បទសម្ភាសន៍ជាមួយលោក ភួយ លីហេង ស្ថាបនិកក្ដារចុចខ្មែរនិយម

ប្រសិនបើអ្នកបានវាយអក្សរនៅក្នុងភាសាខ្មែរ អ្នកអាចសង្កេតឃើញដោយខ្លួនអ្នកថា អ្នកតែងតែចុចប៊ូតុងផ្លាស់ប្តូរ (shift) ដើម្បីវាយស្ទើរតែគ្រប់ពាក្យទាំងអស់។ បន្ទាប់ពីវាយពាក្យបានមួយរយៈ នេះប្រហែលជាបានជំរុញឱ្យអ្នកវាយជាភាសាអង់គ្លេសជំនួសអោយភាសាខ្មែរវិញ។ អស់រយៈពេលជាយូរមក អ្នកប្រហែលជាបានដឹងថាគ្មាននរណាម្នាក់ត្រូវបានវាយពាក្យជាភាសាខ្មែរឡើយ ហើយវត្តមានរបស់ភាសាខ្មែរនៅក្នុងទំរង់ឌីជីថលកាន់តែសាបរលាបបន្តិចម្តងៗ។

នេះជាសេណារីយ៉ូមួយដែលបានរៀបរាប់នៅក្នុង Geeks in Cambodia ដោយលោក ភួយ លីហេង ហើយវាជាស្ថានភាពមួយដែលលោកសង្ឃឹមថានឹងមិនកើតឡើងឡើយ។

ដោយមានបំណងចង់អភិរក្សភាសាខ្មែរអោយមាននៅលើបណ្តាញអ៊ីនធឺណិតនិងនៅក្នុងទំរង់ឌីជីថល លោក លីហេង បានរចនាអក្សរនិងរៀបចំក្ដារចុចខ្មែរបច្ចុប្បន្នឡើងវិញដើម្បីធ្វើឱ្យវាងាយស្រួលក្នុងការវាយពាក្យជាភាសាខ្មែរ។

ការរៀបចំប្លង់ឡើងវិញនេះ នាំអោយមានការពិចារណាទៅលើល្បិចនៃភាសានិងការកែលម្អពីក្តារចុចយូនីកូដបច្ចុប្បន្នទៅតាមនិមិត្តសញ្ញាអក្សរខ្មែរដើម្បីបន្ស៊ីគ្នាទៅនិងភាសាអង់គ្លេស។

Geeks នៅក្នុងប្រទេសកម្ពុជា បានសម្ភាសន៍ជាមួយលោក លីហេង ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងក្តារចុចខ្មែរនិយមនេះ។

កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

តើលោកអាចពន្យល់បានទេថាតើក្តារចុចខ្មែរនិយមគឺជាអ្វី?

លីហេង: ខ្ញុំបានរៀបចំក្តារចុចខ្មែរឡើងវិញនៅក្នុងទំរង់ជាប្លង់ដោយសារតែប្លង់បច្ចុប្បន្នមិនបានសិក្សាពីភាពសាកសមចំពោះភាសាដែលជាមូលហេតុដែលមនុស្សជាច្រើនត្រូវបានចាប់ផ្តើមវាយពាក្យជាភាសាអង់គ្លេស។

សម្រាប់ខ្ញុំ ក្តារចុចនេះគឺស្ពានរវាងភាសានិងបច្ចេកវិទ្យាមួយហើយប្រសិនបើយើងមិនកែលម្អក្តារចុចទេនោះ វានឹងធ្វើអោយប៉ះពាល់ដល់ការប្រើប្រាស់ភាសា។ ប្លង់ដែលខ្ញុំធ្លាប់បានណែនាំមានពីរកម្រិត ទីមួយនោះគឺប្លង់ធម្មតា ហើយប្លង់ទីពីរត្រូវបានបំពេញដោយកូដ។ ការបន្ថែមកូដនេះត្រូវបានធ្វើឱ្យវាមានភាពងាយស្រួលក្នុងការវាយបញ្ចូលពាក្យជាភាសាខ្មែរព្រោះវាអាចប្រែប្រួលទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។

តើលោកបានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះក្នុងការបង្កើតក្តារចុចនេះ?

លីហេង: បញ្ហាប្រឈមដ៏ធំបំផុតដែលខ្ញុំគិតថាអាចនឹងមានគឺចំពោះអ្នកទាំងឡាយណាដែលទទួលយកក្តារចុចរបស់ខ្ញុំ ពីព្រោះវាបានផ្លាស់ប្តូរទំលាប់នៃការវាយអក្សររបស់ពួកគេ។ សម្រាប់អ្នកដែលស៊ាំទៅនិងក្តារចុចយូនីកូដបច្ចុប្បន្នរួចហើយ វាអាចជាបញ្ហាប្រឈមសម្រាប់ពួកគេក្នុងការផ្លាស់ប្តូរទៅកាន់ក្តារចុចរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែស្វែងរកវិធីដើម្បីបញ្ចុះបញ្ចូលពួកគេពីមូលហេតុបានជាក្តារចុចរបស់ខ្ញុំ ងាយស្រួលក្នុងការវាយពាក្យ។

បញ្ហាប្រឈមផ្សេងទៀតនោះគឺថា ខ្ញុំមិនទាន់មានការបង្ហាត់បង្ហាញដើម្បីជម្រាបដល់អ្នកប្រើបា្រស់អំពីរបៀបដើម្បីប្រើប្រាស់ក្តារចុចរបស់ខ្ញុំនៅឡើយទេ ដូច្នេះនេះគឺជាអ្វីដែលដែលខ្ញុំសង្ឃឹមថានឹងសំលឹងមើលទៅកាន់ពេលអនាគតផងដែរ។

តើលោកមើលឃើញការអភិវឌ្ឍ៍របស់ក្តារចុចនេះយ៉ាងដូចម្តេចដែរ?

លីហេង : នៅទីបំផុត នៅពេលដែលកូដនេះកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត ខ្ញុំសង្ឃឹមថានឹងអាចដំឡើងមុខងារដែលស្រដៀងគ្នាដែលអាចកែនៅលើក្តារចុចខ្មែរដោយស្វ័យប្រវត្តិដោយការជួយប្រកបពាក្យជាភាសាខ្មែរសម្រាប់អ្នកប្រើប្រាស់។

ដូចគ្នានេះផងដែរ ខ្ញុំកំពុងតែធ្វើការលើការបង្កើតក្តារចុចដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់តាមរយៈកូដរបស់វាដែលធ្វើឱ្យក្តារចុចឆ្លើយតបទៅនិងអក្សរដែលអ្នកប្រើប្រាស់បានវាយបញ្ចូល ដែលផ្តល់នូវជម្រើសផ្សេងៗគ្នាសម្រាប់អក្ខរក្រមបន្ទាប់ដើម្បីកាត់បន្ថយតម្រូវការប៊ូតុងផ្លាស់ប្តូរ។ មូលហេតុចំបងសម្រាប់ការបន្ថែមនេះគឺថា អក្ខរក្រមខ្មែរគឺជាអក្សរដែលវែងបំផុតនៅលើពិភពលោកដែលតម្រូវអោយអ្នកប្រើប្រាស់ចុចប៊ូតុងផ្លាស់ប្តូរជាច្រើនក្នុងគោលបំណងដើម្បីប្រើប្រាស់អក្សរផ្សេងៗ។

របៀបមួយទៀតដែលខ្ញុំចង់ឃើញក្តារចុចអភិវឌ្ឍន៍នោះគឺថា វាមានវត្តមាននៅលើដែសថបនៅក្នុងទម្រង់ជាជាក្តារចុចពិត។ នេះគឺពិតជានឹងអាចកើតមានឡើងឆាប់ៗព្រោះខ្ញុំបានទាក់ទងរោងចក្រដែលនឹងត្រូវជួយខ្ញុំដើម្បីបោះពុម្ពអក្សរផ្សេងៗនៅលើក្តារចុចរួចទៅហើយ។ ទោះបីជាយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះ ក្តារចុចគឺអាចប្រើប្រាស់បាននៅក្នុងទំរង់ជាឌីជីថលសម្រាប់ទាំង Mac និងកុំព្យូទ័រ Windows ។

តើអ្វីជាក្តីសង្ឃឹមរបស់លោកសម្រាប់ក្ដារចុចខ្មែរនិយមនេះ?

លីហេង : ក្តីសង្ឃឹមរបស់ខ្ញុំនោះគឺថា តាមរយៈការប្រើប្រាស់ក្តារចុច នៅពេលដែលអ្នកប្រើប្រាស់យល់ពីកូដរបស់វានិងពីរបៀបប្រើប្រាស់វា នោះមនុស្សម្នានឹងមានការពេញចិត្តកាន់តែច្រើនអំពីលក្ខណៈពិសេសតែមួយគត់នៃភាសាខ្មែរនិងរបៀបដែលវាដំណើរការ។

ដោយធ្វើឱ្យការវាយបញ្ចូលពាក្យកាន់តែមានភាពងាយស្រួល ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចវាយអក្សរខ្មែរបានលឿនជាងអង់គ្លេសដោយសារតែក្តាចុចនេះត្រូវបានកែសម្រួលសម្រាប់ភាសាជាតិរបស់យើង ដូច្នេះវាគួរតែមានភាពងាយស្រួលសម្រាប់ពួកយើងក្នុងការប្រើប្រាស់ផងដែរ។

តើលោកមានដំបូន្មានអ្វីខ្លះសម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មី?

លីហេង: អ្នកដឹងទេសម្រាប់ខ្ញុំ ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំហាក់បីដូចជាដើរកាត់តាមព្រៃមួយដោយមិនដឹងថាអ្វីនៅខាងមុខ ប៉ុន្តែបានខ្ញុំរំលឹកខ្លួនខ្ញុំថាមានមនុស្សធ្លាប់បានឆ្លងកាត់រួចទៅហើយតាមរយៈផ្លូវនេះ ហើយនោះគឺជាផ្លូវមួយ។

ដូច្នេះខ្ញុំនឹងប្រាប់ដល់អ្នកដែលមានបំណងប្រាថ្នាចង់ក្លាយជាសហគ្រិនថា ត្រូវជឿទុកចិត្ដលើខ្លួនឯង ហើយត្រូវទុកចិត្ដលើគំនិតរបស់ពួកគេព្រោះប្រសិនបើមនុស្សគ្រប់គ្នាបាននិយាយថាវាជាការងាយស្រួលនិងជាការដែលអាចធ្វើបាននោះ គម្រោងនេះពិតជាមិនសូវល្អនោះឡើយ។ ពេលខ្លះមនុស្សម្នាអាចនឹងមើលមិនឃើញវាឡើយ ប៉ុន្តែអ្នកត្រូវតែមើលឃើញពីសក្តានុពលនៃគម្រោងរបស់អ្នក។

នៅពេលណាដែលក្តារចុចខ្មែរនិយមរបស់ លីហេង អាចប្រើប្រាស់បាន, យើងនៅ Geeks in Cambodia សង្ឃឹមយ៉ាងមុតមាំថាមនុស្សទាំងឡាយ នឹងអាចវាយអក្សរជាភាសាខ្មែរកាន់តែមានភាពងាយស្រួលបន្ថែមទៀត។

សម្រាប់ការអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជា សូមរក្សាការតាមដាននៅលើ GIC!