បទសម្ភាសន៍ជាមួយលោក Gary Elshaw អំពី GFN Challenge

ព្រឹត្តិការណ៍ Good For Nothing (GFN) Challenge ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​ជាង​ប្រាំមួយ​ថ្ងៃ​ចាប់ពី​ថ្ងៃទី31 ខែ​មីនា​ ឆ្នាំ2014 ហើយបាន​បញ្ចប់​ជា​មួយ​នឹង​បទ​បង្ហាញ​ចុង​ក្រោយ​នៅ​ថ្ងៃទី 6 ខែ​មេសា​ ឆ្នាំ2014។ យើងបាន​សំភាសន៍ជាមួយ​នឹងក្រុម​មួយដែលមកពី​ប្រទេសញូវែ​ល​សេ​ឡង់​ លោក Gary Elshaw  ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គម្រោងរបស់ GFN នាឆ្នាំ​នេះ​និង​ចំណាប់អារម្មណ៍​ដទៃ​ទៀត​ដែលទាក់ទងទៅនឹងទិដ្ឋភាពអាជីវកម្មរបស់​ប្រទេស​កម្ពុជា​ !

Good For Nothing Challenge Cambodia Interview Gary Elshaw

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​ភាព​ច្បាស់​លាស់​)

/ /

ជំរាបសួរ ​! តើយើង​អាច​ចាប់​ផ្តើ​ម​ជាមួយ​នឹង​ការណែនាំ​បន្តិចបន្តួចអំពីអ្នក​និងក្រុមរបស់អ្នក​ដែលទាក់ទង​ជាមួយ​នឹង Good For Nothing Challenge?

ប្រាកដ​ណាស់ ​! ខ្ញុំ​ឈ្មោះ Gary Elshaw ខ្ញុំ​ជាអតីតគ្រូបង្រៀន​ខ្សែ​ភាព​យន្ត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មានរយៈពេល​ប្រហែល​ប្រាំ​ឆ្នាំ​នៅ​ឯ​សាកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​ញូ​វែ​ល​សេ​ឡង់​។ ​បន្ទាប់​ពី​ខ្ញុំ​បាន​ឈប់ធ្វើជាគ្រូបងៀនខ្ញុំ​បាន​សម្រេចចិត្ត​ថា​ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ប​ច្ចេ​ក​វិទ្យា​​ទំនាក់​ទំនង ​ដូច្នេះ​ខ្ញុំ​បាន​ចាប់​ផ្តើ​ម​បង្កើត ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ផ្ទាល់​ខ្លួន​មួយ​។

បន្ទាប់​មក​ឱកាសល្អ​​សម្រាប់​ Good For Nothing Challenge បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន​ ហើយ​ Sarah, Dave, Danielle ​ហើយ​និងខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ធ្វើការ​រួម​គ្នា​។ លោក Dave ជា​អ្នក​អភិវឌ្ឍន៍​ហើយ​គាត់​បាន​ចូល​រួម​ក្នុង​រឿងគ្រប់ប្រភេទ​ទាំង​អស់​​ដូច​ជា​គម្រោង​ Grit Learning ​។វានិយាយអំពីការបង្កើតហ្គេម​សម្រាប់​កុមារ​ ជា​ពិសេស​គណិតវិទ្យា​។ អ្នកផ្សេងទៀតនៅក្នុង​ក្រុម​​អាចធ្វើ​អ្វី​ផ្សេងទៀតដែល​ស្រដៀង​គ្នា​ដូច​ជា​ពិនិត្យមើល​វិប​សាយ​និង​យុទ្ធ​សា​ស្រ្ត​។

Good For Nothing Challenge Cambodia

តើការ​ទទួល​ស្វាគមន៍ពី GFN Challenge នៅឆ្នាំ​នេះ​យ៉ាងដូចម្តេចដែរ ​?

ឆ្នាំ​នេះយើង​​បានមើល​ឃើញ​សកម្មភាព​គម្រោង​ចំនួន​ពីរ​លេចចេញ​ជារូបរាងក្នុងចំនោមគំរោងដើម​ចំនួនប្រាំបួន​។ តំបូង ​សា​រ៉ា និង ​ដា​នី​យ៉ែ​ល ជាអ្នករៀបចំ​ ​ដែលបានរក​ឃើញ​គម្រោង​ដ៏មាន​សក្តា​នុ​ពល​ប្រហែល​ប្រាំ​ដែល​យើង​អាចចូល​រួម​​បាន​។

សមាជិកក្រុម​ចំនួនពាក់​ក​ណ្តា​ល​ធ្វើ​ការ​នៅ​លើ​វេ​ប​សាយ​សហគ្រាស​សង្គម​ជាមួយ​នឹង​គំនិត​ដែល​ថា​គ្រប់ទាំង​សហគ្រិន​សង្គម​នៅ​រាជធានី​ភ្នំពេញ​និង​សហគ្រិនដទៃទៀត នៅក្នុងប្រទេស​កម្ពុជា​បាន​ដាក់​ធនធាន​របស់​ពួក​គេ​នៅ​នឹងកន្លែងដើម្បី​សម្រេច​បាន​នូវការសហការ​ការគ្នា​រៀន​និង​ការ​បង្រៀន​​ព័ត៌មាន​អាជីវកម្ម​។ អ្វី​គ្រប់​យ៉ាង​ត្រូវ​តែ​ធ្វើរួចរាល់​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ថ្ងៃ ​ហើយ​ជា​ញឹកញាប់​អ្នកនឹង​រៀនពី​អ្វី​ដែល​ថ្មី​ទាំង​ស្រុង​សម្រាប់​គម្រោង​នេះ​។

តើ​​គម្រោង​ដែល​អ្នក​កំពុង​តែចូលរួមនោះយ៉ាងម៉េចដែរ ​​?

បច្ចុប្បន្ន​នេះ​មាន​សាលា​រៀន​ចំនួន​ប្រាំបីស្ថិត​ក្រោម​កម្មវិធី​អប់រំអក្ខរកម្ម​នេះ​ និងជួយបង្រៀន​កុមារ​ដើម្បី​អាន​និង​សរសេរ​។ យើង​បាន​ដឹង​ថា​ពួក​គេ​កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​នៅ​លើ​ក្រដាស​ ​វា​ជា​ការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​គ្រូ​បង្រៀន​ក្នុង​ការ​បង្កើត​និងប្រើប្រាស់​មាតិកា​នោះ​។

Good For Nothing Challenge Cambodia

យើង​មាន Tablets ចំនួន 20 ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះបាន ​ប៉ុន្តែ​តើ​យើង​នឹង​អនុវត្ត​ដោយរបៀបណាទៅ​នៅ​ក្នុង​កន្លែង​ដែល​មិន​មាន​បណ្តាញ​អ៊ី​ន​ធើ​ណែត ​ម៉ាស៊ីន​បោះពុម្ព​ ​ម៉ាស៊ីន​ថត​ចំលង​និង​គ្មាន​ចរន្តអគ្គិសនីនោះ? ប្រសិន​បើ​មិនមាន​ការតភ្ជាប់អ្វីមួយនោះ​ តើ​អ្នក​អាចធ្វើ​អោយ Tablets ទាំង​អស់​នោះនិយាយ​ទៅ​កាន់​គ្នា​ដោយ​របៀប​ណា​? តើ​អ្នក​អាច​ផ្ទេរទិន្នន័យ​​និង​បញ្ជូនវា​ត្រឡប់​ទៅ​កាន់រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​តាមដាន​ដោយរបៀបណា​? ដូច្នេះ​ Dave ​ហើយនិង​ខ្ញុំ​បាន​ចំណាយ​ពេល​​សឹងតែ​ប្រាំមួយ​ថ្ងៃ​របស់​យើង​ធ្វើ​ការ​លើការដោះស្រាយ​ប្រព័ន្ធនេះ​ជា​ជាង​ចំណុច​ប្រទាក់ / ការ​រចនាហើយ​បាន​នាំមក​ជាមួយ​នូវ​ដំណោះ​ស្រាយ​ចុង​ក្រោយ​។ យើង​បាន​រៀចចំវា​ឡើង​ ដូច្នេះ​គ្រប់ Tablets ​ទាំងអស់អាចដំនើរការទៅបានតាមរយៈ router ដែលអាចចល័តបានក្នុងតំលៃ 30 ដុល្លារ។ គ្រប់គ្រូបង្រៀន​ទាំងអស់​ត្រូវ​តែ​ដោត​ឧបករណ៍ router ហើយ​ទិន្នន័យ​​អាច​ត្រូវ​បាន​ចែក​រំលែកនៅ​ក្នុង​ចំណោម​ថ្នាក់រៀននីមួយៗ​។

លើសពីនេះ​ទៅទៀត​យើង​ក៏​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​​ថ្ម​របស់ Tablets ដោយ​សារ​តែ​វាអាចផ្ទុក​ថាមពលបានតែ​បី​ទៅ​បួន​ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ថ្នាក់រៀនដែលមាន កុមារ​​ប្រមាណជា 60 នាក់​​។ ជា​ញឹកញាប់​ពួក​គេ​ត្រូវ​ធ្វើ​តេ​ស្ត​ប្រហែល 45 នាទី​ ដូច្នេះ​ជា​ញឹកញាប់​ពួក​គេ​ត្រូវតែ​រក្សាការ​សាក​ថ្ម​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​គេ​​អាច​ប្រើ​បាន​សម្រាប់​ថ្នាក់រៀន​បន្ទាប់​។ យើង​បាន​ចាប់​ផ្តើ​ម​ធ្វើ​ការនៅលើគំរូ​ក្រដាស​នៃ​ដំណោះ​ស្រាយ​របស់​យើង​ ហើយ​អ្វី​ទាំងអស់នោះសុទ្ធតែធ្វើនៅ​លើ​ក្រដាស​ ​ប៉ុន្តែ​វា​ដំណើរការ បានយ៉ាង​ល្អ​។

វា​ជាការអស្ចារ្យ​ណាស់​ដែល​អ្នកទាំងអស់គ្នាធ្វើអ្វី​បាន​ទាំង​អស់​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ថ្ងៃ​។ តើ​វាជាការ​ជ​ម្រុ​ញទឹកចិត្ត​ពីខ្លួនអ្នក​ផ្ទាល់ទេ ​?

វា​ពិត​ជា​អាច​សំរេចបាននៅ​ក្នុង​រយៈពេល​ប្រាំមួយ​ថ្ងៃ ​ហើយ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ដ៏​ល្អអំពី​គម្រោង GFN ។ ជា​ញឹកញាប់អ្នក​តែងតែ​​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ខ្លួនអ្នក​ដើម្បី​ធ្វើ​ឱ្យ​អ្វីមួយ​កើតមាន​ឡើង ​ហើយ​នៅ​ពេល​ដែល​អ្នក​គិត​ត្រលប់ជាមួយ​នឹង​បទដ្ឋាន​នៃ​គម្រោង​បច្ចេ​ក​វិ​ទ្យា​​សម្រាប់​រយៈពេលជាច្រើនខែ… វា​ធ្វើ​អោយអ្នកជក់ចិត្ត។ ខ្ញុំ​ចង់​ធ្វើ​ច្រើន​ជាង​នេះ​ហើយ​ខ្ញុំ​មិន​ចង់​ទៅ​ផ្ទះ​វិញទេ​។ ខ្ញុំ​ចង់​នៅ​ទី​នេះ​និង​រក្សា​ការ​ប្រកួត​ប្រជែង ​!

តើ​អ្នក​មើល​ឃើញ​ខ្លួន​ឯង​នៅកន្លែង​ណា​​ជាមួយ​នឹង​គម្រោង​នេះ​នា​ពេល​អនាគត?

Dave ហើយនិង​ខ្ញុំ​គ្រាន់​តែ​ចង់អោយ​គំរូ​មួយ​នេះ​ក្លាយជាអ្វី​ដែល​ចាំបាច់​​យ៉ាង​ពិត​ប្រាកដ​។ យ៉ាងណាក៏​ដោយ​ក៏យើង​បាន​បង្កើត​វានៅ​ក្នុង​រាជធានី​ភ្នំពេញ​ យើង​ចង់បន្សល់ ទុកនូវកំណត់ត្រាមួយ​ដ៏​ល្អ​សម្រាប់​អ្នក​អភិវឌ្ឍន៍​នា​ពេល​អនាគត​ដើម្បី​ឱ្យ​ពួក​គេ​ដឹង​ពីតម្រូវ​ការ​និងអ្វីដែលត្រូវធ្វើនៅ​ជុំវិញ​តំបន់​នេះ​។

រឿង​មួយដ៏​គួរ​ឱ្យ​រំភើប​អំពី​គម្រោង​នេះ​គឺ​ថា​ វា​អាច​​ធ្វើ​ទៅបាននៅ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ពិភពលោក​ដើម្បី​ជួយ​កុមារ​។ អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ការ​នោះគឺ​ router ដែលមាន តំលៃ 30ដុល្លា និង Tablet មួយ​ចំនួន​។

Good For Nothing Challenge Cambodia

ចូរ​យើង​និយាយ​អំពី​ប្រទេស​កម្ពុជា​។ វា​គឺ​ជា​លើក​ដំបូង​របស់​អ្នក​នៅ​ទីនេះ​ ដូច្នេះ​តើអ្នក​រីករាយ​និងខ្លួន​ឯងដែរឬទេ​?

ខ្ញុំ​ស្រឡាញ់​វា ​: ទាំងអាហារ​និង​ប្រជាជន។ មាន​ការបើកចំហ​ចំពោះ​ប្រជាជន​នៅ​ទី​នេះ​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​​ឃើញ​នៅ​កន្លែង​ផ្សេង​ទៀត​​។ ខ្ញុំ​ពិត​ជា​ចង់​បើក​ចំហ​ហើយ​ខ្ញុំ​ចង់​ស្នាក់​នៅ​ទី​នេះ​។ នៅ​ថ្ងៃ​ស្អែក​នេះ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក​នឹង​ចុះ​មក​និយាយ​ជាមួយនិង​ពួក​យើង​និងស្វែងយល់​បន្ថែម​អំពី​គម្រោង​របស់​យើង​ ប៉ុន្តែ​ពិត​ណាស់​ខ្ញុំ​នឹង​ស្នើ​សុំ​ការ​ងារ​មួយ​។

តើវា​ជា​បទ​ពិសោធ​ថ្មីដែលធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុនដែលទើបតែ​ចាប់ផ្ដើមអាជីវកម្ម​?

ខ្ញុំ​គិត​ថា​វា​​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ផ្តើ​ម​ក្រុម​ហ៊ុន​មួយ​នៅ​ទី​នេះ​ជាង​នៅផ្ទះ (ប្រទេសញូវែ​ល​សេ​ឡង់​) ។ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា​គឺ​ពិជា​ល្អ​ណាស់​ហើយ​យើង​​ពិត​ជា​មានសំណាង​ណាស់ដែលបានចូលទៅ​កាន់​ការិយាល័យយ៉ាង​ល្អ​បំផុត​មួយចំនួនដូច​ជា USAID ។ រឿងដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ថា​ គ្រប់ធនធាន​ទាំង​អស់​គឺ​មានលក្ខណៈល្អ ​ដូច​ជាសេវា WiFi និងសេវាទូរស័ព្ទ​។ ខ្ញុំ​ស្គាល់​មនុស្ស​នៅ​ក្នុង​សហគ្រាស​សង្គម​ច្រើនខ្លះដែរនិងអ្នកប្រកប​អាជីវកម្ម​ថ្មី​​នៅ​ទីនេះ​ ដូច្នេះ​ការទំនាក់ទំនងជា​ការ​ងាយ​ស្រួល​មួយ​បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​ធំ​ៗ។

យើង​តែង​តែ​ឮ​មតិមួយថា ​ប្រទេស​កម្ពុជា​គឺ​ជា​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ហើយ​មនុស្សម្នាកំពុងតែ​ចាប់​ផ្តើ​ម​ចូល​មក​ទី​នេះ​ដើម្បី​ទទួល​ស្គាល់ពី​សក្តា​នុ​ពលនៃ ការចាប់ផ្តើមអាជីវកម្ម​។ តើ​អ្វី​ទៅ​ជា​ទស្សនៈ​របស់​អ្នក​នៅ​លើចំនុច​នេះ​​?

​ប្រាកដ​ណាស់ខ្ញុំ​យល់​ស្រប​ជា​មួយ​នឹង​គំនិតនេះ​។ គម្រោង​នៅ​ទីនេះ​ដូច​ជា GFN Challenge ត្រូវ​បាន​ស្របគ្នា​ទៅ​នឹង​អ្វី​ដែល​យើង​មាន​ការ​ចាប់​អារម្មណ៍​​ ​ដូច​ជា​ការ​អប់រំ​និង​ភាព​ជា​សហគ្រិន​។ ទាំងនេះ​ធ្វើ​ឱ្យ​កន្លែង​នោះ​ក្លាយជាកន្លែងគាំទ្រ​និង​ការ​ចែក​រំលែក​នៅ​ក្នុង​សង្គម​។

Good For Nothing Challenge Cambodia

តើ​អ្នក​ប្រ​មើល​មើល​អ្វីខ្លះចំពោះទិដ្ឋភាព​វិស័យប​ច្ចេ​ក​វិទ្យានិងវិស័យអាជីវកម្មរបស់​ប្រទេស​កម្ពុជា ?

ខ្ញុំ​នឹកគិត​ថា​នឹង​មាន​មនុស្សក្នុង​តំបន់ជា​ច្រើន​ជាប់​ពាក់ព័ន្ធ​ជាមួយ ​ហើយ​ខ្ញុំ​គិត​ថា​នឹង​មាន​មនុស្ស​ជាច្រើន​ចូល​មក​នៅ​ទីនេះ​ហើយចង់​ជួយយ៉ាង​ពិត​ប្រាកដ​​។ នោះ​គឺ​ជា​រឿង​ល្អ​អំពី​សកលភាវូបនីយកម្ម​​ដែលមនុស្សម្នាទាំងឡាយ​ចង់​ចូលមក​ដើម្បី​ធ្វើ​អ្វីផ្សេងទៀត​។ មិត្ត​ភ័​ក្រ្តជនជាតិ​ញូវែ​ល​សេ​ឡង់​របស់ខ្ញុំជាច្រើន​បាន​ផ្លាស់​ទី​ទៅកាន់​ប្រទេស​ដទៃ​ទៀត​ ហើយ​ពួក​គេ​មួយ​ចំនួនបានមក​តំបន់​អាស៊ី​អាគ្នេយ៍​។

តើ​ប្រជាជន​នៅ​ប្រទេសញូ​វែ​ល​សេ​ឡង់​គិត​អ្វីខ្លះអំពីទិដ្ឋភាពនៅប្រទេស​កម្ពុជា​​ ?

ខ្ញុំ​គិត​ថា​វា​​ខុស​ប្លែកពី​ទស្សនៈ​នៅប្រទេសញូ​វែ​ល​សេ​ឡង់​។ មនុស្ស​ភាគ​ច្រើននៅទីនោះ​​គិត​ថា​ប្រទេសកម្ពុជា​ពិតជានៅឆ្ងាយខ្លាំង​ណាស់​​ ហើយគ្រាន់តែគិតគិតថាជា​​កន្លែង​សម្រាប់​ថ្ងៃ​លំហែកាយតែប៉ុណ្ណោះ​។ មនុស្សម្នាទាំងឡាយ​តែង​តែ​នឹកគិតដល់​តំបន់​អាស៊ី​។ ខ្ញុំ​គិត​ថា​មនុស្ស​ភាគ​ច្រើន​ចង់​ឱ្យ​ភ្នែក​របស់​ពួក​គេ​បាន​បើកចំហ​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​បើក​កន្លែងផ្សេង​ទៀតដែលពួកគេត្រូវទៅ​​។

និយាយ​អំពី​ការ​ចែក​រំលែក​មុន​នេះ តើអ្នក​អាច​ចែក​រំលែក​ជាមួយ​យើងនូវ​ខ្សែ​ភាព​យន្ត​ចុង​ក្រោយ (ឬ​សៀវភៅ​) ដែល​អ្នក​បាន​ឃើញ​ថាត្រូវ​បាន​ទាក់ទង​ទៅ​នឹង​បន្ទាត់​នៃ​ការងារ​សង្គមរបស់​អ្នក​​ ?

រឿង​ច្រើន​បំផុត​​ដែល​ខ្ញុំ​បាន​ធ្វើគឺ​សម្រាប់​ការ​លំហែ​ ដែលពិត​ជា​មិន​ទាក់ទង​ទៅនឹង​ការងារ​របស់​ខ្ញុំឡើយ​។ ខ្ញុំ​ចាត់ទុកវា​នៅ​ខាង​ក្រៅ​នៃ​អ្វី​ៗគ្រប់​យ៉ាង​។ ខ្ញុំពិតជាស្រលាញ់ បច្ចេកវិទ្យា ប៉ុន្តែ​សៀវភៅ​និង​ខ្សែ​ភាព​យន្ត​របស់​ខ្ញុំ​គឺ​សុទ្ធតែ​នៅ​ខាង​ក្រៅទាំងអស់ ​!

សំណួរ​ចុង​ក្រោយ ​! តើអ្វីជាដំបូន្មានតែមួយគត់​របស់​អ្នក​ចំពោះការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ទាំង​អស់​នៅក្នុងប្រទេស​កម្ពុជា​​?

ដំបូន្មាន​តែមួយ​គត់របស់ខ្ញុំ​គឺ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួបជា​​មួយមនុស្ស។ ដំបូងស្វែង​យល់​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ហើយ​ជួប​ជាមួយ​មនុស្ស​​ដោយ​សារ​តែ​មនុស្សរាល់គ្នា​តែងតែបើក​ទូលាយក្នុងការ​ពិភាក្សា​អំពី​គំនិតយោបល់ផ្សេងៗ​។ ប្រសិន​បើ​អ្នកគ្រាន់​តែ​ចាប់​ផ្តើ​ម​និយាយ​អំពី​គំនិត​របស់​អ្នក​ហើយ​បន្ទាប់​មក​មនុស្ស​នៅ​ទីនេះ​នឹង​រំភើបចិត្ត​ហើយ​ចង់​ជួយ​។ វា​មាន​ការ​គាំទ្រ​ជាច្រើន​ផង​ដែរ​នៅ​ទីនេះ​ប្រសិន​បើ​អ្នក​អាច​រក​ឃើញ​មនុស្ស​ដែល​ត្រឹមត្រូវ​។ ជា​ញឹកញាប់​​អ្នក​គ្រាន់​តែ​ត្រូវ​ការ​ជួបមនុស្សតែ​ពីរ​ឬ​បី​នាក់ តែប៉ុណ្ណោះ​ហើយ​ពួក​គេ​នឹង​ចង្អុលអោយ​អ្នកទៅកាន់កន្លែងដែលត្រឹមត្រូវ។

សូម​អរគុណ​លោក Gary​!