។ ប្រហែល​ជា​នេះ​គឺ​ជា​រឿង​ដ៏​ល្អ​ដូច​ដែល​វាកាត់បន្ថយពេលវេលា​ជួបគ្នាផ្ទាល់ជាមួយ​នរណា​ម្នាក់​ហើយ​បន្ទាប់​មក​សម្រេច​ចិត្ត​ថា​តើ​អ្នកចូលចិត្តពួក​គេដែរឬអត់​។ ប៉ុន្តែ​អ្នក​ក៏​ប្រហែល​ជា​ខាកខាន​ក្នុងការអស្ចារ្យ​មួយចំនួនជាមួយនិងការណាត់ជួបតាមទូរស័ព្ទ​​ចល័ត​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ វា​ត្រូវ​បាន​ធ្វើ​ឱ្យ​មានរលក​នៅ​ជុំវិញ​ពិភពលោក​។

ពី​ប​ណ្តា​ញ​អ៊ីនធឺណិតទៅ​កាន់ទូរស័ព្ទ

នេះ​បើ​យោងទៅ​តាម Pewinternet.com កន្លែង​ណាត់​ជួប​តាម​អន​ឡា​ញ​ត្រូវ​បាន​កើនឡើងកាន់តែ​ខ្លាំង “បន្ថែម​ដោយ​កម្មវិធី​ទូរស័ព្ទដៃ​ដែល​បាន​មក​ពី​អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ពី​ការរក​មើល​ទម្រង់​ក្នុង​ការ​រៀបចំ​ណា​ត់ជួបជាក់ស្តែងពី​​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​” ។ ការ​នេះគួរ​តែ​មិន​មិន​មាន​ភាព​ភ្ញាក់​ផ្អើលទេ​ ដោយចាត់ទុកថាទូរស័ព្ទ​ដៃ​គឺ​ជា​ការ​ងាយ​ស្រួល​បន្ថែម​ទៀតនោះ។

ជាអ្នក​លេង​ម្នាក់​ដ៏​ធំ​បំផុត

…នៅ​ក្នុង​ពិភព​នៃ​ការ​ណាត់​ជួប​តាម​ទូរស័ព្ទ​នោះគឺ​ Tinder ។ ជាកម្មវិធី​មួយ​ដែល​បាន​ទទួល​ការ​រិះ​គន់ជាច្រើន​ ប៉ុន្តែ​គឺ​ជា​ផល​ចំណេញ​ដ៏មិន​គួរ​ឱ្យ​ជឿ​ដោយចំណាប់​អារម្មណ៍​ពីសាធារណៈ​ជន​ទូទៅ​​។ កម្មវិធីនេះត្រូវ​បាន​ផ្គូផ្គងមនុស្សជាង 12 លាន​នាក់​នៅ​ក្នុង​តំណើរការរយៈពេល​ពីរ​ឆ្នាំ​របស់​ខ្លួន​​ ​ប៉ុន្តែក៏​មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ថា​ ពួកគេ​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​អោយមាន​ឥរិយា​បទ​មិន​ចង់បាន​នៃ​ការ​ជ្រើសរើស​នរណា​ម្នាក់​ដោយ​ផ្អែក​លើ​រូបរាង​របស់​ពួកគេ​។

នៅតំនប់អាស៊ី

ជា​ការពិត​ណាស់​ វា​គឺ​ដូចគ្នា​នៅ​ក្នុងតំបន់អាស៊ី ។​ Paktor ជាកម្មវិធី​ណាត់​ជួប​តាម​ទូរស័ព្ទមួយរបស់​សិង្ហបុរី​ ​ដែល​បាន​បើក​ដំណើរ​ការ​កាល​ពី​ខែ​មិថុនា​ឆ្នាំ 2013 ហើយបាន​បង្កើត​អ្នក​ប្រើ​ប្រាស់ជាង 120.000 នាក់​នៅ​ទីនោះ​។ វា​ធ្វើការ​នៅ​លើ​មូលដ្ឋាន​ស្រដៀង​គ្នា​ទៅនិង Tinder​ ដែរ ដែល​ជា​កន្លែង​ដែល​អ្នក “ចូលចិត្ត​” អ្នក​ណា​ម្នាក់​ដោយ​ផ្អែក​លើ​ទម្រង់​របស់​ពួកគេ ​ហើយ​មាន​តែ​ការចូល​គ្នា​ទៅវិញទៅមក​នឹង​បង្ហាញ​គ្នា​​ទៅវិញទៅមក​។ ការ​អង្កេត​មួយដោយ​ទីភ្នាក់ងារ​ណាត់​ជួប​របស់​អាស៊ី​ បាន​បង្ហាញ​ថា 51​% នៃ​អ្នក​ឆ្លើយ​សំណួរ​ក្នុង​តំបន់ចំនួន 788 នាក់ “ត្រូវ​បាន​ប្រើ​ប្រាស់វេទិកា​ណាត់​ជួប​តាម​អន​ឡា​ញ​ដើម្បី​ស្វែង​រក​ដៃ​គូ​ដ៏មាន​សក្តា​នុ​ពល​”។ ចំនួន​នេះ​បាន​កើនឡើង​ជិត​ទ្វេ​ដង​ពី 26​% ក្នុង​ឆ្នាំ 2009 ។ កម្មវិធី​ដូចជា Lovebyte និង Lovesprk ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ។ ពួក​គេ​មាន​គម្រោង​ណាត់ជួបសម្រាប់​អ្នក​ដើម្បី​រក្សា​មនោសញ្ចេតនា​ដ៏ស្រស់ថ្លា​។ ពួក​គេ​ទើប​តែ​បាន​ប្រកាស​ភាព​ជា​ដៃ​គូ​ដែល​នឹង​ពង្រីក​ការ​ឈាន​ទៅ​ដល់​របស់​ពួក​គេ​។ ប្រហែល​ជា​នៅ​ក្នុងការណាត់​ជួប​តាម​ទូរស័ព្ទ​នេះ​ មនុស្ស​មួយ​ចំនួន​គ្រាន់​តែ​ចង់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ដែល​អ្នក​មិន​អាច​ប្រើ​មុខមាត់​របស់ពួកគេជា​កត្តា​សម្រេច​ថា​តើ​នឹង​ត្រូវ​ចេញ​ទៅក្រៅ​​ជួបគ្នានៅ​ថ្ងៃណា​មួយ​។ នោះ​ហើយ​ជា​កន្លែង​ដែល​​កម្មវិធី Chibi ត្រូវចូល​មកដល់​។ ដោយបានបង្កើត​ឡើងក្នុង​អំឡុង​ពេល Startup Weekend Cambodia​ ក្នុង​ឆ្នាំ 2011 វា​បានផ្តល់​នូវ​ការណាត់​ជួប​តាម​ទូរស័ព្ទ​អនាមិក​ដោយការផ្ញើ​សារ​ជា​អក្សរ​ឬ​ជា​សំឡេង​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ ​ប៉ុន្តែ​មិន​បង្ហាញ​មុខ​ចំពោះ​ចំណាប់អារម្មណ៍​ដំបូងទេ​។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សំភាសន៍ជាមួយ​​និងស្ថាបនិក​ម្នាក់ លោក David Wilkie អំពី​កម្មវិធី Chibi នេះ

PICTURE TO USE

លោក Dave Wilkie ជាស្ថាបនិកម្នាក់ក្នុងចំនោមស្ថាបនិកជាច្រើនរបស់កម្មវិធី Chibi

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​​ភាព​ច្បាស់​លាស់​) // តើ​លោក​អាច​ណែនាំ​ពីខ្លួន​លោក​និង​ពន្យល់​ថាតើអ្វី​ជា​កម្មវិធី Chibi បានដែរឬទេ​? ខ្ញុំ​ឈ្មោះ ដេ​វ​ ហើយ​ខ្ញុំ​បាន​ចាប់​ផ្តើ​ម​កម្មវិធី Chibi ជាមួយ​នឹង​ភរិយា​របស់​ខ្ញុំ​នៅ​ក្នុង​ឆ្នាំ 2011 បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង Startup Weekend ។ កម្មវិធី Chibi គឺ​គ្រាន់​តែ​ជាការផ្ញើ​សារ​ជា​អក្សរ​ណាត់​ជួបគ្នាមួយ។ យើង​បានធ្វើជា​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​​ធំៗ​មួយ​ចំនួនដូច​ជា​ក្រុម​ហ៊ុន SMART​, ក្រុមហ៊ុន Beeline​, qb និង Cooltel ។ ហើយ​យើង​មាន​គំរូ​ប្រាក់​ចំណូល​ចែក​រំលែក​ជាមួយ​ពួក​គេ​។ យើង​មាន លេខកូដខ្លី ជា​មួយ​នឹង​ក្រុម​ហ៊ុន SMART ​ហើយ​ប្រសិន​បើ​អ្នក​ផ្ញើ​សារ​ទៅ​ឱ្យ​វា​ហើយ​វា​នឹង​ព្យាយាម​រក​ដៃគូ​ឬ​មិត្ត​ភក្តិអោយអ្នក​នៅ​ក្នុង​ទីតាំង​របស់​អ្នក​ដែលមានអាយុ​ស្របាលនិង​អ្នក​។ អ្នក​ក៏​អាច​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​ដូច​គ្នា​នោះ​ហើយ​វា​នឹង​ភ្ជាប់​អ្នក​ជាមួយនិងនរណា​ម្នាក់​។ តើ​មានរឿង​អ្វី​កើតឡើង​ក្នុងករណីដែល​សារ SMS នឹង​ចេញ​ទៅ​ក្រៅ​ដែលអាចរកបានមនុស្ស​ចំនួន 10 នាក់នៅ​ក្នុង​តំបន់នោះ​។ អ្នកឆ្លើយ​តបជា​លើក​ដំបូង​នឹង​ត្រូវ​បាន​នៅ​ក្នុង​ការ​ជជែក​កំសាន្ត​ជាមួយ​អ្នក​។ អ្នក​អាច​ផ្ញើ​រ​សារ​ជជែក​កំសាន្ត​ឬ​ហៅ​ទូរស័ព្ទតាម​រយៈ​នោះបាន ​ប៉ុន្តែ​លេខទូរស័ព្ទរបស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវបានបង្ខាំងទុក​និង​ត្រូវ​បាន​ការពារ​។ នៅពេលដែលអ្នកចង់​ផ្លាស់​ប្តូ​រ​លេខទូរស័ព្ទនោះ ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​តាមការជជែក​កំសាន្តផ្ទាល់ខ្លួន​។ ហេតុ​អ្វី​បាន​ជា​កម្មវិធី Chibi នេះត្រូវ​បានគេ​បង្កើត​ឡើង​? ដោយសារតែនៅក្នុង​ប្រទេស​កម្ពុជា ​យើង​បាន​ឃើញ​គម្លាត​នៅ​ក្នុង​ទីផ្សារ​ដូច​ដែលមាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​​ហៅ​ទូរស័ព្ទ​ទៅកាន់លេខណាមួយដោយ​ចៃដន្យ​ដើម្បី​ព្យាយាម​​ជួប​មនុស្ស​ថ្មី​។ យើង​បាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​អ្វី​មួយ​សំរាប់អ្នក​ប្រើ​ប្រាស់អោយកាន់តែងាយ​ស្រួល​ថែមទៀត​។ តើអ្វី​ខ្លះ​ជា​ឧបសគ្គ​ដែល​លោកបាន​ជួប​ប្រទះ​? ​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុតនោះគឺ​​ប្រហែល​ជា​ការធ្វើ​ការ​ជាមួយនិង​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងនោះ។ ពួក​គេ​ហាក់ដូចជាមានភាព​យឺត​យ៉ាវបន្តិច​ក្នុង​ការ​ឆ្លើយ​តប​និង​រចនា​សម្ព័ន្ធ​អាជីវកម្ម​របស់​យើងដែលអាស្រ័យលើ​ពួក​គេ​។ តើ​នរណា​ជាជន​គោលដៅ​របស់កម្មវិធី Chibi ​? ជាចម្បងគឺប្រជាជន​វ័យ​ក្មេង​ពី​តំបន់​ជនបទ​។ យើង​មិន​ត្រូវ​សម្លឹង​រក​មើល​ការ​ប្រកួត​ប្រជែង​ជាមួយ​សេវា​ណាត់​ជួប​ដ៏​ធំ​មួយ​ផ្សេង​ទៀត​បានទេ វា​ជា​សេវា​ដ៏​សាមញ្ញ​មួយ​ដែល​អ្នក​អាច​ប្រើ​ជាមួយ​ទូរស័ព្ទប្រភេទ​ណា​ក៏បាន​។ អ្នក​មិន​ចាំបាច់​ត្រូវមាន​ទូរស័ព្ទ​ស្មាតហ្វូននោះឡើយ​។ តើ​អ្វី​ជា​ផែនការ​នា​ពេល​អនាគត​របស់​កម្មវិធី Chibi ? ​យើង​គ្រាន់​តែទុក​វានៅក្នុងរបៀបដែលវាដំណើរការតែប៉ុននោះ​។ ​រឿង​តែ​មួយ​គត់​ដែល​យើង​កំពុង​តែមានការ​ផ្លាស់​ប្តូ​រនោះ​គឺ​តម្លៃ​ ដើម្បី​ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​តំលៃ​សមរម្យ​​។ នៅ​ពេល​បច្ចុប្បន្ននេះ ​គំរោង​តម្លៃ​របស់​យើង​គឺ​គិតក្នុង​មួយ​សារ SMS ឬ​ក្នុង​មួយ​នាទី​នៃ​ការ​ហៅ​ទូរស័ព្ទ ​ប៉ុន្តែ​យើង​នឹង​ផ្លាស់​ប្តូ​រ​វា​ទៅ​ជា​ផែន​ការ​ជា​វ​ជាប្រចាំមួយ​។ តើអ្វីជាដំបូន្មាន​របស់​លោក​សម្រាប់​ស្ថាបនិកណាដែលចង់​ចាប់​ផ្ដើមអាជីវកម្មបែបនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​? នៅ​ក្នុង​ប្រទេស​កម្ពុជា ​វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ផ្ដើមធ្វើអ្វី​មួយ​ ហើយក៏​មិនទទួល​បាន​នៅក្នុង​វិធី​របស់​អ្នក​ច្រើន​ពេក​ទេ​។ គ្រាន់​តែ​ចូល​ទៅ​ខាងមុខ​ហើយ​ធ្វើ​វា ​! បន្ទាប់​មក​ដោះស្រាយ​ពីជំហានបន្ទាប់​នូវអ្វី​ដែលអ្នក​ត្រូវការ​ផ្លាស់​ប្តូ​រ​។ // ការណាត់​ជួប​តាម​ទូរស័ព្ទ​គឺពិត​ជា​ត្រូវ​បាន​វិវត្ត​នៅគ្រប់​ទម្រង់​ទាំង​អស់ ​ហើយ​ប្រហែល​ជា​យើង​អាច​មាន​ការណាត់ជួបបែប Holographic នៅ​ពេល​អនាគត ​! តើ​នរណា​ដឹង​ប្រាកដទៅ​ ?