សិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគត – ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ក្រុមហ៊ុន ISP នៅកម្ពុជា

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​អ្នក​នឹង​បានស្វែងយល់​បន្ថែមទៀត​អំពី​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ប​ណ្តា​ញរបស់ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ក្នុង​ស្រុក (ISP​) ​និងអំពី​របៀប​ដែល​សេវា​ទាំងនេះ​ត្រូវ​បានគេ​ផ្តល់​ទៅ​អោយ​អតិថិជន​ប្រើប្រាស់​​ដូច​ជា​រូបអ្នក​! សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ឯ​អគារ​ផ្កាយ​រណប NIPTICT នៅថ្ងៃ​ព្រហស្បតិ៍​​ ទី​ 6 ខែ​សីហា ចាប់ពីម៉ោង 5.30ល្ងាច រហូតដល់ម៉ោង 7.00យប់ ។

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ដែលមាន​មូលដ្ឋាន​នៅ​ក្នុងប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ការ​ជាមួយ​និងអ្នក​ផ្តល់​សេវា​ខ្សែ​ខាង​លើ​ដែល​មាន​សមាសភាព​នៃ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​និង​ច្រក​ទ្វារ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​។ ទាំង​នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូ​រ​ដ៏​សំខាន់​មួយ​តាមរយៈ​​ចរាចរ​អ៊ិ​ន​ធឺ​ណិត​ទៅ​កាន់​ច្រកអ៊ី​ន​ធឺ​ណែ​តសកល​។  ​ប្រព័ន្ធ​ពហុ​ប​ណ្តា​ញ​ទាំងនេះ​គឺ​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណែ​ត​មកកាន់​ប្រទេស​កម្ពុជា​។

វាគ្មិន​និង​អ្នក​ជំនាញ​ប​ណ្តា​ញ​ លោក​ ស៊ី​ម​សុភាព ​នឹង​បរិយាយ​​លម្អិតបន្ថែម​ទៀត​ដើម្បី​ផ្តល់នូវ​ចំនេះដឹង​អំពីទិដ្ឋភាព​ទូទៅ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​នៅកម្ពុជា​ក៏ដូចជា​នៅ​លើ​របៀប​ដើម្បី​ចូល​ដំណើរ​ការ​ ការ​ចែកចាយ​ និង​ប​ណ្តា​ញ​ស្នូល​ដែលដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​នៅ​ក្នុងប្រទេស​កម្ពុជា​។ អ្នក​ចូលរួម​ទាំងអស់​អាច​រំពឹង​ថា​នឹង​ទទួល​បាននូវ​ការ​យល់​ដឹង​កាន់តែជ្រៅជ្រះ​នៃប​ណ្តា​ញ​ដ៏​សំខាន់​ទាំង​បី​និងអំពី​របៀប​ដែល​ពួក​គេ​ត្រូវ​បាន​ភ្ជាប់​ទៅ​និង​អ្នក​ផ្គត់ផ្គង់សេវាខ្សែខាង​លើរបស់​ពួកគេ​។

ម្ចាស់​អាជីវកម្ម​, វិស្វករ​ប​ណ្តា​ញ ​អ្នក​ជំនាញ IT និង​អ្នក​គ្រប់​គ្រង​ទៅតាមវិស័យ​របស់​ខ្លួន​ និង​អ្នកទាំងឡាយណា​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំពី​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ប​ណ្តា​ញ​របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេតនៅក្នុងប្រទេស​កម្ពុជា​ ត្រូវ​បានគេ​លើកទឹកចិត្ត​អោយ​ចូលរួមនៅ​ក្នុង​សិក្ខាសាលា​នេះ​។

សម្រាប់​ពត៌មាន​បន្ថែម​អំពី​​សិក្ខាសាលា​នា​ពេល​ខាង​មុខ​នេះ​ អ្នក​អាច​ចូលទស្សនា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​នៅ​ទីនេះ

2