សិក្ខាសាលាស្តីអំពីបច្ចេកវិទ្យានិងអនាគតនៃការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា – ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ iOS

កាល​ពី​ខែ​មុន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ពត៌មាន (NIPTICT​) បាន​ប្រកាស​នូវសិក្ខាសាលាស្តី​អំពី​អនាគតនៃប​ច្ចេ​ក​វិទ្យានិងការអភិវឌ្ឍន៍​ប្រចាំ​ខែ​នីមួយ។ នៅ​​ខែក្រោយ​នេះ​ សិក្ខាសាលាស្តីអំពីការ​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ iOS ​នឹង​ធ្វើឡើង​នៅ​អគារ​ផ្កាយ​រណប NIPTICT ចាប់ពីម៉ោង 4.30 រសៀល រហូតដល់ម៉ោង 6.30 ល្ងាច នៅថ្ងៃទី 4 ខែ​មិថុនា​។

នៅ​លើកនេះ​ ​វាគ្មិ​ន លោក​ ផា​ន់ ចាន់រស្មី ​នឹង​ត្រូវ​ដឹកនាំសិក្ខាសាលា​នេះ​។ លោក​ ចាន់រស្មី ​គឺជាអ្នក​អភិវឌ្ឍ​ន៍កម្មវិធីទូរស័ព្ទ iOS នៅ CamMob​ ដែលជាអាជីវកម្មថ្មីមួយនៅ​កម្ពុជា​ ​ដែលមានឯកទេសខាង​ការ​អភិវឌ្ឍ​ន៍កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​។

​​អ្នករាល់គ្នាភាគ​ច្រើន​​ប្រហែល​ជា​បានដឹង​រួច​ទៅ​ហើយ​ថាប្រព័ន្ធ​ប្រតិបត្តិការ iOS ត្រូវ​បាន​គេ​ស្គាល់ផង​ដែរ​ថា​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ល្បី​របស់ក្រុមហ៊ុន Apple។  បច្ចុប្បន្ន​នេះមានកម្មវិធី​ជាង 900.000 ​ដែល​អាច​ទាញ​យក​បាន​នៅ​ក្នុង App Store របស់​ក្រុមហ៊ុន Apple ដែល​ធ្វើ​អោយ​វាក្លាយជា​ហាង​កម្មវិធី​ដ៏​ពេញ​និយម​បំផុតមួយ​បើ​ធៀប​ទៅ​នឹងទូរស័ព្ទចល័តផ្សេងៗ​ទៀត​​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សិក្ខាសាលា​នេះ​ សូមចូលមើល​ទំព័រហ្វេសប៊ុករបស់ NIPTICT នៅ​ទីនេះ ។

ក្រៅពី​សិក្ខាសាលា​ប្រចាំ​ខែ​ហើយនោះ វិទ្យាស្ថាន NIPTICT ក៏​នឹងត្រូវបាន​រៀបចំ​កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា​ ផងដែរ ! កាល​បរិច្ឆេទនៃ​ការ​ដាក់ពាក្យ​​ត្រូវ​បាន​បន្តទៅ​ដល់​ថ្ងៃ​ទី 5 ខែ​មិថុនា​ ដូច្នេះ​វា​នៅ​តែ​មិនទាន់​យឺត​ពេល​នោះទេសំរាប់ការដាក់ពាក្យ​ ! សូម​ស្វែងយល់​បន្ថែម​អំពីកម្មវិធី CICTA នៅ​ទីនេះ ។