ព្រឹត្តិការណ៍ Technovation Challenge នៅប្រទេសកម្ពុជា : នាំស្រ្តីឆ្ពោះទៅកាន់បច្ចេកវិទ្យា

អ្នកប្រហែលជាចង់ដឹងនូវទីកន្លែងដែលនារីមួយចំនួនចង់បន្តតំនើរនាពេលបច្ចុប្បន្ននេះ។ មែនហើយ ពួកគេប្រហែលជានៅឯ Technovation Challenge ដែលជាព្រឹត្តិការណ៍អន្តរជាតិ មួយដែលមានរយៈពេល 5 សប្តាហ៍ដោយមានក្មេងស្រីដែលមានអាយុចាប់បី 13 ឆ្នាំ ទៅ 23 ឆ្នាំដើម្បីដោះស្រាយបញ្ហាពិតៗជាមួយនឹងដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិត ។

ការប្រណាំងប្រជែងនេះមានគោលបំណងដើម្បីដាក់គោលបំណងនៅពីក្រោយការសរសេរកម្មវិធីនិងប្រធានបទសម្រាប់ឆ្នាំនេះផ្តោតសំខាន់លើសក្តានុពលនៃស្ត្រីបង្កើតបច្ចេកវិទ្យា។ កម្មវិធីសិក្សារបស់ Technovation ត្រូវបានរៀបចំឡើងដើម្បីបង្រៀនទាំងផ្នែកបច្ចេកវិទ្យានិង ភាពជាសហគ្រិននៅក្នុងអំលុងពេលនៃគម្រោងនេះ ខណៈពេលដែលក្រុមទាំងឡាយខិតខំ ព្យាយាមដើម្បីប្រកួតប្រជែងក្នុងចំណោមក្រុមអន្តរជាតិ។ កម្មវិធីនេះគឺអាចបត់បែនបាននិង អាចចូលរួមបានចំពោះអ្នកចូលរួមគ្រប់ប្រភេទទាំងអស់ ចាប់ពីសិស្សដែលទើបតែចាប់ផ្តើម រៀនវិទ្យាសាស្រ្តកុំព្យូទ័ររហូតដល់សិស្សកម្រិតខ្ពស់ឬសូម្បីតែមនុស្សពេញវ័យ។

Technovation Challenge Cambodia

ក្រុមទី 1 នៃ Technovation Challenge កម្ពុជា / រូបថត : Development Innovations

ឆ្នាំនេះគឺជាលើកដំបូងរបស់ក្រុមដែលមកពីប្រទេសកម្ពុជា ក្រោមការណែនាំពីគ្រូបង្រៀន របស់ពួកគេពីសំនាក់លោក ធុល រិទ្ធី និងលោក ខេង វ៉ាន់ថា។ រួមជាមួយបណ្តាប្រទេសចំនួន 19 ផ្សេងទៀត ក្រុមទាំងពីរនេះនឹងធ្វើការរួមគ្នាដើម្បីធ្វើការអភិវឌ្ឍកម្មវិធីដើម្បីដោះស្រាយ ក្តីកង្វល់របស់សហគមន៍និងធ្វើបទបង្ហាញអំពីការរកឃើញចុងក្រោយរបស់ពួកគេ (កម្មវិធី ប្រភពកូដ និង ផែនការអាជីវកម្ម) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែមេសា ឆ្នាំ2014 ខាងមុខនេះ។ ដោយមានរយៈពេលត្រឹមតែពីរបីថ្ងៃទៀតជាមួយនឹងវគ្គសិក្សានេះ ក្រុមទាំង ឡាយនឹងត្រូវឆ្លងកាត់ 12 មេរៀននៃ Technovation ដើម្បីបណ្តុះបណ្តាជំនាញកុំព្យូទ័ររបស់ ពួកគេនិងជំនាញភាពជាសហគ្រិនសម្រាប់ការរៀបចំសំណើរកម្មវិធីអាជីវកម្មអោយបានល្អ។ ការដាក់ស្នើនោះនឹងត្រូវចូលទៅកាន់ការប្រកួតប្រជែងគំនិតជាសាកល។

ក្រុមទី 2 នៃ Technovation Challenge កម្ពុជា / រូបថត : Development Innovations

ដូចដែលបេសកកម្មរបស់មន្ទីរច្នៃប្រឌិតនិងអភិវឌ្ឍន៍គឺដើម្បីលើកកម្ពស់ស្ត្រីក្នុងបច្ចេកវិទ្យា និងជួយគាំទ្រក្នុងការច្នៃប្រឌិត ក្រុមក្នុងតំបន់ត្រូវបានគេអនុញ្ញាតិអោយចូលទៅកាន់កម្មវិធី បណ្តុះបណ្តាលរបស់ពួកគេ។ គោលបំណងគឺដើម្បីប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដើម្បី ដោះស្រាយបញ្ហាសង្គមក្នុងប្រទេសកម្ពុជាដែលជាការចែករំលែកចំនាប់អារម្មណ៍មួយនៅក្នុងសហគមន៍។

ប្រសិនបើអ្នកបានខកខានក្នុងការប្រកួតប្រជែងនៅឆ្នាំនេះ យើងលើកទឹកចិត្តអោយអ្នក ចូលរួមនៅឆ្នាំក្រោយ ! មន្ទីរច្នៃប្រឌិតនិងអភិវឌ្ឍន៍នឹងបន្តដំណើររបស់ពួកគេជាមួយនឹង Technovation Challenge សម្រាប់ក្រុមនាពេលអនាគតនឹងចាប់យកជំហានបន្ទាប់ បន្ទាប់ពីការប្រកួតប្រជែងនេះត្រូវបានបញ្ចប់។ អ្នកក៏អាចស្វែងយល់បន្ថែមទៀតនៅ លើគេហទំព័រ Technovation Challenge បានផងដែរ។