ចង្វាក់នៃសុខភាព : Telehealth នៅក្នុងតំបន់អាស៊ីអាគ្នេហ៍

វិស័យសុខភាពនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មានការ​ខ្វះ​ខាត​នៅ​ក្នុង​មូលនិធិ​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធខ្លាំង​ណាស់​​។ មានប្រជាជនដែលរស់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា​ប្រទេស ​កម្ពុជា ​មីយ៉ាន់ម៉ា​ ឡាវ ​និង​ ប្រទេសជាច្រើន​ទៀត​មិន​មាន​លទ្ធភាពក្នុងការ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ដែល​មាន​គុណភាពខ្ពស់នោះទេ​។ ទោះ​បីជាយ៉ាង​ណាក៏ដោយ​ ជម្រើសដែល​ប្រកប ដោយ​ភាព​ច្នៃប្រឌិត​ចំពោះការ​ថែទាំ​សុខភាព​តាម​បែប​ប្រពៃណី​ត្រូវ​បាន​លេចចេញ​ជារូបរាងទៅតាមសម័យបច្ចេកវិទ្យា​ដ៏ជឿនលឿន​នេះ ​ហើយក៏មាន​ភស្ដុ​តាងយ៉ាង​ច្បាស់លាស់​រួច​ទៅ​ហើយនៅក្នុង​ប្រទេស​កម្ពុជា​។

ស្ថិតិនៃវិស័យ​សុខភាព​នៅ​ក្នុង​តំបន់

ក្រាហ្វិក​ខាងក្រោម​ពណ៌នា​ពី​ការ​ចំណាយ​ថែទាំ​សុខភាពនៅ​ក្នុង​មនុស្សម្នាក់ ពីប​ណ្តា​ប្រទេស​ទាំងឡាយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​:

1

* ការ​ចំណាយលើការថែទាំ​សុខភាព​សរុប​គឺ​ជា​ការ​បូក​សរុបនៃ​ការ​ចំណាយ​ផ្នែក​សុខភាព​សាធារណៈ​និង​ឯកជនដែល​ជា​សមាមាត្រ​នៃ​ចំនួន​ប្រជាជន​សរុប​។

អត្រានៅក្នុង​ប្រទេសកម្ពុជា​គឺនៅមាន​កម្រិត​ទាប​ជា​មួយ​នឹង​ជាការ​ចំណាយ​លើការថែទាំ​សុខភាព​ត្រឹមតែ 51 ដុល្លារ​​សម្រាប់មនុស្សតែម្នាក់តែប៉ុននោះ​ ​។ ប្រទេស​ម៉ាឡេស៊ី​ស្ថិតនៅក្នុងកម្រិត 410 $ ។ បើនៅ​ក្នុង​ការ​ប្រៀប​ធៀប healthhub នៅក្នុងប្រទេស​សិង្ហបុរីវិញ (មិន​បង្ហាញ​) មាន​ការ​ចំណាយ​ខ្ពស់​រហូតដល់ទៅ $2,426 ឯណោះ។

ចំពោះមន្ទីរ​ពេទ្យ​នៅ​ក្នុង​តំបន់ ​បើតាមប្រភេទ​​ខេត្តនិងស្រុកវិញ ​នេះ​ជា​របៀប​ដែល​ប្រទេស​កម្ពុជា​ដាច់ឆ្ងាយគ្នាយ៉ាងខ្លាំង​ជាមួយនិង​ប្រទេស​ថៃ​:

2

ប្រទេស​ថៃ​មាន​ទីតាំង​វេជ្ជសាស្ត្រ​ច្រើន​ជាង​ប្រទេស​កម្ពុជា​ហើយអ្វីដែលមានភាព​ខុស​គ្នា​ដ៏​ធំ​នោះត្រូវ​បាន​បង្ហាញនៅ​ក្នុង​ក្រាហ្វិក​ខាងក្រោម​ ដោយពណ៌នា​ពីចំនួន​ប៉ុស្ត៍សុខភាពនៃ​ប្រទេស​នីមួយ​​​:

3

បើមើលអោយជ្រៅពីចំនួន​បុគ្គលិក​ពេទ្យ​នៅ​ក្នុង​ប្រទេស​នេះ​ កង្វះ​ខាត​ដ៏​ច្រើនលើសលុបនេះ​មាន​ន័យថា​ ប្រជាជនមិន​ទទួល​បាន​ការ​ថែទាំ​សុខភាពដែលប្រកបដោយ​ប្រសិទ្ធិ​ភាពនោះទេ ​ដែល​នេះជា​ការ​សំខាន់​សម្រាប់​ករណី​ជា​ច្រើន​:

4

បើទោះ​បី​ជា​ប្រទេស​កម្ពុជា​មានចំនួនធ្លាក់ចុះ​​ក្រោម​មធ្យម​នៅក្នុង​តំបន់​ក៏ដោយ ក៏ផ្នែក​ដ៏​ធំ​មួយ​នៃ​តំបន់​នេះ​នៅ​តែ​បរាជ័យ​ក្នុង​ការ​សំរេចបាននូវស្តង់​ដា​កម្លាំង​ពលកម្ម​លើការថែទាំ​សុខភាពជាមូលដ្ឋាន​របស់អង្គការ​សុខភាព​ពិភពលោក ដែរ។

របៀប​ដែលបច្ចេកវិទ្យា​កំពុង​ជួយដល់វិស័យថែទាំសុខភាព

ការ​កែ​លម្អ​ការថែទាំ​សុខភាព​ត្រូវ​ចំណាយ​ថវិការអស់រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ ​ឧបករណ៍​ ។ល។ ​ហើយ​នេះ​មិន​មែនជារឿង​ធម្មតានោះទេ​។ ផ្ទុយ​ទៅ​វិញ ​សហគ្រិន​ ក្រុម​ហ៊ុន​និង​អង្គការ​ទាំង​អស់​នៅ​ក្នុងតំបន់​នេះ​កំពុងតែ​ប្រើ​ប្រាស់ ប​ច្ចេ​ក​វិទ្យា​ដូច​ជា​កម្មវិធី​ទូរស័ព្ទ​ដើម្បី​កែ​លម្អ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព ។

នេះ​ត្រូវ​បាន​គេហៅ​ថា telehealth ដោយផ្តល់​ពត៌មាន​និង​សេវាកម្ម​ទាក់ទង​ទៅនឹង​សុខភាព​តាម​រយៈ​ប​ច្ចេ​ក​វិទ្យា​ទូរគមនាគមន៍​។ ទាំង​នេះ​អាច​ជាការ​ធម្មតា​មួយដូច​ជា​ការ​ហៅ​ទៅកាន់​ឱសថការី​ក៏ដូច​ជាកម្មវិធី​ mHealth ដែលមានលក្ខណៈច្នៃប្រឌិត​ថ្មី​​។

ដោយមានវត្តមានរួច​ទៅ​ហើយ​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​កម្មវិធី​ទាំងនេះ​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​ដែល​មាន​ស្មា​ត​ហ្វូ​ន​​ដើម្បីធ្វើការ​ពិគ្រោះ​យោបល់​ជា​មួយ​វេជ្ជបណ្ឌិត​ដែល​មាន​បទ​ពិសោធន៍​ដោយ​ឥត​គិត​ថ្លៃ​បាននៅ​គ្រប់​ទី​កន្លែង​ និងគ្រប់ពេលដែល​ពួក​គេ​ចង់​បាន​។ កម្មវិធី Dokita និង Doctor Gratis គឺ​ជា​ឧទាហរណ៍​ពីរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​:

Shots

កម្មវិធី mClinica ប្រើ​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត​ដើម្បី​ភ្ជាប់ក្រុម​ហ៊ុន​ឱសថ ​ទៅ​កាន់ ​ឱសថស្ថានដែល​ធ្វើ​ឱ្យ​ការ​ថែទាំ​សុខភាព​បានល្អ​ប្រសើរ​ជាង​មុន​សម្រាប់​អ្នកជំងឺ​។ ពួកគេ​ធ្វើ​កិច្ចការ​នេះ​ដោយ​មានកម្មវិធី​ទូរស័ព្ទ​បី​ប្រភេទ​ ​: អ្នក​ផ្តល់​សេវាកម្ម អ្នកតំណាង​ពេទ្យ​ និង ​អ្នកជំងឺ​។

mClinica

អ្នក​ផ្តល់​សេវាកម្ម គឺ​ជា​កម្មវិធី​យោង​មួយ​ដែល​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែលអាច​ប្រើ​បានសម្រាប់​អ្នកជំងឺ​នៅក្នុង​ចំណុច​នៃ​ការ​ថែ​ទាំ​នេះ​។ អ្នកតំណាង​ពេទ្យ​ គឺ​ជួយ​អប់រំ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​។ អ្នក​ជម្ងឺ​ គឺពិតណាស់​ណាស់ត្រូវ​បានបំពេញបំណងសម្រាប់​អ្នក​ជំងឺ​ទាំង​អស់​។ វាបាន​បង្កើននូវ​ចំ​នេះ​ដឹង​ដល់​អ្នកជំងឺ​អំពី​ស្ថានភាព​របស់​ពួកគេ​ហើយ​អាច​ណែនាំ​ពួក​គេ​ឱ្យ​ទទួលយក​ថ្នាំ​របស់​ពួក​គេទៅតាមវេជ្ជបញ្ជា​ដើម្បីសុខភាពល្អ​ប្រសើរ​​។

ដោយបានបង្កើត​ឡើង​នៅ​ក្នុង​តំបន់ Silicon Valley នាពេលថ្មីៗនេះពួក​គេ​ទើប​តែ​បាន​ចាប់​ផ្តើ​ម​ប្រតិ​ប​ត្តិ​ការ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​និង​បាន​ទទួល​មូល​និ​ធិ​ដើម្បី​ពង្រីក​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ​ឥណ្ឌូ​នេ​ស៊ី ​និង ​ប្រទេស​វៀតណាម រួច​ទៅ​ហើយ។

TELEHEALTH នៅក្នុង​ប្រទេសកម្ពុជា

នៅ​ក្នុងប្រទេស​កម្ពុជា​ អង្គការ InSTEDD បានប្រើប្រាស់ GeoChat ដែលជាប​ច្ចេ​ក​វិទ្យាទំនាក់​ទំនង​​ក្រុមសហការ​​មួយ​​ដែលមានប្រភពកូដ​បើក​ចំហនិង​អាច​បត់​បែន​បាន​​។ វា​អនុញ្ញាតិ​ឱ្យ​នរ​ណា​ម្នាក់​ដើម្បី​ផ្ញើសារ​ ធ្វើ​របាយការណ៍ ​និង ​ទទួល​បាន​ការ​ជូន​ដំណឹង​​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេនៅក្នុងពេលវេលាជាក់ស្តែង​។

វា​ត្រូវ​បាន​ប្រើ​ដើម្បី​ចែក​រំលែក​ពត៌មាន​ពី​ប្រទេស​ជិតខាង​និង​ដើម្បី​គាំទ្រ​ដល់​ការ​ចែករំលែក​ពត៌មាន​រវាង​ស្រុកដែលកំពុង​ប្រតិ​បត្តិ​និង​មណ្ឌល​សុខភាព​។ ទាំងអស់​នេះបាន​រួម​ចំណែក​ដល់​ប្រសិទ្ធភាព​នៃការគ្រប់គ្រង​ជំងឺ​ដែលអាច​ត្រូវ​បាន​អនុវត្ត ​និង​អ្នកទាំងឡាយណា​ដែល​នៅ​តាម​តំបន់​ជន​បទ​អាច​ត្រូវ​បាន​គេប្រាប់អោយដឹង។

សមាគម​ជំងឺ​គ្រុនចាញ់ នេះក៏បាន​ប្រើប្រាស់ telehealth ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជាផងដែរ​។ វិធី​សា​ស្រ្តមួយ​ក្នុង​ចំណោម​វិធី​សា​ស្រ្ត​របស់​ពួក​គេ​នោះគឺ​ជា​ប្រព័ន្ធ​ជូន​ដំណឹង ​0 ថ្ងៃ ដោយបានផ្ញើរ SMS សម្រាប់​ករណី​ជំងឺ​គ្រុន​ចាញ់ 0 ​ថ្ងៃ ​ទៅ​ប្រាប់ដល់​មន្ត្រីនៅតាម​ស្រុក​ដើម្បី​ចាត់វិធានការ​។ ឥឡូវ​នេះ​វាបាន​គ្រប​ដ​ណ្ត​ប់ទៅកាន់​បុគ្គលិក​គ្រុនចាញ់​ក្នុងភូមិចំនួន 184 និង​មណ្ឌល​សុខភាពចំនួន 17 ដើម្បី​រាយការណ៍​អំពីករណី​ទាំង​អស់នេះ​។ ប្រព័ន្ធ​នេះ​គឺមានប្រសិទ្ធិ​ភាព​ខ្ពស់​និងមានភាព​សាមញ្ញ​​ក្នុងការប្រើប្រាស់ សូមអរគុណ​ចំពោះ​ក្រុមហ៊ុនម៉ូ​ប៊ី​តែ​ល​ដែល​បាន​ផ្តល់​នូវ​ស៊ី​ម​កាត​និងផ្តល់ជូននូវសារ SMSes ដោយឥត​គិត​ថ្លៃ​។

Telehealth គឺ​ពិត​ជាបាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និងកាន់តែបាន​ផ្តល់​ជាជំនួយ​ដល់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទីនេះ​។ វា​ជាប​ច្ចេ​ក​វិទ្យា​សារ​ជា​អក្សរ​ធម្មតា​ឬជា​​កម្មវិធី​មួយដែលធ្វើអោយវិស័យថែទាំ​សុខភាព​មានការ​ផ្លាស់​ប្តូ​រ​។