សារៈសំខាន់ក្នុងការនាំយកអាជីវកម្មរបស់អ្នកចូលទៅកាន់បណ្តាញ អ៊ីនធើណេត

កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍មុននេះ (ថ្ងៃទី 30 ខែ​មករា ​ឆ្នាំ 2015​) ​សម្ព័ន្ធពាណិជ្ជកម្ម​អាមេរិក​-អាស៊ាន​សំរាប់ការប្រកួតប្រជែងរបស់សហគ្រាសខ្នាតតូចនិងមធ្យម ​បាន​​ធ្វើ​សិក្ខាសាលា​មួយសម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារអោយកាន់់តែ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឯមជ្ឈមណ្ឌល​ CJCC។ ប្រធានបទមួយដ៏សំខាន់​ក្នុង​ចំណោមប្រធានបទជាច្រើននោះគឺប្រធានបទដែល​បាន​មក​ពី​ Google ​របស់​អ្នកស្រី​ Ha Truong ​ដោយផ្តោតលើ​មូលហេតុ​ដែល​អាជីវកម្ម​នៅ​ក្នុងប្រទេសកម្ពុជា​ចាំបាច់ត្រូវមាននៅលើប​ណ្តា​ញអ៊ីនធើណេត (និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​​)។

1

អ្នកស្រី​ Ha Truong ​គឺជា​អ្នក​វិភាគ​ពាណិជ្ជកម្ម​មួយ​សម្រាប់​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​និង​ជា​ផ្នែក​មួយ​នៃ​សមាជិក​ស្ថាបនិក​របស់​ក្រុមហ៊ុន Google នៅ​ក្នុង​ប្រទេស​វៀសណាម​។ កាលពីស​ប្តា​ហ៍​មុននេះ ​អ្នកស្រី​បាន​និយាយ​អំពី​របៀប​ដែលទីផ្សារ​អន​ឡា​ញ​អាចជួយ​ពង្រឹង​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នកបាន​។

នៅក្នុងសន្ទរកថានេះ អ្នកស្រីបាន​លើកឡើង​ថា​មានប្រជាជនជាង 40​% នៃ​ចំនួន​ប្រជាជនសរុប​នៅលើពិភពលោក​ត្រូវ​បាន​ភ្ជាប់​ទៅកាន់​អ៊ីនធើណេត​។ មានខ្សែ​វីដេអូដែលមានរយៈពេលជាង 100 ម៉ោង​​ត្រូវ​បាន​គេអាប់ឡូតចូលទៅ​ក្នុងគេហទំព័រ YouTube ជារៀងរាល់​នាទី​ ហើយមានអ្នកប្រើប្រាស់ជាង 1 ពាន់​លាន​នាក់​បានចូល​ទស្សនា​គេហទំព័រ YouTube ជា​រៀងរាល់​ខែ​។ បច្ចុប្បន្ន​នេះ​មានអ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធើ​ណេត​ជាង 1,4 ពាន់​លាននាក់មានវត្តមាននៅ​លើ​ប​ណ្តា​ញ​សង្គម​​។

2

នេះ​បើ​យោង​ទៅតាម​ទូរ​លេខរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ចាប់ពី​តាំងពីឆ្នាំ 2014 មកមាន​អ្នក​ប្រើ​ប្រាស់អ៊ី​ន​ធើ​ណេតចំនួន 3,8 លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នោះ​មាន​ន័យ​ថា ក្នុងចំនោម​ប្រជាជន​កម្ពុជា 4 នាក់ មាន 1 នាក់ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់បណ្តាញអ៊ីនធើណេត​។ ហេតុដូច្នេះ​ហើយ វា​ជា​ការ​សំខាន់ខ្លាំង​ណាស់​ដើម្បី​ពិចារណា​ពីបណ្តាញមួយដែល​អតិថិជន​របស់​អ្នក​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ផង​ដែរ​។

អ្នកស្រី Ha Truong បានបង្ហាញ​ពីស្ថិតិ​របស់ក្រុមហ៊ុន Google នៅ​លើការ​​ស្វែងរក​សំណួរអំពីកំណើន​តម្រូវ​ការនៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចាប់ពី​ឆ្នាំ 2007 រហូតដល់​ឆ្នាំ 2014 វា​បាន​កើន​ឡើង 47 ដង​ នោះ​មាន​ន័យ​ថាប្រជាជន​មានភាព​សកម្ម​ក្នុង​ការ​ប្រើ​ប្រាស់​ប​ណ្តា​ញ​អន​ឡា​ញ​ដើម្បី​ស្វែង​រក​ព​ត៌​មាន​និង​​បង្ហាញ​ពី​តួនាទី​មួយ​យ៉ាងសំខាន់​របស់អ៊ីន​ធើ​ណេត​​។

3

ដើម្បីអោយ​ឈាន​ទៅ​ដល់​អតិថិជន​របស់​អ្នក​នៅ​ក្នុង​តំបន់​ទាំង​នេះ​ អ្នក​ត្រូវ​គិត​អំពី​ការ​បង្កើត​ទំនាក់ទំនង​​ល្អ​ជាមួយ​ពួក​គេ​។ ជាមួយ​នឹង​ឧបករណ៍​ជា​ច្រើន​នៅ​ជុំវិញ​យើង​ វា​ពិត​ជា​មាន​ការ​លំបាក​ខ្លាំងណាស់​​ដើម្បី​ទាញយកចំនាប់អារម្មណ៍ពីអ្នកប្រើប្រាស់។

មានមធ្យោបាយមួយ​ដើម្បី​កំណត់​គោល​ដៅ​លើអតិថិជន​របស់​អ្នក​អោយមាន​ប្រសិទ្ធិ​ភាព​នោះគឺការ​សម្លឹង​មើល​ទៅ​លើនិន្នាការ​អ៊ីនធើណិត​។ អ្នកស្រី Ha Truong ​បាន​បង្ហាញ​ពីនិន្នាការដែលមានប្រភពចេញពី​ Google ​ដែលទាក់ទង​ទៅនឹង​ប្រជាជនដែល​ស្វែង​រក​អំពី​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មាន​គំរូ​យ៉ាង​ច្បាស់​លាស់មួយ​ដែល​វា​បាន​កើតឡើង​នៅ​ដើម​ឆ្នាំ​នេះ​។ ដូច្នេះ​នេះ​អាច​ជា​វិធី​មួយ​ដើម្បី​ដឹង​អំពី​របៀប​ដើម្បី​ផ្សព្វផ្សាយនិង​ពីទីកន្លែង​ដែល​ត្រូវ​ផ្សព្វផ្សាយ​សារ​របស់​អ្នក​​។

អ្នកស្រី Ha Truong ​បានលើកឡើងអំពីជំហាន​ទាំង 4 សម្រាប់​​អាជីវកម្ម​ថ្មី​របស់​អ្នក​ដើម្បីចូល​ទៅ​កាន់​ប​ណ្តា​ញអ៊ីនធើណេត​ ក្នុងនោះមានដូចជា​:

  1. បង្កើតគេហទំព័រ​មួយ (ដោយមានការបញ្ចូលពត៌មាន​ដែល​មាន​សារៈ​ប្រយោជន៍ជាទៀងទាត់​ ​ក៏​ដូច​ជា​ចំណុច​ប្រទាក់​ដែលងាយ​ស្រួល​មើលនៅលើទូរស័ព្ទចល័ត​ផងដែរ)
  2. ស្វែងរក​​អតិថិជន​គោលដៅ​និង​ទីផ្សារដ៏មាន​សក្តា​នុ​ពល
  3. ផ្សព្វផ្សាយ​គេហទំព័រ​របស់​អ្នក​ទៅ​កាន់ទស្សនិកជន​គោលដៅ​ទាំងនោះ
  4. ធ្វើការវាស់វែង​និង​បង្កើន​ប្រសិទ្ធភាពអោយបានទៀងទាត់

ចង់​ស្វែងយល់​បន្ថែម​​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មែនទេ ? សូមអានក្រាបពត៌មានរបស់​យើង នៅ​ទីនេះ និង នៅ​ទីនេះ !