សន្និសិទបើកសម្ពោធស្តីអំពីមនុស្សយន្តដំបូងបំផុតនៅកម្ពុជា

ដោយសារតែសក្តានុពលនៃសកម្មភាពសេដ្ឋកិច្ច សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើង វិស័យមនុស្សយន្តមានលទ្ធភាពជាច្រើនមកលើផលប៉ះពាល់ជាវិជ្ជមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោមការឧបត្ថម្ភដោយ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនៃក្រសួងអប់រំយុវជននិងកីឡា មន្ទីរពិសោធន៍ប្រព័ន្ធថាមពលនៃសាកលវិទ្យាល័យវីឡាណូវ៉ា(សហរដ្ឋអាមេរិក) និង មូលនិធិមនុស្សធម៌ហ្គោលដិនវេសត៍ បានធ្វើអោយសន្និសីទស្តីអំពីមនុស្សយន្តបានកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកការបំភ្លឺក៏ដូចជាបង្រួបបង្រួមអ្នកទាំងឡាយណាដែលស្ថិតនៅក្នុងវិស័យមនុស្សយន្តនេះ។

សិក្ខាសាលាស្តីអំពីរ៉ូប៊តនៅក្នុងប្រទេសកម្ពុជាមានគោលបំណងសំខាន់៣យ៉ាង:

1.ដើម្បីពិភាក្សាស្ថានភាពបច្ចុប្បន្ននៃរ៉ូប៊តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

2.ដើម្បីសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹងនិងកិច្ចសហប្រត្តិបត្តការរវាងអ្នកស្រាវជ្រាវកម្ពុជានិងអ្នកស្រាវជ្រាវអន្តរជាតិដែលធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

3.ដើម្បីកំណត់អត្តសញ្ញាណសកម្មភាពដែលនឹងពន្លឿនវិស័យរ៉ូប៊តនៅក្នុងប្រទេសកម្ពុជា។
សកម្មភាពនៃសិក្ខសាលានឹងរួមបញ្ចូលបទបង្ហាញផ្សេងៗពីអ្នករៀបចំសិក្ខាសាលា និង ពីអ្នកចូលរួមដែលត្រូវបានជ្រើសរើសឲ្យធ្វើបទបង្ហាញព្រមទាំងសកម្មភាពតុមូលដែលនឹងពិភាក្សាអំពី:

1.ឧបសគ្គចំបងចំពោះរ៉ូប៊តនៅក្នុងប្រទេសកម្ពុជា។

2.កម្មវិធីដែលមានសក្តានុពលរបស់រ៉ូប៊តនៅក្នុងប្រទេសកម្ពុជា។

ចំពោះអ្នកទាំងឡាយណាដែលធ្វើការនៅក្នុងវិស័យមនុស្សយន្តនេះគឺត្រួវបានស្វាគមន៍ឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកដែលអាចចូលរួមនៅក្នុងកម្មវិធីនេះរួមមាន អ្នកស្រាវជ្រាវរ៉ូប៊ត អ្នកអប់រំស្តីអំពីរ៉ូប៊ត និងអ្នកដែលធ្វើការនៅក្នុងរោងចក្រឧស្សហកម្មផលិតរ៉ូប៊ត ឬ អ្នកផ្តល់សេវាជួសជុលរ៉ូប៊ត អ្នកប្រើប្រាស់បច្ចេកវិទ្យារ៉ូប៊ត ឬអាចជាអ្នកគាំទ្រដល់រ៉ូប៊ត។

សន្និសិទបើកសម្ពោធអំពីមនុស្សយន្ត​នៅកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី 3 ខែមិថុនា​​​ ចាប់ពីម៉ោង 8 ព្រឹករហូតដល់ម៉ោង 5 ល្ងាច។

សំរាប់ពត៌មានបន្ថែមនិងការចុះឈ្មោះ សូមដាក់ពាក្យស្នើសុំរបស់អ្នកនៅលើបណ្ដាញ នៅទីនេះ ។