ការចាប់ផ្តើមនៃក្រុមស្ត្រី Google ក្នុង វិស័យពាណិជ្ជកម្មនៅក្នុងប្រទេស កម្ពុជា

នៅ​ក្នុង​តំនើរថ្មី​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ក្នុង​សកម្មភាព​របស់​សហគមន៍​នៃ​ក្រុមពាណិជ្ជកម្ម Google (GBG​) ក្រុម  GBG Women Phnom Penh  និងក្រុម  GBG Phnom Penh នឹង​រៀបចំ​ព្រឹត្តិការណ៍ GBG Women ជាលើកដំបូងរបស់ខ្លួនដើម្បី ជំរុញវិស័យប​ច្ចេ​ក​វិទ្យា​ដោយផ្តល់នូវឱកាស​​ក្នុងភាពជា​សហគ្រិន​ និង ​ជួយអោយ​ស្ត្រី​​​ទទួល​បាន​ភាពជោគជ័យ​បន្ថែម​ទៀត​ដោយ​អានុភាពនៃ​ប្រព័ន្ធអ៊ិ​ន​ធឺ​ណិ​តចាប់ពី​ដំណាក់ កាល​ដំបូង​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​របស់​ពួក​គេ​។

GBG Women Launch 2014 Geeks In Cambodia

តើ​ GBG Women ​ជាអ្វី ​?

ក្រុមស្ត្រី Google នៅក្នុងវិស័យពាណិជ្ជកម្ម (GBG Women) គឺ​ជា​ផ្នែកដ៏សកម្មមួយនៃ ក្រុម Google ក្នុងវិស័យពាណិជ្ជកម្មប្រចាំរាជធានី​ភ្នំពេញ (GBG Phnom Penh) ​ដែល​មាន​គោល​បំណង​ដើម្បី​ជួយ​ដល់​ស្ត្រី​នៅក្នុងភាពជាសហគ្រិន ​​សរសេរ​ប្លុក​ អ្នកប្រកបអាជីវកម្មធនតូច និងមធ្យម អ្នក​ជំនាញ​ ឬ សូម្បី​តែ​​ស្រ្តីមេផ្ទះ​ ដើម្បី​អោយពួកគេចាប់​ផ្តើ​ម​ប្រើ​ប្រាស់អ៊ីនធឺណិត​និង​ប្រើប្រាស់ប​ច្ចេ​ក​វិទ្យា​នៅលើបណ្ដាញ​ដើម្បី​​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​។ ក្រុមនេះ​មិន​មែន​ជា​សហគមន៍ដែល​ដាច់​ដោយ​ឡែក​ពីគ្នានោះទេ ​ប៉ុន្តែ​ជាក្រុមមនុស្ស​នៅក្នុង​ផ្នែក GBG ដែលមានឆន្ទៈអំពី​ស្ត្រី​នៅ​ក្នុង​វិស័យប​ច្ចេ​ក​វិទ្យា​។

ទស្សនៈវិស័យរបស់ពួក​គេគឺ​ការ “ប្រើ​ប្រាស់បច្ចេកវិទ្យា​សម្រាប់​អាជីវកម្មប្រកបដោយភាព​ជោគជ័យ​” ។ ពួក​គេ​សម្រេច​កិច្ចការនេះ​បាន​​​ដោយការ​បង្កើត​ព្រឹត្តិការណ៍ដែលអាចចូលរួម បានដោយសេរីដូចជា សិក្ខាសាលា​ ​សន្និសីទ​ ​ដែល​មានវាគ្មិន​ជាអ្នក​ជំនាញដើម្បី​ជួយសំរួល ដល់ដំណើរការ​នៃការ​រៀន​សូត្រ​ដោយ​​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ដើម្បី​ធ្វើអោយ​អាជីវកម្ម​របស់​អ្នកមានវត្តមាន​នៅលើ​ប​ណ្តា​ញ​ដោយការផ្សព្វ​ផ្សាយ​លើ​ប​ណ្តា​ញអ៊ីនធឺណេត​ ការជំរុញទីផ្សារ​នៅលើប​ណ្តា​ញ​សង្គម​និង​មានអ្វីជាច្រើនផ្សេង​ទៀត​។

កញ្ញា សុខស៊ីគាងជាស្ត្រីម្នាក់​ដែល​បានខិតខំ​ប្រឹងប្រែងធ្វើ​ការ​ដើម្បី​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​សកម្មភាព​សហគមន៍ GBG រាជធានី​ភ្នំពេញ​​ ហើយបច្ចុប្បន្ននេះកញ្ញាជា​ប្រធាន GBG Women ប្រចាំរាជធានី​ភ្នំពេញផងដែរ ​។

ព័ត៌មានអំពី​ព្រឹត្តិការណ៍

ព្រឹត្តិការណ៍ GBG Women នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 31 ខែ​ឧសភា ​ឆ្នាំ 2014 នៅវេលា​​ម៉ោង 8:00 ព្រឹក​រហូតដល់​ម៉ោង 12:00 ថ្ងៃត្រង់​នៅ មន្ទីរអភិវឌ្ឍន៍ការច្នៃប្រឌិត​  ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ស្វែងយល់​បន្ថែម​ពី​របៀប​វារៈ​ដូច​ខាង​ក្រោម​នេះ​:

/ /

8:00ព្រឹក​ – 8:30ព្រឹក​ : ​ការ​ចុះ​ឈ្មោះនិងទំនាក់ទំនង

8:30ព្រឹក​ – 8​:45ព្រឹក​: កិច្ច​ស្វា​គម​ន៏​និង​ការណែនាំអំពីព្រឹត្តិការណ៍ GBG Women ដោយ​អ្នកដឹក​នាំកម្មវិធី

8:45ព្រឹក ​- 9​: 45ព្រឹក ​: កំណត់សម្គាល់ពីវាគ្មិន (15នាទី​)​

- វាគ្មិន​ទី 1​: កញ្ញា ​សាន វណ្ណារី ប្រធានបទ​: “សហគ្រិន​ស្ត្រី​ខាងផ្នែកម៉ូត​សំលៀកបំពាក់និង​សិប្បកម្ម​នៅ​ក្នុង​សហគ្រាស​សង្គម​​ប្រទេស​កម្ពុជា»​។

- វាគ្មិន​ទី 2​: Ms.Stella Jezebelle ប្រធានបទ​: “ស្វែងរក​អតិថិជន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​”

- វាគ្មិន​ទី 3​: កញ្ញា​ រិទ្ធ ចន្ថារ័ត្ន ប្រធានបទ​: “​ការងារ​ស្ត្រី​នៅ​ក្នុងវិស័យប​ច្ចេ​ក​វិទ្យា​នៅលើបណ្ដាញអ៊ីនធឺណេត​”

- វាគ្មិន​ទី 4​: អ្នកស្រី​ មិត្ត ​លក្ខណា​ ប្រធានបទ​: “ការប​ណ្តា​ក់​ទុន​អាជីវកម្ម​ថ្មី​នៅប្រទេស​កម្ពុជា​”

9:45​ព្រឹក ​- 10​:00ព្រឹក​ : សម្រាក​ពិសាកាហ្វេ

10:00ព្រឹក​ – 10​:15ព្រឹក​ : ការ​លេង​ល្បែងកំសាន្ត

10:15ព្រឹក – 11​:00ព្រឹក​ : ការ​ពិភាក្សាជា​ក្រុម​​អំពី ពាណិជ្ជកម្ម​ជា​មួយ​នឹង​ប​ច្ចេ​ក​វិទ្យា​ពីបណ្តា​សហគ្រិន​ក្នុង​ស្រុក​ដែល​មាន​បទ​ពិសោធន៍​។

11:00ព្រឹក​ – 12​:00ថ្ងៃត្រង់ ​: បទ​បង្ហាញ​ពី​អ្នក​បច្ចេកទេសបច្ចេកវិទ្យាដែលមាន​វិជ្ជាជីវៈ​ (គោលបំណងគឺ​ដើម្បី​ជួយដល់​ស្ត្រីក្នុងការ​ធ្វើ​បទ​បង្ហាញ​អំពី​អាជីវកម្មនៅ​​លើ​ប​ណ្តា​ញរបស់​ខ្លួន) ​:

- បទបង្ហាញដោយកញ្ញា សឿ​ន ថាវរី អំពីការបង្កើត​អោយមានវត្តមាននៅ​លើ​ប​ណ្តា​ញដូចជា​ : បណ្តាញ Google ប​ណ្តា​ញ​ Youtube​ និង​គេហៈទំព័រ​ពាណិជ្ជកម្ម​។ ​

- បទបង្ហាញដោយកញ្ញា សាំង សូនីកា អំពីកិច្ចសហការ​ដោយប្រើឧបករណ៍​ដ៏​មាន​ប្រសិទ្ធិ​ភាពដូចជា​ : ​Gmail​ ប្រតិទិននៅលើ​ Google​ និង Google Drive ​ហើយភ្ជាប់​ទំនាក់ទំនងជា មួយនិង​អតិថិជន​ដោយប្រើប្រាស់ Google Plus​ និង Google Analysis

12:00ថ្ងៃត្រង់​ – 12​: 05​ ថ្ងៃត្រង់ : បិទកម្មវិធី

/ /

ព្រឹត្តិការណ៍​នេះ​គឺអាច​​ចូលរួមបានដោយ​សេរីភាព​ហើយ​​ស្វាគមន៍​ទាំង​បុរស​និង​ស្ត្រី​។ អ្នក​អាចចុះបញ្ជីវត្តមាន​របស់​អ្នក នៅ​ទីនេះ ! យើង​សង្ឃឹម​ថា​នឹងជួបអ្នក​នៅទីនោះ​ដោយក្តី សោមនស្ស​រីក​រាយ ​!