កម្មវិធីបើកសម្ពោធ តោះFUND វេទិការៃអង្គាសមូលនិធិដំបូងគេនៅកម្ពុជា

កាលពីថ្ងៃទី 30 ខែ មិថុនា កន្លងទៅនេះ TosFUND  ដែលជាវេទិការៃអង្គាសមូលនិធិដំបូងបំផុតនៅកម្ពុជាត្រូវបានបើកសម្ពោធនៅភោជនីយដ្ឋាន ខ្មែរស៊ូរិន។

TosFUND ត្រូវបានគេបង្កើតឡើងដើម្បីធ្វើអោយពិភពលោកក្លាយជាទីកន្លែងដ៏ប្រសើរជាងមុនដោយការបង្ហាញពីជំនាញនិងទេពកោសល្យរបស់កម្ពុជា។ វេទិកានេះមានគោលបំណងដើម្បីធ្វើការអភិវឌ្ឍន៍ម៉ូដែលបែបសរីរាង្គសម្រាប់ការអភិវឌ្ឍន៍ដែលដឹកនាំដោយប្រជាជននិងត្រូវបានគាំទ្រដោយសង្គមស៊ីវិល។

នៅយប់នោះត្រូវបានគេរៀបចំឡើងជាមួយនិងការសម្តែងពីសិល្បៈករវ័យក្មេងដែលត្រូវបានបញ្ចេញបទចម្រៀងដើមរបស់ពួកគេនៅលើអាល់ប៊ុម Songkites ដែលជាអាល់ប៊ុមស្វែងរកមូលនិធិ ដំបូងគេនៅកម្ពុជា។ បន្ទាប់ពីបានបើកកម្មវិធីនេះ ព្រឹត្តិការណ៍នេះត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ជាមួយនិងការធ្វើបទបង្ហាញគម្រោងស្វែងរកមូលនិធិនានានៅលើវេទិកា TosFUND។

ក្រុមមួយបានធ្វើបទបង្ហាញស្តីអំពីគម្រោងនៃយុទ្ធនាការរៃអង្គាសមូលនិធិរបស់ពួកគេ

ចាប់ពីគម្រោងរ៉ឺម៉កកង់បីប្រឆាំងអំពើពុករលួយ រហូតដល់គម្រោងក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍន៍សហគមន៍ គម្រោងទាំងនេះមានគោលបំណងដើម្បីធ្វើអោយប្រទេសកម្ពុជាមានការរីកចំរើនតាមរយៈមធ្យោបាយមួយឬមធ្យោបាយមួយផ្សេងទៀត។

ក្រុមតារាចម្រៀង និង អ្នកនិពន្ធបទចម្រៀងបានសម្តែងនៅក្នុងព្រឹត្តិការណ៍នេះ

គម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតមាន ប្លង់ក្ដារចុចខ្មែរនិយម ដែលជួយសម្រួលដល់ការវាយបញ្ចូលតួអក្សរភាសាខ្មែរអោយមានភាពងាយស្រួលនិងឆាប់រហ័ស។ ក្តារចុចនេះត្រូវបានរៀបចំទីតាំងតួអក្សរខ្មែរឡើងវិញ និងត្រូវបានដាក់តាមរបៀបដែលកន្លែងចុចប៊ូតុង “ប្តូរ” មិនត្រូវបានប្រើប្រាស់ជាញឹកញាប់។ គោលដៅរៃអង្គាសមូលនិធិសំរាប់គម្រោង ប្លង់ក្ដារចុចខ្មែរនិយមនេះគឺចំនួន $1,800 ។ ឥឡូវគម្រោងនេះបានរៃអង្គាសមូលនិធិបានចំនួន $200 នៅអំឡុងពេលនៃការចេញផ្សាយរបស់ពួកគេ។

ព្រលឹងខ្មែរ គឺជាកម្មវិធីទូរស័ព្ទមួយដែលបង្កើតឡើងដោយលោក ឌឹម ប៊ុនធឿន ជាអ្នកអភិវឌ្ឍន៍វិបសាយ និងលោក Rint Hoeuth ជាសិល្បករ។ កម្មវិធីនេះផ្តោតលើការអប់រំសាធារណជនកម្ពុជាលើបរិស្ថានតាមរយៈសាច់រឿងជាគំនូរដែលគូរដោយ Rint។ កំណែដោយឥតគិតថ្លៃនៃកម្មវិធីនេះត្រូវផ្តល់ជូននូវរឿងរ៉ាវចំនួនពាក់កណ្តាល ខណៈដែលរឿងរ៉ាវដែលនៅសេសសល់ត្រូវតែមានការរៃអង្គាសមូលនិធិដើម្បីអោយបានចេញផ្សាយ។ កម្មវិធីទូរស័ព្ទ ព្រលឹងខ្មែរ បានលើសគោលដៅមូលនិធិរបស់ខ្លួនចំនួន $600 ។

ហាងកាហ្វេផ្លាស់ប្តូរអាកាសធាតុ គឹជាគម្រោងមួយផ្សេងទៀតរបស់គម្រោង TosFUND ដែលនឹងត្រូវបង្កើតឡើងដើម្បីធ្វើអន្តរាគមន៍នៃការច្នៃប្រឌិតថ្មីដើម្បីផ្លាស់ប្តូរអាកាសធាតុ។ជាមួយនឹងសម្ភារៈអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន, ហាងកាហ្វេនេះមានគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថានជាពិសេសគឺសំរាប់យុវជន។ ហាងកាហ្វេផ្លាស់ប្តូរអាកាសធាតុនេះកំពុងតែស្វែងរកវិនិយោគិនសម្រាប់ការផ្តល់មូលនិធិរបស់ខ្លួន។

លោក Cedric Jancloes ជាសហស្ថាបនិកនៃ TosFUND, បានបកស្រាយនូវគោលបំណងសំខាន់នៃវេទិការៃអង្គាសមូលនិធិនេះរួមជាមួយនិងការរីកចំរើនរបស់ខ្លួនមកទល់ពេលនេះ។

TosFUND ទទួលបានម្ចាស់ជំនួយប្រមាណជាង 600 នាក់ និងទទួលបានវិភាគទានសរុបចំនួន $5600 ជាមួយនឹងយុទ្ធនាការ 1000 ថ្ងៃ  ដែលជិតគោលដៅរបស់ខ្លួនបីដង។ ដោយមានអ្នកចុច Like ជិត 10 ពាន់នាក់, វេទិការៃអង្គាសមូលនិធិនេះបានឈានដល់មនុស្សនៅលើហ្វេសប៊ុកជាងមួយលាននាក់។ វីដេអូរបស់ខ្លួនទទួលបានការទស្សនាជាង 550,000 ដង។

TosFUND ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Cellcard, ទីភ្នាក់ងារ USAID ធនាគារអេស៊ីលីដា និងធនាគាឯកទេសវីង។ ដៃគូរបស់ខ្លួនមានដូចជា Development Innovations, Rotati, Come togather, និង Action IEC ។

លោក Laszlo Bartas ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cellcard បានប្រៀបធៀបពីស្មារតីនៃគំនិតផ្តួចផ្តើម #KhmerWeCan របស់ក្រុមហ៊ុន Cellcard និង TosFUND ។ លោកបាននិយាយថា: “បើអ្នកជឿលើអ្វីមួយ, ហើយប្រសិនបើអ្នកមានកម្លាំងដើម្បីរក្សាលំនឹង, នោះអ្នកនឹងទទួលបានជោគជ័យ”។