ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យា និងគមនាគមន៍កម្ពុជាឆ្នាំ ២០១៦

កម្មវិធីប្រគល់ពានរង្វាន់ ICT កម្ពុជា (CICTA) ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី 16 ខែមិថុនា កន្លងទៅនេះនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។ ដោយបានផ្តួចផ្តើមឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, កម្មវិធី CICTA នេះគឺជាការប្រកួតប្រជែងថ្នាក់ជាតិដែលផ្តោតលើវិស័យ ICT នៅក្នុងវិស័យនានានៅកម្ពុជា។ កម្មវិធីពានរង្វាន់នេះបានបង្ហាញពីភាពជោគជ័យនៅក្នុងការច្នៃប្រឌិត។

អ្នកចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ICT កម្ពុជា

កម្មវិធីពានរង្វាន់ ICT នៅឆ្នាំនេះត្រូវបានគេឃើញមានបេក្ខជនដាក់ពាក្យចូលរួមប្រកួតនៅក្នុងវិស័យផ្សេងៗគ្នាចំនួនប្រាំមួយប្រភេទមានដូចជា: វិស័យសាធារណៈ វិស័យឯកជន វិស័យទំនួលខុសត្រូវក្នុងសង្គម  មាតិកាឌីជីថល វិស័យធុរៈកិច្ច និង វិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍។មានបេក្ខជនមកពីមជ្ឈដ្ឋានផ្សេងៗគ្នាជា រាប់ចាប់តាំងពីវិស័យអប់រំនិងសុខភាព រហូតដល់វិស័យធនធានមនុស្សនិងកម្មវិធីសំរាប់អាជីវកម្មបានចូលរួមនៅក្នុងកម្មវិធីប្រកួតនេះ។

ក្រោមអធិបតីភាពរបស់ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ចៅក្រមត្រូវបា​នតំណាងមកពីអង្គភាពនិងវិស័យផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ ពួកគេមកពីសហព័ន្ធ ICT កម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា អង្គការវិទ្យាស្ថានបើកទូលាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

បេក្ខជនទាំងអស់ត្រូវតែធ្វើបទបង្ហាញចំនួន 15 នាទីនៅមុខគណៈវិនិច្ឆ័យ។ អ្នកឈ្នះពានរង្វាន់នឹងត្រូវបានជ្រើសរើសដោយផ្អែកលើការច្នៃប្រឌិតរបស់ពួកគេសម្រាប់ការដោះស្រាយបញ្ហារួមជាមួយនឹងតម្លៃសាធារណៈ គុណភាព និងភាពទុកចិត្ដនៃអាជីវកម្មរបស់ខ្លួន។

អ្នកឈ្នះពានរង្វាន់ជារួមសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ ICT នេះគឺ BookMeBus មកពីក្រុមហ៊ុន Camtasia Technology Co. Ltd, SmartPay មកពីក្រុមហ៊ុន Smart Axiata  Co. Ltd និង TosFund មកពី Action IEC ដែលបានឈ្នះមេដាយ មាស ប្រាក់ និងសំរិទ្ធ ទៅតាមលំដាប់លំដោយ ។

អ្នកឈ្នះមេដាយមាស BookMeBus

នេះគឺជាអ្នកឈ្នះពានរង្វាន់ទាំងប្រាំមួយប្រភេទផ្សេងៗគ្នា:

វិស័យសាធារណៈ : ប្រព័ន្ធគ្រប់គ្រងការបូមខ្សាច់ របស់ក្រសួងរ៉ែនិងថាមពល

វិស័យឯកជន: SmartPay របស់ក្រុមហ៊ុន Smart Axiata Co. Ltd

វិស័យទំនួលខុសត្រូវក្នុងសង្គម: TosFund, វេទិការៃអង្គាសមូលនិធិដំបូងគេនៅកម្ពុជា របស់ Action IEC  (ក្នុងភាពជាដៃគូជាមួយ ComeTogether និង Rotati)

មាតិកាឌីជីថល: Khmer Academy, កម្មវិធីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ

វិស័យធុរៈកិច្ច: BookMeBus របស់ក្រុមហ៊ុន Camtasia Technology Co. Ltd

វិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍: V-Protekh PRO របស់ក្រុមហ៊ុន  Angkor E&C (Cambodia) Co. Ltd.

កម្មវិធីពានរង្វាន់ ICT នៅកម្ពុជាសង្ឃឹមថានឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការច្នៃប្រឌិតនៅក្នុងវិស័យ ICT ។ ដោយមានគោលបំណងដើម្បីនាំយកក្រុមហ៊ុន ICT នៅកម្ពុជាដើម្បីប្រកួតប្រជែងនៅថ្នាក់តំបន់និងអន្តរជាតិដូចជា កម្មវិធីពានរង្វាន់ ICT អាស៊ាន, កម្មវិធីពានរង្វាន់ ICT កម្ពុជាស្ថិតនៅក្នុងផែនការមេ ICT កម្ពុជា សំរាប់ឆ្នាំ 2020 និងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានិងគមនាគមន៍នាឆ្នាំ 2020 របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។