ព្រឹត្តិការណ៍ Gazaab Interprise – ការប្រកួតបង្កើតសហគ្រិននៅ Small World

ព្រឹត្តិការណ៍ Gazaab Interprise នៅឯ Small World គឺជា​ព្រឹត្តិការណ៍ប្រកួតប្រជែងសហគ្រិន​​មួយ​ដែលមានរយៈពេល 5 ថ្ងៃ​ដែលផ្តោ​តទៅ​លើ​ការ​ជួយ​មនុស្ស​ដែល​មាន​បំណង​ចង់ចាប់​ផ្តើ​ម​អាជីវកម្ម​របស់​ខ្លួន​។ សហគ្រិន​ក្នុងតំបន់អាច​ចូលរួមក្នុងព្រឹត្តិការណ៍នេះ​និង​ចែក​រំលែក​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​របស់​ពួក​គេ​តាម​រយៈ​​កិច្ច​ពិភាក្សា​។

ការប្រកួតប្រជែងនេះនឹងផ្តល់ចំណាត់ថ្នាក់ចំនួនបីដល់គម្រោងសហគ្រិនដែលល្អបំផុត ។ ចំណាត់ថ្នាក់លេខមួយនឹងទទួលបានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន 500 ដុល្លារ ចំណាត់ថ្នាក់លេខពីរនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន 300 ដុល្លារ និង ចំណាត់ថ្នាក់ លេខបីទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន 200 ដុល្លារ ។ ការវិនិយោគទុន ក្នុងចំនួនទឹកប្រាក់ រហូតដល់ទៅ 9000 $ អាចត្រូវបានគេពិចារណាសម្រាប់គម្រោងដែលទទួលបានជោគជ័យ។

ដូច្នេះមកដល់ពេលនេះគំរោង Gazaab ត្រូវបានគាំទ្រដោយសហគ្រិនជាង 153 រួចទៅហើយ ដើម្បីបង្កើតអាជីវកម្មជាង 38 នៅទូទាំងប្រទេសនេប៉ាល់ ឥណ្ឌា ប្រទេសថៃ និង ឥណ្ឌូនេស៊ី។ ឥឡូវនេះវាគឺជាពេលវេលាសម្រាប់សហគ្រិនកម្ពុជាដើម្បីចាប់យកឱកាសរបស់ពួកគេហើយអ្នកអាចរកឃើញបញ្ជីបេក្ខជនដែលបានជ្រើសរើសនៅទីនេះ

ខាងក្រោមនេះជាវាគ្មិនដែលនឹងត្រូវថ្លែងសុន្ទរកថានៅក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ :

- លោក ថុល រិទ្ធី ជាអ្នកជំនាញក្នុងគម្រោងសហគ្រិន និង ជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម នៅប្រទេសកម្ពុជា

- លោក ឌិន សុមេធារិទ្ធ ជាប្រធាននាយកប្រតិបត្តិ និង ជាសហស្ថាបនិកនៃ Frangipani Villa Hotels

- លោក ជី សីលា ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន CBM Corporation និងក្រុមហ៊ុន Sabay Digital Corporation

- លោក សុខ សុភមង្គល ជាប្រធាននាយកប្រតិបត្តិ និង ជាសហស្ថាបនិកនៃក្រុមហ៊ុន បច្ចេកវិទ្យា Codingate

ព្រឹត្តិការណ៍គឺនេះបើកដោយទូលាយ ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 17 ដល់ ទី21 ខែមីនា នៅ Smallworld : # 17 ផ្លូវលេខ 604 ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។